អ្នក​នៅ​បុរី​កីឡា​ទាមទារ​រក​យុត្តិធម៌

អ្នក​ភូមិ​សហគមន៍​បុរី​កីឡា បាន​ដើរ​ដង្ហែ​ក្បួន​ពី​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក យក​ញត្តិ​ទៅ​ដាក់​នៅ​មន្ទីរ​រដ្ឋ​សភា ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច ផ្ដល់​ផ្ទះ​ឲ្យ​ពួក​គាត់ និង​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​អ្នក​ភូមិ ៨​នាក់​ដែល​តុលាការ​ចាប់​ខ្លួន​​កន្លង​មក នៅ​ព្រឹក​ថ្ងៃ​១០ ខែ​មករា ឆ្នាំ​២០១២។

រូបថត​ដោយ ទីន ហ្សាការីយ៉ា

1

ពលរដ្ឋ​នៅ​តំបន់​បុរី​កីឡា អង្គុយ​ទាមទារ​នៅ​មុខ​ស្ថានទូត​អាមេរិក ប្រចាំ​ក្រុង​ភ្នំពេញ ដើម្បី​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​សង​សំណង និង​ដោះ​លែង​ពលរដ្ឋ​ដែល​ត្រូវ​ច្បាប់​ខ្លួន។

2

អតីត​យោធិន​ពិការ​នៅ​បុរី​កីឡា ចូល​រួម​តវ៉ា​នៅ​មុខ​ស្ថានទូត​អាមេរិក។

3

ពលរដ្ឋ​នៅ​បុរី​កីឡា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នៅ​មុខ​ស្ថានទូត​អាមេរិក។

4

ពលរដ្ឋ​នៅ​បុរី​កីឡា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នៅ​មុខ​ស្ថានទូត​អាមេរិក។

7

ពលរដ្ឋ និង​ក្មេងៗ​នៅ​បុរី​កីឡា អង្គុយ​លើក​បដា​ទាមទារ​សំណង និង​ស្នើ​ឲ្យ​តុលាការ​ដោះ​លែង​មនុស្ស​នៅ​មុខ​ស្ថានទូត​អាមេរិក។

8

ពលរដ្ឋ​លើក​បដា​ទាមទារ​សំណង និង​ស្នើ​ឲ្យ​តុលាការ​ដោះ​លែង​មនុស្ស​នៅ​មុខ​ស្ថានទូត​អាមេរិក។

5

ពលរដ្ឋ និង​ក្មេងៗ​នៅ​បុរី​កីឡា ដើរ​ដង្ហែ​ក្បួន​ទាមទារ​រក​យុត្តិធម៌​ចំពោះ​ការ​បណ្ដេញ​ចេញ នៅ​ផ្លូវ​សុធារស។

6

ក្មេងៗ​នៅ​បុរី​កីឡា ដើរ​ដង្ហែ​ក្បួន​ទាមទារ​រក​យុត្តិធម៌​ចំពោះ​ការ​បណ្ដេញ​ចេញ នៅ​ផ្លូវ​សុធារស។

9

ពលរដ្ឋ​នៅ​បុរី​កីឡា ដើរ​ដង្ហែ​ក្បួន​ទាមទារ​រក​យុត្តិធម៌​ចំពោះ​ការ​បណ្ដេញ​ចេញ​ពី​លំនៅ។

10

ប៉ូលិស​ហាម​ឃាត់​អ្នក​បុរី​កីឡា មិន​ឲ្យ​ដើរ​ក្បួន​នៅ​ក្បែរ​វត្ត​ភ្នំ។

អត្ថបទ​ដែល​ទាក់ទងOpens in new window ]

វីដេអូ​ដែល​ទាក់ទងOpens in new window ]