លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី០៣ ខែមីនា បានបញ្ជាឲ្យបិទចរាចរណ៍មនុស្សដែលចេញពីខេត្តព្រះសីហនុទៅកាន់ខេត្តផ្សេងៗ។ ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ចម្លងសហគមន៍លើកទីបី កាលពីថ្ងៃទី២០ ខែកុម្ភៈ រហូតដល់ថ្ងៃទី០៣ ខែមីនា ខេត្តព្រះសីហនុ មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាជនជាតិចិនចំនួនជិត ៥០នាក់ (៤៧)។
2021-03-03
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យបិទបញ្ចប់ការកាត់ទោសសំណុំរឿងនយោបាយ និងទម្លាក់ចោលបទចោទប្រកាន់លើក្រុមអ្នកនយោបាយបក្សប្រឆាំង។ ការអំពាវនាវនេះធ្វើឡើងក្រោយពីតុលាការក្រុងភ្នំពេញ បានផ្តន្ទាទោសថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ ៩នាក់ ដោយកំបាំងមុខ កាលពីថ្ងៃទី០១ ខែមីនា។
2021-03-03
មន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលការរំលោភសិទ្ធិការងារ ស្នើឱ្យសមត្ថកិច្ច ចាត់វិធានការណ៍តាមផ្លូវច្បាប់ដោយគ្មានការលើកលែងចំពោះមេខ្យល់ដែលនាំពលករខ្មែរចេញ និងចូលឆ្លងដែនទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃ ដោយខុសច្បាប់។
2021-03-03
គ្រួសាររបស់សកម្មជនបក្សប្រឆាំងម្នាក់ដែលកំពុងជាប់ពន្ធនាគារប្រកាសលក់ផ្ទះដើម្បីសង់បំណុលធនាគារ។ ប្រពន្ធលោក ឈួ ផេង គឺលោកស្រី ដុស គីមទៀង ឱ្យដឹងថា ចាប់តាំងពីអាជ្ញាធររបបក្រុងភ្នំពេញចាប់ប្តីមក លោកស្រីត្រូវទទួលបន្ទុកគ្រួសារតែម្នាក់ ហើយប៉ះពាល់សេដ្ឋកិច្ចគ្រួសារជាខ្លាំង ដែលធ្វើឲ្យលោកស្រី មិនអាចមានលទ្ធភាពដោះបំណុលធនាគារបាន។ លោកស្រីទទូចសុំឱ្យរដ្ឋាភិបាលដោះលែងប្តីឱ្យមានសេរីភាព និងស្នើសុំធនាគារជួយពន្យាការបង់ប្រាក់មួយរយៈ។
2021-03-03
សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសសកម្មជនបក្សប្រឆាំង នៅខេត្តបាត់ដំបង ២នាក់ នៅថ្ងៃទី០៣ មីនានេះ ឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ តែអនុវត្តទោស ១ឆ្នាំ និងពិន័យថវិកាចូលរដ្ឋ ក្នុងម្នាក់ ចំនួនប្រាំមួយលាន (៦.០០០.០០០) រៀល ពីបទប្រមាថព្រះមហាក្សត្រ។
2021-03-03
មេបញ្ជាការនៃកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបដិសេធថា ជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ដែលត្រូវបានសមត្ថកិច្ចអាវុធហត្ថបាញ់សម្លាប់ក្នុងហេតុការណ៍ប្លន់ប្រដាប់អាវុធនោះ មិនមែនជាមន្ត្រីក្រោមឱវាទរបស់លោកនោះទេ ហើយលោកក៏មិនស៊ើបអង្កេតអ្វីបន្តទៀតដែរ។ មន្ត្រីសង្គមស៊ីវិលនិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក (Facebook) មួយចំនួនមានមន្ទិលសង្ស័យច្រើនចំពោះករណីនេះ។
2021-03-03
មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ ហួសចិត្តនឹងរបបក្រុងភ្នំពេញ ដែលធ្វើសេចក្ដីព្រាងច្បាប់ដាក់ពិន័យ និងទោសទណ្ឌកម្រិតធ្ងន់ធ្ងរដល់ពលរដ្ឋ ដោយបញ្ហាជំងឺកូវីដ-១៩។ ការយល់ឃើញបែបនេះ ធ្វើឡើងក្រោយសេចក្ដីព្រាងច្បាប់ដាក់ពិន័យ និងទោសទណ្ឌកម្រិតធ្ងន់ លើអ្នកគេចពីកន្លែងធ្វើចត្តាឡីស័ក បានដល់ដៃគណៈកម្មការជំនាញរបស់រដ្ឋសភាហើយ កាលពីថ្ងៃទី២ ខែមីនា។
