រូបត្លុកនយោបាយ៖ កូរ៉េខាងជើង៖ ជារឿងល្អដែលបានកើតក្នុងត្រកូល «គីម»
2024.07.19
រូបភាពជាច្រើនសន្លឹកផ្សាយដោយក្រុមហ៊ុនថតរូបភាពតាមផ្កាយរណបពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បង្ហាញឱ្យឃើញពីនាវាទេសចរណ៍ប្រណីតមួយគ្រឿងរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) កំពុងធ្វើដំណើរចេញពីឆ្នេរសមុទ្រមួយកន្លែងនៅភាគខាងកើតនៃប្រទេសក្រីក្ររបស់លោក។ រូបភាពទាំងនេះ បាននាំឱ្យមានការវិភាគថា មេដឹកនាំជំនាន់ទី៣របស់ប្រទេសនេះ កំពុងសម្រាកលម្ហែកាយវិស្សមកាលរដូវក្តៅជាលក្ខណៈគ្រួសារ។
ទោះបីជានាវាទេសចរណ៍ប្រវែង ៨០ ម៉ែត្រ របស់គ្រួសារលោក គីម ជុងអ៊ុន ដែលមានកន្លែងរំអិលលេង និងអាងហែលទឹកទំហំប៉ុនស្តង់ដារអាងហែលទឹកអូឡាំពិក ត្រូវបានគេបញ្ជាក់ថា ធ្វើដំណើរចេញទៅសមុទ្រក៏ដោយ ក៏គ្មានប្រភពណាប្រទះឃើញវត្តមានរបស់លោក គីម ជុងអ៊ុន នៅទីនោះឡើយ។ អ្នកជំនាញខ្លះ និយាយថា ការបង្ហាញខ្លួនជាសាធារណៈរបស់លោកនៅលើដីគោកកាលពីពេលថ្មីៗនេះ ធ្វើឱ្យមិនទំនងទាល់តែសោះ ដែលថាលោកកំពុងមានវត្តមាននៅលើនាវាទេសចរណ៍នោះ។ មនុស្សមួយចំនួនទៀត មិនបានបដិសេធពីការសម្រាកវិស្សមកាលរបស់គ្រួសារលោក គីម ជុនអ៊ុន នៅសមុទ្រនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។