និស្សិត​សាលា​ច្បាប់​ប្រតិកម្ម​ទៅ​នឹង​ការ​​កំណត់​ប្រធានបទ​សារណា

និស្សិត​ដែល​កំពុង​សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច រាជធានី​ភ្នំពេញ បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ថ្នាក់​ដឹកនាំ​នៃ​សាកល​វិទ្យាល័យ​នេះ ដែល​ហាម​មិន​ឲ្យ​យក​ប្រធានបទ​មួយ​ចំនួន​មក​សរសេរ​សារណា​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ឆ្នាំ​ទី​៤។
ដោយ ខែ សុណង
2012.03.10
សាលា​ច្បាប់ សេដ្ឋកិច្ច ៣០៥ ០៩-មីនា-២០១២៖ សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច រាជធានី​ភ្នំពេញ
RFA/Khe Sonorng

ក្រុម​និស្សិត​ទាំង​នោះ​បាន​ថ្លែង​ថា នេះ​ជា​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​របស់​ពួកគេ ដែល​គេ​ចង់​ធ្វើ​អ្វី​មួយ​ឲ្យ​ស្រប​ទៅ​តាម​បញ្ហា​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន។

និស្សិត​ផ្នែក​ច្បាប់​ដែល​ចាប់​ផ្ដើម​ធ្វើ​សារណា​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ឆ្នាំ​ទី​៤ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ឬ​ហៅ​កាត់​ថា រូល (RULE) ស្ថិត​នៅ​សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ បាន​ចាត់​ទុក​ថា ការ​ហាម​មិន​សិស្ស​សរសេរ​ប្រធានបទ​មួយ​ចំនួន​របស់​ថ្នាក់​ដឹកនាំ​សាលា​គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល។

និស្សិត​ដែល​សាលា​មិន​អនុញ្ញាត​ឲ្យ​សរសេរ​សារណា​នោះ គឺ​ជា​និស្សិត​ដែល​រៀន​ពូកែ​មាន​ចំណាត់​ថ្នាក់​លេខ​១ ដល់​លេខ​៥។

និស្សិត​ផ្នែក​ច្បាប់​ម្នាក់​ដែល​កំពុង​សរសេរ​សារណា បាន​ថ្លែង​ថា ពួកគាត់​មាន​ការ​ងឿងឆ្ងល់​ចំពោះ​ថ្នាក់​ដឹកនាំ​សាលា​ដែល​បាន​ហាមប្រាម​ប្រធានបទ​ខ្លះ ដែល​ជា​បញ្ហា​បច្ចុប្បន្នភាព​ដែល​សិស្ស​កំពុង​ចាប់​អារម្មណ៍​ច្រើន។

យុវជន​រូប​នេះ​បាន​បន្ត​ថា ថ្នាក់​ដឹកនាំ​សាលា​មិន​គួរ​រារាំង​និស្សិត​មិន​ឲ្យ​ជ្រើសរើស​ប្រធានបទ​សម្រាប់​សរសេរ​សារណា​នោះ​ទេ ហើយ​អាច​ជា​ការ​បន្ទច់បង្អាក់​គំនិត​របស់​ពួកគេ៖ «វា​មាន​ច្រើន ប៉ុន្តែ​ក្នុង​នោះ​វា​មាន ២​ប្រធានបទ​ដែល​ចាប់​អារម្មណ៍​ជាង​គេ ហើយ​គេ​អត់​ឲ្យ​សរសេរ​ទី១ ទាក់ទង​វិស័យ​ការងារ ហើយ​មួយ​ទៀត​ទាក់ទង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី ដែល​បច្ចុប្បន្ន​នេះ​វា​ជា​បញ្ហា​មួយ​ដែល​កើត​ឡើង​យ៉ាង​ក្ដៅ​គគុក​នៅ​ក្នុង​ប្រទេស​របស់​យើង។ អ្វី​ដែល​ខ្ញុំ​ចង់​សរសេរ​គឺ​បាន​រឹតត្បិត​ខ្ញុំ​អត់​ឲ្យ​សរសេរ ...។ ហើយ​សម្រាប់​ខ្ញុំ​ទៀត​សោត មុខវិជ្ជា​ច្បាប់​ភូមិបាល គឺ​ខ្ញុំ​អត់​បាន​រៀន មិន​មែន​គេ​មិន​ឲ្យ​ត្រឹម​តែ​សរសេរ​ទេ ប៉ុន្តែ​គេ​អត់​ឲ្យ​ខ្ញុំ​រៀន​ទៀត។ អ៊ីចឹង​នេះ​ឯង​វា​ជា​ចម្ងល់​សម្រាប់​ខ្ញុំ ពីព្រោះ​នៅ​ពេល​ដែល​ខ្ញុំ​ទៅ​ធ្វើ​ការ​មិនមែន​មាន​ន័យ​ថា ខ្ញុំ​អត់​ធ្វើការ​លើ​ជំនាញ​ហ្នឹង​ទេ»

និស្សិត​ផ្នែក​ច្បាប់​ម្នាក់​ទៀត ក៏​មាន​ការ​យល់​ឃើញ​ប្រហាក់ប្រហែល​គ្នា​ដែរ៖ «ខ្ញុំ​គិត​ថា មនុស្ស​យើង​ទាំង​អស់​មាន​គំនិត​ផ្សេងៗ​ពី​គ្នា ប្រធានបទ​ដីធ្លី​មែន​តែ​វា​មាន​បញ្ហា​ច្រើន។ ឧទាហរណ៍​ដូចជា​ខ្ញុំ​មួយ​អ៊ីចឹង ខ្ញុំ​មាន​គំនិត​ទាក់ទង​នឹង​ដីធ្លី​ដែរ តែ​ខ្ញុំ​ធ្វើ​ប្រធានបទ​មួយ​ផ្សេង​អ៊ីចឹង​ទៅ ហើយ​ក៏​ម្នាក់​ទៀត​គាត់​ដីធ្លី​ដែរ តែ​គាត់​ធ្វើ​រឿង​ផ្សេង។ អ៊ីចឹង​មុម​ផ្សេងៗ​គ្នា​យក​មក​និយាយ​អាច​ថា វា​បំពេញ​ឲ្យ​គ្នា​ម្នាក់​បន្ដិចៗ​ទៅ​វា​អាច​ធ្វើ​ឲ្យ​ប្រធានបទ​នោះ​កាន់​តែ​ល្អ។ ការ​សរសេរ​ហ្នឹង​ខ្ញុំ​គិត​ថា បើក​ទូលាយ ព្រោះ​ក្នុង​ការ​សិក្សា​មិន​គួរ​ណា​រឹតត្បិត។ ឧទាហរណ៍​ថា បើ​យើង​រៀន​គឺ​មាន​មុខវិជ្ជា​យើង​តម្រង់​ទិស​មក​អ៊ីចឹង សិស្ស​យើង​ត្រូវ​តែ​រៀន​មុខវិជ្ជា​តម្រង់​ទិស ប៉ុន្តែ​បើ​យើង​សរសេរ​សារណា គឺ​ភាគ​ច្រើន​យើង​ត្រូវ​ទៅ​រក​ប្រធានបទ​ដែល​យើង​ត្រូវ​ការ ឬ​យើង​គិត​ថា​សំខាន់។ តែ​ដល់​ពេល​សាលា​គាត់​អត់​ឲ្យ​ធ្វើ​អ៊ីចឹង​មាន​អារម្មណ៍​ថា​អត់​អស់​ចិត្ត»

