លោក សុរិយា ស៊ូប៊ែឌី ផ្ដោត​លើ​បញ្ហា​សម្បទាន​ដី​នៅ​ស្ទឹងត្រែង

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​រយៈ​ពេល ៨ ថ្ងៃ នៅ​ប្រទេស​កម្ពុជា គឺ​ចាប់​ពី​ថ្ងៃ​ទី ៤ ដល់​ថ្ងៃ​ទី ១១ ខែ​ឧសភា។

ការ​បំពេញ​ទស្សនកិច្ច​លើក​នេះ លោក ស៊ូប៊ែឌី នឹង​ពិនិត្យ​មើល​បញ្ហា​នានា ទាក់ទង​នឹង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។

នៅ​ថ្ងៃ​ចន្ទ ទី ៧ ឧសភា អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី អញ្ជើញ​ទៅ​បំពេញ​បេសកកម្ម​ស្វែង​យល់​មួយ អំពី​បញ្ហា​សម្បទាន​ដី​សេដ្ឋកិច្ច និង​សម្បទាន​ដី​ដទៃ​ទៀត រួម​ទាំង​ផល​ប៉ះពាល់​ទៅ​លើ​សហគមន៍​ជា​មូលដ្ឋាន នៅ​ខេត្ត​ស្ទឹងត្រែង។

អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី លោក រដ្ឋា វីសាល រាយ​ការណ៍​ពី​បញ្ហា​នេះ...៖