ស្ថានភាព​រស់នៅ​របស់​អ្នក​ភូមិ​នៅ​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប

ប្រជាពលរដ្ឋ​ជិត ១០០​គ្រួសារ ដែល​បាន​នាំ​គ្នា​ទៅ​រស់នៅ​លើ​តំបន់​បឹង​ទន្លេសាប កំពុង​ជួប​ប្រទះ​ការ​លំបាក​ច្រើន ដោយសារ​តែ​តំបន់​នោះ​ជា​តំបន់​ព្រៃ​លិច​ទឹក ពិបាក​ធ្វើ​ការ​អភិវឌ្ឍ។ បច្ចុប្បន្ន នៅ​លើ​ទីតាំង​ដែល​អ្នក​ភូមិ​កំពុង​រស់នៅ​នោះ គេ​សង្កេត​ឃើញ​ថា ពុំ​មាន​សាលារៀន មណ្ឌល​សុខភាព និង​ប្រព័ន្ធ​ទឹក​ស្អាត​ប្រើប្រាស់​នោះ​ទេ។ រូប​ថត​នៅ​ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ​២០១៣

១-លំនៅឋាន​ប្រជាពលរដ្ឋ​នៅ​ចំណុច​ពាមផ្សោត បឹង​ទន្លេសាប។

២-លោក ឌឿក ហ៊ត អង្គុយ​នៅ​លើ​គ្រែ​រៀបរាប់​អំពី​ការ​លំបាក។

៣-លំនៅឋាន​នៅ​ខាង​ត្រើយ​ម្ខាង​ស្ទឹង​នៅ​ចំណុច​ពាមផ្សោត។

៤-លំនៅឋាន និង​ទូក​នៅ​ក្នុង​ដង​ស្ទឹង​នៅ​ចំណុច​ពាមផ្សោត។

៥-លំនៅឋាន​អ្នក​ភូមិ​ដែល​សង់​នៅ​អម​សង​ខាង​មាត់​ស្ទឹង​នៅ​ចំណុច​ពាមផ្សោត។

៦-ជីដូន​ចាស់ និង​ចៅ កំពុង​អង្គុយ​នៅ​លំនៅឋាន​ដ៏​ក្រខ្សត់។

៧-ក្មេង​ប្រុស​ស្រី​កំពុង​នាំគ្នា​បង្ហោះ​ខ្លែង​លេង​នៅ​ក្នុង​ភូមិ។

៨-លោក សេង បាត់ រៀបរាប់​អំពី​កូន​ដែល​ពុំ​បាន​រៀន​សូត្រ។

៩-អ្នក​ភូមិ​នាំ​គ្នា​លេង​ល្បែង​ឡូតូ​នៅ​ផ្ទះ​លក់​គ្រឿង​ទេស​មួយ​នៅ​ចំណុច​ពាមផ្សោត។

១០-ទឹក​នៅ​ក្នុង​ធុង​ដែល​គេ​ដួស​យក​មក​ពី​ស្ទឹង​ដើម្បី​ប្រើប្រាស់។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។