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​សរសេរ​ថា និស្សិត​ឆ្នាំ​ទី​៤ ថ្នាក់​បរិញ្ញាបត្រ​នីតិសាស្ត្រ និង​រដ្ឋបាល​សាធារណៈ ក្នុង​ឆ្នាំ​សិក្សា ២០១១​-២០១២ ដែល​ត្រូវ​សរសេរ​សារណា​នោះ មាន​ប្រធានបទ​ចំនួន ១៤​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​យក​មក​សរសេរ​ឡើយ។

ក្នុង​នោះ​មាន​ដូចជា៖ ១. បញ្ហា​គ្រឿង​ញៀន​ក្នុង​សង្គម ២. ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​កាកបាទ​ក្រហម​កម្ពុជា ៣. គោលការណ៍​និង​នីតិវិធី​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ៤. សមត្ថកិច្ច​ដោះស្រាយ​វិវាទ​ដីធ្លី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ៥. ផលប្រយោជន៍​ទីផ្សារ​មូលបត្រ​នៅ​កម្ពុជា ៦. ការ​បង្ការ​និង​ការ​ដោះស្រាយ​វិវាទ​ការងារ ៧. មជ្ឈត្តការ​ពាណិជ្ជកម្ម​និង​មជ្ឈត្តការ​វិវាទ​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ៨. និយ័ត​ករ​ទីផ្សារ​មូលបត្រ ៩. ការ​បោះផ្សាយ​លក់​មូលបត្រ​មហាជន ទី​១០. ដំណើរការ​បោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​របស់​សហគ្រាស​សាធារណៈ​នៅ​កម្ពុជា ១១. ក្រុមហ៊ុន​មូលបត្រ ១២. ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​ជា​លើក​ដំបូង ១៣. ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​ពាណិជ្ជកម្ម និង​ទី​១៤. ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មាន​ឥទ្ធិពល​លើ​មូលបត្រ។

ឆ្លើយតប​ទៅ​នឹង​ចម្ងល់​ពី​ការ​កំណត់​ប្រធានបទ​ក្នុង​ការ​សរសេរ​សារណា​នេះ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច លោក គង់ សាផន បាន​ពន្យល់​ថា អ្វី​ដែល​សំខាន់​នោះ គឺ​ជៀសវាង​ការ​សរសេរ​ជាន់​គ្នា​ទៅ​នឹង​សិស្ស​ជំនាន់​មុនៗ។ លោក​បញ្ជាក់​ថា ប្រធានបទ​មួយ​ចំនួន​និស្សិត​ពិបាក​ក្នុង​ការ​ស្រាវជ្រាវ​ដោយ​ពុំ​មាន​កិច្ចសហការ​ពី​ស្ថាប័ន​ពាក់ព័ន្ធ។

លោក គង់ សាផន បញ្ជាក់​ទៀត​ថា ការ​សម្រិត​សម្រាំង​ដក​ប្រធានបទ​មួយ​ចំនួន​ចេញ​នោះ ពុំ​មាន​ហេតុផល​នយោបាយ ឬ​ជា​ការ​កំណត់​ពី​ក្រសួង​អប់រំ ហើយ​ក៏​គ្មាន​ស្ថាប័ន​ណាមួយ​ជ្រៀតជ្រែក​នោះ​ដែរ ផ្ទុយ​ទៅ​វិញ សាលា​បាន​គិត​អំពី​ផលប្រយោជន៍​របស់​និស្សិត។

