អ្នក​ភូមិ​នៅ​កំពង់ចាម​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់

ភូមិ​កំពង់សំណាញ់ ជា​ភូមិ​មួយ​នៅ​ឆ្ងាយ​ពី​ទី​រួម​ខែត្រ​កំពង់ចាម ជាង ៤០​គីឡូម៉ែត្រ។
2012-02-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ភូមិ​នេះ​នៅ​រដូវ​វស្សា​ទឹក​លិច​ភូមិ​រយៈពេល​ជាង​បី​ខែ គឺ​ពី​ខែ​សីហា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១១។ ដោយ​ឡែក​នៅ​រដូវ​ប្រាំង​វិញ ភូមិ​នេះ​ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់។

អ្នក​ភូមិ​នៅ​ក្បែរ​សាលា​បឋម​សិក្សា ហ៊ុន សែន កំពង់សំណាញ់ បាន​ប្រើប្រាស់​ទឹក​អណ្ដូង​ស្នប់​ដែល​មាន​នៅ​ក្នុង​បរិវេណ​សាលា​នេះ។

សិស្ស​សាលា​ដែល​ជា​កូន​អ្នក​ភូមិ នៅ​ពេល​ចេញ​លេង ពួកគេ​មួយ​ចំនួន​បាន​ទៅ​រែក​ទឹក​ឲ្យ​ម្ដាយ​​​សំរាប់​ប្រើប្រាស់ ពីព្រោះ​ឪពុក​ម្ដាយ​របស់​ពួក​គេ​រវល់​ទៅ​ប្រកប​មុខ​របរ​នេសាទ។

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ សិស្ស​ដែល​រៀន​នៅ​ក្នុង​សាលា​នេះ ក៏​តែងតែ​នាំ​គ្នា​ផឹក​ទឹក​អណ្ដូង​ស្នប់​នេះ​ដែរ នៅ​ពេល​ពួក​គេ​ចេញ​លេញ ដោយ​ពុំ​មាន​ការ​ដាំ​ទឹក​ឲ្យ​ឆ្អិន​ត្រឹមត្រូវ​នោះ​ទេ។

រូប​ថត​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១២ ដោយ ទីន ហ្សាការីយ៉ា

1
កុមារី​ពីរ​នាក់​បង​ប្អូន​ឆ្លៀត​ពេល​ចេញ​លេង រែក​ទឹក​ពី​អណ្ដូង​ស្នប់​នៅ​ក្នុង​សាលារៀន យក​ទៅ​ផ្ទះ​ឲ្យ​ម្ដាយ។

2
កុមារី​ឈ្មោះ ជិន លក្ខណា មាន​អាយុ ៨​ឆ្នាំ រែក​ទឹក​អណ្ដូង​ចេញ​ពី​បរិវេណ​សាលា​យក​ទៅ​ផ្ទះ នៅ​ពេល​នាង​ចេញ​លេង។

3
សិស្ស​សាលា​នាំ​គ្នា​ផឹក​ទឹក​អណ្ដូង​ស្នប់ នៅ​ពេល​ចេញ​លេង។

4
សិស្ស​សាលា និង​ក្មេងៗ​ក្នុង​ភូមិ​ដទៃ​ទៀត នាំ​គ្នា​ផឹក​ទឹក​អណ្ដូង​ស្នប់។

5
សិស្ស​សាលា និង​ក្មេងៗ​ក្នុង​ភូមិ​ដទៃ​ទៀត នាំ​គ្នា​ផឹក​ទឹក​អណ្ដូង​ស្នប់។

6
សិស្ស​កំពុង​រៀន​នៅ​ក្នុង​ថ្នាក់។

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

ព័ត៌មាន (8)
Share

អ្នក​អាន​អនាមិក

បើសិនជាមានធុងទឹកស្អាតសម្រាប់ភូមិវាជាការល្អណាស់

Apr 06, 2012 11:02 PM

អ្នក​អាន​អនាមិក

Shall we do something personally like direct donating wells to that poor villages. Such pump-well cost around US$ 3000 each.


Shall we do something personally like donating a well to that poor villagers rather than blaming. Such pump-well cost around US$ 3000.

Feb 21, 2012 11:18 AM

អ្នក​អាន​អនាមិក

Can we just do anything like do nate your personal well rather than blaming and praying. It cost around US$3000 for such pump well

Feb 20, 2012 10:49 AM

អ្នក​អាន​អនាមិក

ទឹក​អណ្ដូង​ស្នប់​មាន​ខ្សាច់ និង​ជាតិ​រ៉ែ​មួយ​ចំនួន​ដែល​មិន​ល្អ​ចំពោះ​សុខភាព ម្ដេច​នឹង​ផឹក​ភ្លាមៗ​ បែប​នោះ​កើត​ទៅ ? កម្ពុជា​ទទួល​ជំនួយ​ច្រើន​ណាស់​ទាក់​ទង​នឹង​បញ្ហា​អស់​នេះ ប៉ុន្តែ​ហាក់​ដូច​ជា​មិន​បាន​ដល់​ដៃ​អ្នក​ដែល​ត្រូវ​ការ​ពិត​ប្រាកដ​សោះ ។

Feb 16, 2012 02:56 AM

អ្នក​អាន​អនាមិក

How much cost for water weld?

Feb 15, 2012 02:38 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល