ខាងក្រោមជារូបសកម្មភាពធ្វើត្បាល់បុក និងត្បាល់កិនម្សៅ នៅភូមិមួយផលិតផលមួយ ស្ថិតក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខែត្រកំពង់ចាម។
ថតថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១២ ដោយ ទីន ហ្សាការីយ៉ា៖

បុរសម្នាក់នេះចង្អុលបង្ហាញថ្មដែលគេដាប់ជាដុំតូចៗ ចេញពីផ្ទាំងថ្មធំនៅតំបន់ភ្នំ មុននឹងគេយកទៅដាប់ធ្វើត្បាល់។

កម្មករឆាបធ្វើត្បាល់កិនម្សៅនៅក្នុងសិប្បកម្មក្នុងភូមិដៃ៤ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខែត្រកំពង់ចាម។

ស្ត្រីវ័យ ៧៦ឆ្នាំ ស៊ីឈ្នួលដាប់ថ្មធ្វើត្បាល់ទាំងឈឺ ដើម្បីយកលុយទិញថ្នាំ និងម្ហូបអាហារ។

កម្មករកំពុងប្រើម៉ូទ័រឆាបមាត់ត្បាល់ឲ្យរលោង មុននឹងយកទៅលាបថ្នាំពណ៌ខ្មៅ។

សកម្មភាពកម្មករធ្វើការនៅសិប្បកម្មធ្វើត្បាល់បុក និងត្បាល់កិន។ ពួកគេធ្វើការដោយមិនគិតអំពីបញ្ហាសុខភាពដោយសារតែផ្សែងថ្ម ឬកម្ទេចថ្មហុយចូលតាមច្រមុះនោះទេ។

ម្ចាស់សិប្បកម្មលើកបង្ហាញត្បាល់បុកដែលធ្វើរួចរាល់ហើយ។

ផលិតផលសម្រេចដែលគេវេចខ្ចប់សម្រាប់យកទៅចែកចាយនៅទីផ្សារក្នុងទីក្រុងភ្នំពេញ។