លោក គង់ សាផន៖ «ជាពិសេស​បំផុត​គ្រឿង​ញៀន​នេះ ចេះ​គិត​ថា ពិបាក​ណាស់ ទី​១ គ្រូ​សាលា​ច្បាប់​យើង​រៀន​តែ​បទល្មើស​ព្រហ្មទណ្ឌ​គ្រឿង​ញៀន។ បញ្ហា​គ្រឿង​ញៀន​ច្បាស់​លាស់​ហ្មង គឺ​អត់​មាន​គ្រូ​ណែនាំ​ទេ តិចតួច​ណាស់។ ហើយ​យើង​ចេះ​តែ​អនុញ្ញាត​ទៅ តែ​ដល់​យូរៗ​ទៅ​អត់​ឃើញ​អី​សំខាន់ ក៏​យើង​ផ្អាក​សិន យើង​គិត​ថា ឥឡូវ​អ៊ីចេះ​បើ​គិត​ថា ឲ្យ​ចុះ​ទៅ ទី​១ ទៅ​អាជ្ញាធរ​គ្រឿង​ញៀន​ដើម្បី​រក​ព័ត៌មាន រក​ទិន្នន័យ ហើយ​រក​ម៉េច​បាន​បើ​ឥឡូវ​កំពុង​មាន​បញ្ហា​អ៊ីចឹង? យើង​និយាយ​ឲ្យ​ខ្លី​ទៅ នៅ​ក្រសួង​មហា​ផ្ទៃ និស្សិត​ដែល​ចប់​គឺ​យំ​ទាំងអស់។ ទី​១ ការ​ចេញ​ចូល​ក៏​ពិបាក ការ​ផ្ដល់​ឯកសារ​ឲ្យ​គ្នា​ក៏​ពិបាក ការ​យក​ចិត្ត​ទុក​ដាក់​ក៏​អត់​សូវ​មាន។ ក្រសួង​គេ​អត់​សូវ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​យើង​ទេ ទោះ​បី​ជា​មាន​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​យ៉ាង​ម៉េច​ក៏​ដោយ​ឯកសារ​សំងាត់​ទាំង​អស់»

ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា YRDPលោក ជាង សុខា មាន​មតិ​ថា ហេតុផល​នៃ​ការ​បកស្រាយ​ដែល​ថ្នាក់​ដឹកនាំ​សាលា​អះអាង​នេះ ហាក់​ពុំ​ទាន់​មាន​លក្ខណៈ​សមស្រប​នៅ​ឡើយ។ លោក​ថា​ការ​ដែល​និស្សិត​មាន​សិទ្ធិ​ទូលំទូលាយ​ក្នុង​ការ​ជ្រើសរើស​ប្រធានបទ​ដែល​ខ្លួន​ស្រលាញ់ ពេញ​ចិត្ត​យក​មក​សរសេរ​នោះ គឺ​នាំ​ឲ្យ​និស្សិត​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការ​ស្រាវជ្រាវ និង​សរសេរ​បាន​ល្អ។

លោក គង់ សាផន៖ «វា​ជា​ហេតុផល​របស់​សាលា។ ប៉ុន្តែ​បើ​ខ្ញុំ​ស្ដាប់​ទៅ ហេតុផល​ហ្នឹង​ក៏​វា​មិន​មាន​លក្ខណៈ​សមរម្យ​សម្រាប់​ដាក់​កំហិត​សេរីភាព​សម្រាប់​ការ​ជ្រើសរើស​ប្រធានបទ​ទេ ព្រោះ​វា​ទាមទារ​ឲ្យ​សាលា​ហ្នឹង​ជួយ​ប្រកាស​ធ្វើ​ម៉េច​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ហ្នឹង​មាន​ការ​សហការ​ជាមួយ​និស្សិត​របស់​យើង​ក្នុង​ការ​សរសេរ​សារណា ឬ​ក៏​អី​ហ្នឹង។ នេះ​មិនមែន​ជា​ប្រយោជន៍​របស់​និស្សិត​យើង​ទេ គឺ​ជា​ប្រយោជន៍​រួម​របស់​សង្គម​នៅ​ពេល​ដែល​និស្សិត​យើង​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​រក​ឃើញ​អំពី​មូលហេតុ ហើយ​មាន​អនុសាសន៍​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទៅ​ដល់​រដ្ឋាភិបាល​សុទ្ធ​តែ​ជា​រឿង​ល្អ​ទាំង​អស់ គឺ​ជួយ​ឲ្យ​សង្គម​មាន​យុទ្ធសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ទោះ​បី​បញ្ហា​គ្រឿង​ញៀន​ក្ដី បញ្ហា​ដីធ្លី​ក្ដី​សុទ្ធ​តែ​ជា​រឿង​ល្អ​ហើយ»

ក្រៅ​ពី​មុខវិជ្ជា​ច្បាប់ និស្សិត​ដែល​បញ្ចប់​ឆ្នាំ​សិក្សា​២០១១-​២០១២ លើ​មុខ​ជំនាញ​ដូចជា សេដ្ឋកិច្ច គណនេយ្យ ធនាគារ និង​ផ្នែក​ព័ត៌មាន​វិទ្យា ក៏​ត្រូវ​បាន​សាលា​កំណត់​ប្រធានបទ​ហាម​សរសេរ​មួយ​ចំនួន​ដូច​គ្នា​ដែរ ទាក់ទង​នឹង​ប្រធាន​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា ការ​ដោះស្រាយ​វិវាទ​ការងារ និង​ទីផ្សារ​មូលបត្រ​កម្ពុជា​នោះ​ដែរ ដោយ​សំអាង​ថា ប្រធានបទ​ដែល​ហាម​សរសេរ​ទាំងនោះ​គឺ​និស្សិត​ជំនាន់​មុន​បាន​សរសេរ​រួច​ហើយ។

និស្សិត​មក​ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ប្រទេស​កាដាណា បាន​ថ្លែង​ថា នេះ​ជា​រឿង​មួយ​ចម្លែក​សម្រាប់​នាង។ ហើយ​ថា សម្រាប់​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​គេ​ពុំ​បាន​បិទ​សិទ្ធិ​សេរីភាព​សិស្ស​ដោយ​គ្រាន់​តែ​សរសេរ​ប្រធានបទ​ដូច​គ្នា​នោះ​ទេ ពីព្រោះ​គំនិត​នៃ​ការ​សរសេរ និង​ការ​វិភាគ​ផ្សេងៗ​គ្នា និស្សិត​ណា​ចាប់​អារម្មណ៍​លើ​បញ្ហា​អ្វី​ក៏​អាច​សរសេរ​បាន​ដែរ ជៀសវាង​តែ​ការ​លួច​ចម្លង​គ្នា​តែ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Mar 11, 2012 01:41 PM

It is fake university of law.It is VN Hun Sen University of law.It is law to kill khmer people and sell or give khmer country to VN or to another Country by Hun Sen.

Anonymous
Mar 10, 2012 12:47 AM

មិនមែនមានតែ១៤ចំណុចនេះទេ មានច្រើនជាងនេះទៅទៀត អោយតែ
នរណាម្នាក់និយាយចំឬសរសេរចំកៅ ឪគេពួកគេអស់ហ្នឹងគេក៍ចេញច្បាប់ឬហាមមិនអោយសរសេរ
ចាប់អារម្មណ៍,និយាយឬចុះកាសែត។ល។និង។ល។ តើប្រជាធិប្បត័យខ្មែរយើងមានដែរឬក៍ក្លែងក្លាយ
ទេ?សូមអស់លោកទីប្រឹក្សាលោកហ៊ុនសែនជួយបកប្រែមតិរបស់យើងអោយមេលោកអែងស្តាប់ផង
កុំដេកយកប្រាក់ខែដែលជាញើសឈាមខ្មែរចាយវាយសប្បាយស្រីញីអូនបងដេកលើវីឡាជិះឡានស្រួល
ពេក។

Anonymous
Mar 09, 2012 04:24 PM

The whole set of Cambodian government need to be dispersed, why? Most of the department's heads aquired their positions through briberies or by their connections with the high ranking officers, but it's not by their education; PM Hun Sen is an obvious example(not by his Education, but by Youn). Capstone's writing, to Hun Sen as to his any other departments' heads, it's not in their interests. They(CPP' boss) know nothing about Capstone Writing). To deter or prohibit the undergraduate colledge students from express their free views's at their final 4 years, it's not make sense. I am in doubt that the government had informed this or other graduate school's administrators to not allow the student writing any sensitive subjects: Land conflicts, job conditions, Red Cross, drug policy etc... Why? Most of them(CPP' members) had involved in those ugly businesses.

