សហគមន៍​នេសាទ​ពាមក្រសោប​​ខេត្ត​កោះកុង

សហគមន៍​នេសាទ​ពាម​ក្រសោប គឺ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​មួយ ស្ថិត​នៅ​ក្នុង​ឃុំ​ពាមក្រសោប ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ដែល​មាន​ចម្ងាយ​ប្រមាណ ៧​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត។
2012-02-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

សហគមន៍​នេះ​មាន​ពលរដ្ឋ​រស់​នៅ​ចំនួន​ពីរ​ភូមិ គឺ​ភូមិ​១ និង​ភូមិ​២ ឬ​គេ​ហៅ​ថា ភូមិ​បឹង​ក្រយ៉ាក ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន ២៧៩​គ្រួសារ ជា​អ្នក​ប្រកប​របរ​នេសាទ​ធនធាន​សមុទ្ទ​ជា​លក្ខណៈ​គ្រួសារ។ ក្រៅ​ពី​ការ​ប្រកប​របរ​នេសាទ សហគមន៍​នេះ​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ថែរក្សា និង​អភិរក្ស​ព្រៃ​កោងកាង ដែល​ជា​ជម្រក​ជីវចម្រុះ​ទៀត​ផង។

រូបថត​ដោយ ខែ សុណង

1
៩-កុម្ភៈ-២០១២៖ ផ្លូវ​ចូល​ទៅ​កាន់​សហគមន៍​នេសាទ​ឃុំ​ពាមក្រសោប ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។

2
៧-កុម្ភៈ-២០១២៖ ទិដ្ឋភាព​នៅ​ភូមិ​១បឹងក្រយ៉ាក ឃុំ​ពាមក្រសោប។

2a
៩-កុម្ភៈ-២០១២៖ កុមារី​ឈរ​នៅ​ខាង​មុខ​ផ្ទះ​ក្នុង​សហគមន៍​នេសាទ​ភូមិ​១បឹងក្រយ៉ាក ឃុំ​ពាមក្រសោប។

3
៩-កុម្ភៈ-២០១២៖ ប្រជា​នេសាទ​ទើប​មក​ពី​ប្រមូល​ផល​នេសាទ​សមុទ្ទ​នៅ​ពេល​ព្រឹក ក្នុង​ឃុំ​ពាមក្រសោប។

4
៩-កុម្ភៈ-២០១២៖ ប្រជា​នេសាទ​លើក​ផល​នេសាទ​សមុទ្ទ​ពី​ទូក។

5
៩-កុម្ភៈ-២០១២៖ លោក គិត សឿន កំពុង​ដោះ​ផល​នេសាទ​សមុទ្ទ​ចេញ​ពី​មង។

6
៩-កុម្ភៈ-២០១២៖ ប្រជា​នេសាទ​កំពុង​ដោះ​ផល​នេសាទ​សមុទ្ទ​ចេញ​ពី​មង។

7
៩-កុម្ភៈ-២០១២៖ ប្រជា​នេសាទ​ផ្ដល់​សម្ភាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី អំពី​ផល​នេសាទ​សមុទ្រ​ធ្លាក់​ចុះ។

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល