ពរជ័យ​សម្រាប់​កូន បណ្ដាសា​សម្រាប់​ជាតិ?

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​នៅ​ពេល​កម្ពុជា​ទទួល​បាន​តំណក់​ប្រេង​ជាលើក​ដំបូង កាល​ពី​ថ្ងៃទី២៩ ធ្នូ ថា ផលិតកម្ម​ប្រេង​នេះ ជា​ពរជ័យ​សម្រាប់​កម្ពុជា និង​ជា​សមិទ្ធផល​ថ្មី​សម្រាប់​សេដ្ឋកិច្ច​ជាតិ​ចាប់​ពី​ឆ្នាំ២០២១ តទៅ។ លោក​ថា ចំណូល​បាន​មក​ពី​ប្រេង​នេះ នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​​ដើម្បី​ពង្រឹង​វិស័យ​សុខាភិបាល និង​អប់រំ។ ក៏ប៉ុន្តែ ក្រុម​អ្នក​វិភាគ​នយោបាយ មើល​ឃើញផ្ទុយពីនេះ។ ពួកគេថា ចំណូល​បាន​មក​ពី​ធនធាន​ប្រេង​ដែល​កម្ពុជា​ទើប​ខួង​បាន​ពី​អណ្ដូង​ប្រេង​ក្នុង​ដែនសមុទ្រ​ខ្មែរ នឹង​ជួយ​ពង្រឹង​អំណាច​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់តែ​ខ្លាំង ជាជាង​ចូលរួម​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ​។ អ្នកវិភាគខ្លះថា ចំណូល​នេះ​អាច​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ពង្រឹង​អំណាច​ក្នុង​ជួរ​បក្ស​ឱ្យ​មាន​ស្ថិរភាព ក្នុងពេលដែល​គណបក្ស​នេះ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​ឈាម​ថ្មី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។