Anonymous
Mar 10, 2012 11:41 AM

ត្រឹមត្រូវ!គាំទ្រជំហរ របស់សាកលដែលមិនឲនិស្សិតសរសេរ
ប្រធានបទពីដីធ្លី...
និស្សិតរបស់RULEទាំងនោះ គ្មានចេះស្អីទេ!
ពេលការពារតើអាចទប់ទល់នឹងសំនួររបស់ រដ្ឋាភិបាល
កម្ពុជាដ៏ពូកែ ក្រោមការដឹកនាំរបស់សំដាត់បានទេ?
Global Withness នៅរត់បាតជើងសព្រាត ចុះទំរាំនិស្សិតRULEរៀនសូត្របានតិចតួច ពីគ្រូញីៗអស់នោះ ទប់ទល់អីបាន។
ប្អូនៗត្រូវចាំ ចង់ក្លាយជាអ្នកច្បាប់ ឬរាជការមិនមែន
ចេញពីសាកលវិទ្យាល័យទេ គឺត្រូវចេញពីសាកលបក្ស។

Anonymous
Mar 11, 2012 09:49 AM

វាជាតួនាទីរបស់សាលាក្នុងការពិភាក្សាជាមួយនិសិត្សម្នាក់ៗ ថាតើប្រធានបទដែលគេចង់សរសេរនោះ អាចនឹងនាំអ្វីថ្មីមកក្នុងវិស័យពាក់ព័ន្ធ ហើយបើនិសិត្សមានការលំបាកក្នុងការប្រមូលឯកសារ សាលាត្រូវជួយសម្រួល មិនមែនដាក់ការហាមឃាត់ដោយស្វ័យប្រវត្តិយ៉ាងនេះទេ ។ វិស័យតែមួយ គេសរសេរប៉ុន្មានដងក៏បានដែរ អោយតែមានគំនិតថ្មី និងការវិភាគថ្មីៗសម្រាប់សរសេរ និង កុំអោយតែចម្លងគេ ។

Anonymous
Mar 11, 2012 05:54 PM

និស្សិតគួរតែមានសិទ្វិក្នុងការសរសេរនូវប្រធានបទដែលគេបានចាប់អារម្មណ៍ព្រោះវាធ្វើអោយពួកគេសរសេរបានល្អនឹងច្បាស់លាស់។ ចំពោះឧបសគ្គក្នុងការសរសេរវាពិតជាមានច្រើនរាប់មិនអស់ទេប៉ុន្តែសាស្រ្តចារ្យគឺជាអ្នកជួយតំរងនឹងសំរួលអោយស្ថាប័នពាក់ព័ន្ធជួយសហការ។ មួយវិញទៀតការបញ្ចេញមតិគួរតែជាការស្ថាបនា ប្រសើរជាងការវាយប្រហាររឺ ស្តីបន្ទោស។​

Anonymous
Mar 09, 2012 11:01 PM

តើគុណភាពនៃវិស័យអប់រំកំរិតឧត្តមនៅកម្ពុជាឈានដល់
កំរិតណាហើយ? នៅពេលដែលស្ថាប័នរដ្ឋមួយបង្ហាញពីភាព
កំសោយបែបនេះ ហើយបែរជាសាចទឺកដាក់គ្នាថាមិន
សហការទៅវីញ។
តើនិងមានអ្វីកើតឡើងនៅថ្ងៃអនាគតនៅពេលដែលកន្លែង
បណ្តុះគ្រាប់ពូជធ្វើមិនត្រូវតាមបដ្ឋាន?
តើគ្រាប់ពូជនោះអាចផ្តល់នូវទិន្នផលល្អដែរឬទេ?

Anonymous
Mar 10, 2012 10:17 AM

នេះលែងក្លាយជាសាលាច្បាប់ហើយ វានឹងក្លាយជាសាលា​ហាមឃត់ទៅវិញ។ តើសេរីភាពក្នុងការគិត ការសរសេរ និងការបង្ហាញអារម្មណ៍នៅកន្លែងណាទៅ???????

Anonymous
Mar 09, 2012 08:17 PM

The best way to earn PhD quickly in Cambodia is to flatter and write good things about Hun Sen and Bun Ranny. The best subject for dissertation is “Without January 7, there is no Cambodia.” “Where ever there is a presence of Samdech Decho, there is great development.” But, do write about Hun Sen allowing his business friend to send armed police to beat and kick protesting women in the street. Academic credentials from Cambodia are nothing but a piece of paper. Some Khmer doctors who leave Cambodia for better life in America or other Western countries end up working as store clerk in hospital. All these disasters and miseries in Cambodia are the created by one man Hun Sen.

Anonymous
Mar 09, 2012 03:15 PM

Don't be doubt ! Hun Xen's government is Yuon's. They restrict student not to write the real society in Cambodia because all of 14 points are under controlled by Yuon.

I appeal to all students, don't be afraid ! you can write to show the real society in Cambodia.

Anonymous
Mar 10, 2012 12:43 AM

ចំណុចទាំង១៤ នេះគឺជាការសិក្សាស្រាវជ្រាវរបស់និស្សិតខ្មែរគ្រប់ៗរូបនិងគ្រប់ជំនាន់ដែលត្រូវតែ
សរសេរក្នុងការយល់ដឹងនិងបទជាក់ស្តែងក្នុងសង្គមខ្មែរសព្វថ្ងៃនេះ រឿងនេះកុំបន្ទោសលោក គង់ សាផន អីគឺគាត់និយាយតាមបញ្ជាថ្នាក់លើទេ ពីព្រោះអ្នកដឹកនាំខ្មែរយើងវាអវិជ្ជាគាត់ចេះដឹងដែរតែ
ខាងកាន់AK47តែប៉ុណ្នោះ។

Anonymous
Mar 09, 2012 11:02 PM

do u guys realize they are following thw same system-China, Vietnam, Cambodia?
The same boss..Please America put pressure
on China. We are trying to hard for democratic system,but china is the problem.

Anonymous
Mar 10, 2012 12:22 AM

It is a crazy idea to stop youth to do thing. Now every could know well about Cambodian society is communist system. All prohibited topics are very useful to reflect all the works of government under brother 4 Hun Sen. If the students found the bad thing behind Hun Sen work thus CPP will get down reputation so it is better to warn the students not writing all those topics. Ha Ha Ha Ha!!! RULE? why it is RULE? It should be criminal university is better than RULE, Other one think like I do or you have other ideas?

Anonymous
Mar 11, 2012 03:04 PM

Where is the liberty of expression in Cambodia? Even in the University of law, you can not find that. Please opend your mind. Differents ideas, inovations, creativities and criticale ideas will help our country to develope more and more. Please opend mind to the world. Being a former student and a lecturer at RULE, i do not agree at all with that measure. Please let the students grow up. We do need the human ressource to develppe our country. This information is circulated all around the world via the social net work. It's shamful... Please stop it!

Anonymous
Mar 10, 2012 03:02 AM

That is a communist centralized ideology. It does not want you to think...instead of opening it's suppressing and dictating. It wants you to look up and listen to one ruler only, the PM. If individual thinking/writing is allowed, it would undermine its power. That's the reason the country and society has gone nowhere. Look no further, South and North Korea. The South is open and look at its economy. The North is closed..centralized thinking. Its people were fighting over who got to eat a kernel of corn retrieved from cow dung.

