សម្ភាស​​លោក ហោ ណាំហុង ជុំវិញ​ជំនួប​ជាមួយ​អ្នកស្រី គ្លិនតុន

ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) កាល​ពី​ថ្ងៃ​អង្គារ ទី​១២ មិថុនា បាន​ពិភាក្សា​ច្រើន​អំពី​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​កម្ពុជា និង​អាមេរិក។

លោក ហោ ណាំហុង ក៏​បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ព្រឹទ្ធ​សភា​របស់​អាមេរិក​លើក​លែង​ពន្ធ​នាំ​ចូល​ផលិតផល​សំលៀកបំពាក់ ព្រម​ទាំង​ការ​ស្វែង​រក​លទ្ធភាព​ដើម្បី​ឲ្យ​អាមេរិក​លើក​លែង​បំណុល​ជាង ៤០០​លាន​ដុល្លារ​ផង​ដែរ។

ក្នុង​កិច្ច​សម្ភាសន៍​ពិសេស​របស់​លោក តាំង សារ៉ាដា នៃ​វិទ្យុ​អាស៊ីសេរី ជាមួយ​លោក ហោ ណាំហុង ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន លោក ហោ ណាំហុង ក៏​បាន​ឆ្លើយ​តប​នឹង​សំណើ​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ទាក់ទង​ទៅ​នឹង​ដំណោះ​ស្រាយ​ពលរដ្ឋ​តំបន់​បឹង​កក់។

សូម​ស្ដាប់​កិច្ច​សម្ភាសន៍៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។