2021-03-03
សកម្មជនការពារព្រៃឈើ រកឃើញថា ម្ចាស់ជំនួយ នៃគម្រោងអភិរក្សព្រៃឡង់ គឺទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា USAID និងគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ មិនបានរកមូលហេតុពិតប្រាកដ ដើម្បីលុបបំបាត់វិនាសកម្មព្រៃឈើ ក្នុងតំបន់ព្រៃឡង់នោះទេ។
2021-03-02
អណ្ដើកហ្លួងមេ ដែលជាពូជអណ្ដើកកម្រ និងជិតផុតពូជចំនួន ៥ក្បាល បានពងកូនជាលើកទីមួយ បានចំនួន ៧១គ្រាប់ នៅលើខ្សាច់សិប្បនិម្មិត ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង។ ក្រុមអ្នកអភិរក្សអះអាងថានេះជាជោគជ័យក្នុងការងារអភិរក្ស បន្ទាប់ពីបានចិញ្ចឹម និងថែទាំអណ្ដើកមេទាំងនេះ អស់រយៈពេលប្រមាណ ១៥ឆ្នាំ។
2021-03-02
សហរដ្ឋអាមេរិកជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បើកលំហនយោបាយឡើងវិញ និងគោរពសិទ្ធិសេរីភាព ប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសថ្នាក់ដឹកនាំគណបក្សប្រឆាំង៩ នាក់ ឱ្យជាប់ពន្ធនាគារពី ២០ឆ្នាំ ដល់២៥ ឆ្នាំ។
2021-03-02
តុលាការខេត្តសៀមរាបចេញដីកាបញ្ជាឱ្យសកម្មជនបក្សសង្គ្រោះជាតិម្នាក់ចូលខ្លួនបំភ្លឺនៅស្នងការនគរបាលខេត្តនេះ ពាក់ព័ន្ធនឹងការបង្ហោះសារលើហ្វេសប៊ុករិះគន់រដ្ឋាភិបាលរឿងជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំងរបស់ចិន។ សកម្មជនបក្សប្រឆាំងរូបនេះ ចាត់ទុកការកោះហៅនេះថា ជាការគំរាមកំហែងដល់ក្រុមអ្នកដែលហ៊ានរិះគន់រដ្ឋាភិបាលឱ្យភ័យខ្លាច។
2021-03-02
ក្រុមយុវជន និងនិស្សិតរកឃើញសកម្មភាពកាប់ទន្ទ្រានដីព្រៃទ្រង់ទ្រាយធំ ក្នុងខេត្តកំពង់ធំ ដែលពួកគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងអ្នកមានលុយមានអំណាច។ ការលើកឡើងនេះ ក្រោយពីពួកគេបានចុះស្រាវជ្រាវ និងសិក្សាពីស្ថានភាពគម្របព្រៃបម្រុងទុកជាប់ដែនជម្រកសត្វព្រៃឡង់ ក្នុងខេត្តកំពង់ធំ កាលពីចុងសប្ដាហ៍មុន។
2021-03-02
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា នឹងបណ្ដើរគ្នាទៅចាក់វ៉ាក់សាំងអាស្ត្រាហ្សេណេកា (AstraZeneca) ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក នៅថ្ងៃទី៤ ខែមីនាខាងមុខ ស្របពេលដែលតំណាងរាស្ត្របក្សប្រឆាំងថា ទង្វើរបស់លោក ហ៊ុន សែន នេះ មានភាពពុតត្បុត និងគេចវេះមិនចាក់វ៉ាក់សាំងរបស់ចិន។
2021-03-02
ស្នងការដ្ឋានបុគ្គលិក-បណ្ដុះបណ្ដាលនៃបញ្ជការដ្ឋានអង្គរក្សច្រានចោលព័ត៌មានដែលថា បុរសឈ្មោះ អ៊ឹម សុវណ្ណារិទ្ធិ ជាជនសង្ស័យម្នាក់ក្នុងចំណោម ៤នាក់ ដែលត្រូវកងរាជអាវុធហត្ថរាជធានីភ្នំពេញបាញ់សម្លាប់ក្នុងហេតុការណ៍ប្លន់ប្រដាប់អាវុធកាលពីថ្ងៃទី១ ខែមីនានោះ ជាមន្រ្តីកងអង្គរក្ស។