Anonymous
Mar 10, 2012 10:01 PM

ខ្ញុំយល់ឃើញថា!បើតាមការបកស្រាយបំភ្លឺ ពីហេតុផលខាងលើ ដូចជាមិនមានមួលដ្ឋានណាមួយសំរាប់ ហាមប្រាមនិសិត្សនោះទេ ។​ ការដែលសាលាខ្លាចសរសេរដូច អ្នកជំនាន់មុនគឺមិនអាចទទួលយកបានទេ ព្រោះគំនិតខុសគ្នា ស្ថានភាពបច្បុ្នន្នខុសគ្នា បញ្ហាវាធ្វើបច្បុ្នន្នភាំពខុសគ្នា​ ។​ ហើបើនិសិត្សធ្វើសារណាទាក់ទងនិងជំលោះដីធ្លីគឺវាជួយដល់ អ្នកដែលកុំពុងដោះស្រាយបញ្ហា និងអ្នកដែលកំពុងរងគ្រោះ ជាពិសេសរដ្ខាភិបាល
សំរាប់ខ្ញុំនៅតែ មិនគាំទ្រចំពោះការហាមប្រាមនេះដដែល។

សូមអរគុណ !!!

Anonymous
Mar 10, 2012 05:38 AM

That's too badly to opposed the freedom of speech and freedom of press to those law students who were criticized by the law school faculties in P-Penh.The law student can pratical or pacipating in any high govn't ecosystem or sometime can performing or also representing in criminal of justice to help the poor pple who couldn't afford the lawyer fees.But,we thought our khmer law school system is still barrier and not wideopeness for the western world.Cambodia will not bless,if current govn't who was so poor in educational field and try to run country as be proudly by most bandits screw-up around him.

Anonymous
Mar 10, 2012 12:13 PM

In USA, one title has 100 books. Nobody cares they care if you copy thier idea.

Anonymous
Apr 10, 2012 01:38 AM

shame on collge president

Anonymous
Mar 09, 2012 04:11 PM

This is a restriction on rights and freedom of academic research and thoughts. Cambodia is a signatory to the International Covenant on Economic, Social and Cultural Rights (ICESCR)in 1992. Under this covenant, every individual is fully guaranteed his or her rights and freedoms to academic potential and research without any hindrance from the State. What the RULE is doing is violating the ICESCR and most impportantly as law faculty it should not restrict students from selecting a topic of his or her own choice. Claimed difficulties for students access to information and documents is legitimate, however it is up to a student to decide to pursue with such difficulty.

Anonymous
Mar 10, 2012 07:26 AM

ការយល់ឃើញរបស់លោកគង់ សាផននេះមិនខុសគ្នាពីការ
យល់ឃើញរបស់លោកហ៊ុន សែនទេ។ហេតុដូចនេះហើយ
បានជាលោកគង់ សាផននៅមានដំណែងដូចសព្វថ្ងៃ។
ឯណាទៅសម្លេងលោករដ្ឋមន្ត្រីក្រសួងអប់រំ?។

Anonymous
Apr 18, 2012 09:15 PM

ក្នុងនាមខ្ញុំជានិស្សិតរបស់សាលាច្បាប់មួយរូបដែរ ខ្ញុំមិនសប្បាយចិត្តទាល់តែសោះពេលដែលសាលាហាម​ឃាត់សិទ្ធិ ដល់និស្សិតបែបនេះ។

Anonymous
Mar 09, 2012 06:19 PM

មូលប្បត្តិកម្ពុជាទើបតែចាប់ផ្ដើមដំណើរការក្នុងឆ្នាំនេះទេ តើពិតជាមាននិស្សិតជំនាន់​មុនបានសរសេររួចហើយមែនអី លោកប្រធាន!!!???