រូបត្លុកនយោបាយ៖ មួយពព្រិចភ្នែកនៃបញ្ញាសិប្បនិមិត្ត (AI)
2025.02.03
DeepSeek គឺជាកម្មវិធីបញ្ញាសិប្បនិមិត្តបើកចំហ បង្កើតឡើងដោយសហគ្រិនបច្ចេកវិទ្យាមួយ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលចិន។ កម្មវិធីនេះ បានធ្វើឱ្យរង្គោះរង្គើទីផ្សារភាគហ៊ុនសាកលលោក ដែលប្រមូលផ្តុំលើវិស័យបញ្ញាសិប្បនិមិត្ត ក្នុងទំហំទឹកប្រាក់ ១ទ្រីលានដុល្លារ កាលពីសប្ដាហ៍មុន ក្រោយវាបានជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេនៅលើតារាង ពោលគឺមុនកម្មវិធី ChatGPT របស់សហរដ្ឋអាមេរិក ដែលជាគូប្រជែង។ បញ្ហាប្រឈមថ្មីចំពោះអំណាចដណ្ដប់របស់សហរដ្ឋអាមេរិកលើវិស័យបញ្ញាសិប្បនិមិត្តនេះ កើតចេញពីក្រុមហ៊ុនមួយដែលជាស្នូលនៃចក្ខុវិស័យសម្រាប់ការងើបឡើងវិញផ្នែកសេដ្ឋកិច្ចជំរុញដោយការច្នៃប្រឌិតបច្ចេកវិទ្យាខ្ពស់ របស់រដ្ឋាភិបាលចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។