បទ​វិភាគ៖ តើ​រដ្ឋាភិបាល​មាន​លទ្ធភាព​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ​១៦០​ដុល្លារ​បាន​ដែរ​ឬ​ទេ?

ដោយ ទេព សុរ៉ាវី
2014-04-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ទាមទារ​ដំឡើង​ប្រាក់ខែ ១៦០​ដុល្លារ កាល​ពី​ព្រឹក​ថ្ងៃ​៣១ ធ្នូ ឆ្នាំ​២០១៣។
កម្មករ​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ទាមទារ​ដំឡើង​ប្រាក់ខែ ១៦០​ដុល្លារ កាល​ពី​ព្រឹក​ថ្ងៃ​៣១ ធ្នូ ឆ្នាំ​២០១៣។
RFA/Mom Sophon

រហូត​មក​ដល់​សព្វថ្ងៃ​នេះ បញ្ហា​កំណត់​ប្រាក់​ខែ​គោល​របស់​កម្មករ​នៅ​តែ​ជា​បញ្ហា​ចម្រូងចម្រាស។ ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ធ្លាប់​ចោទ​ជា​សំណួរ​ថា តើ​ចង់​បាន​អ្វី​ទៀត បើ​ប្រាក់​ខែ​គោល​របស់​កម្មករ​កាត់​ដេរ​កម្ពុជា គឺ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង​ហើយ​នោះ? លោក​សង្កត់​ធ្ងន់​ថា ការ​ទាមទារ​ប្រាក់​ឈ្នួល​ហួសហេតុ​ពេក គឺ​ជា​ការ​បំផ្លាញ​ការ​វិនិយោគ​បំផ្លាញ​ផល​ប្រយោជន៍​កម្មករ និង​បំផ្លាញ​ការងារ​របស់​យុវជន។

ក្រោម​ការ​ដឹក​នាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លោក​មិន​ឲ្យ​ពលរដ្ឋ​ស្លាប់​ដោយ​អត់​បាយ​នោះ​ទេ។ លោក​ធ្លាប់​ប្រកាស​បែប​នេះ​ទៅ​កាន់​ពលរដ្ឋ ទំនង​ចង់​ឲ្យ​ពលរដ្ឋ​ដឹង​ថា លោក​បាន​យក​ចិត្ត​ទុក​ដាក់​សម្បើម​ណាស់​ក្នុង​ការ​រក្សា​ស្ថិរភាព នយោបាយ សេដ្ឋកិច្ច និង​សុខ​សន្តិភាព ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុខដុមរមនា​ដល់​ពលរដ្ឋ។

បរិបទ​នេះ​ប្រហែល​ជា​អាច​នឹង​គ្មាន​មនុស្ស​ស្លាប់​ដោយ​អត់​បាយ​ដូច លោក ហ៊ុន សែន លើក​ឡើង​មែន ប៉ុន្តែ​បញ្ហា​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ និង​សមរម្យ​ក្នុង​សង្គម​ឯណោះ​ទេ ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់។

វិស័យ​កាត់​ដេរ​បាន​ចូល​រួម​ចំណែក​ជាង​ពាក់​កណ្ដាល​ដល់​ទំហំ​សេដ្ឋកិច្ច​កាល​ពី​ឆ្នាំ​២០១៣។ វិស័យ​មួយ​នេះ ក៏​បាន​បង្កើត​ការងារ​ដោយ​ផ្ទាល់ និង​ប្រយោល​ដល់​ពលរដ្ឋ​ប្រមាណ​ជិត ៣​លាន​នាក់ ដែល​ភាគ​ច្រើន​ជា​ពលរដ្ឋ​ក្រីក្រ​នៅ​តាម​ជនបទ។

ការ​សិក្សា​ជាច្រើន​បាន​រក​ឃើញ​ថា មូលហេតុ​ប្រាក់​ខែ​តិច​មិន​អាច​ឲ្យ​កម្មករ​រស់​នៅ​បាន នៅ​ពេល​ដែល​តម្លៃ​ស្បៀង​អាហារ​កាន់​តែ​កើន​ខ្ពស់ ហើយ​មាន​កម្មករ​ជាង ៧០% ជួប​បញ្ហា​សុខភាព មាន​ភាព​ស្គមស្គាំង និង​ស្លេកស្លាំង។ កម្មករ​មិន​ហ៊ាន​ចំណាយ​លុយ​ច្រើន​ទៅ​លើ​អាហារ​ហូប​ចុក ឬ​ចំណាយ​ប្រហែល ២​ពាន់​រៀល​ក្នុង​មួយ​ពេល ឬ​ប្រហាក់ប្រហែល​ជាង ៤០​ដុល្លារ​ក្នុង​មួយ​ខែ ចំណាយ​លើ​អាហារ​សម្រាប់​កម្មករ​ម្នាក់។ រីឯ​ម្ចាស់​ផ្ទះ​ជួល​វិញ គ្រាន់​តែ​ឮ​ថា​រដ្ឋាភិបាល​ប្រកាស​ដំឡើង​ប្រាក់​តិចតួច​ឲ្យ​កម្មករ​ភ្លាម ក៏​ឡើង​ថ្លៃ​ផ្ទះ​មុន​បាត់​ទៅ​ហើយ។ ក្រៅ​ពី​នោះ កម្មករ​នៅ​ត្បិតត្បៀត​ឆ្លៀត​ផ្ញើ​លុយ​កាក់​ខ្លះ​ទៅ​ផ្ទះ​ផ្គត់ផ្គង់​គ្រួសារ​ទៀត។ បញ្ហា​អតិផរណា​ខ្ពស់ និង​តម្រូវ​ការ​រឹត​តែ​ច្រើនៗ​នេះ​ហើយ ដែល​កំពុង​បង្ខំ​ឲ្យ​កម្មករ​ក្រោក​តវ៉ា ទាមទារ​សុំ​ដំឡើង​ប្រាក់​ខែ ១៦០​ដុល្លារ រហូត​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាញ់​សម្លាប់​កម្មករ ៥​នាក់ នៅ​ពេល​ដែល​គេ​ទាមទារ​កាល​ពី​ដើម​ខែ​មករា កន្លង​ទៅ។

មុន​នឹង​ក្រុម​ប្រឹក្សា​ការងារ​ប្រជុំ​ដោះស្រាយ​វិបត្តិ​ប្រាក់​ខែ​កម្មករ រដ្ឋាភិបាល​បាន​សិក្សា​ជា​មុន​ពី​តម្រូវ​ការ​ប្រាក់​ខែ​សមរម្យ​ដល់​កម្មករ​ដែល​អាច​រស់​បាន។ ការ​សិក្សា​ដែល​មាន​សមាសភាព​ពី​ក្រសួង​ការងារ តំណាង​និយោជក និង​តំណាង​សហជីព​កម្មករ​រក​ឃើញ​ថា កម្មករ​ត្រូវ​ការ​ប្រាក់​ចន្លោះ ១៥៧ ទៅ ១៧៧​ដុល្លារ ដែល​អាច​ធ្វើ​ឲ្យ​កម្មករ​ចាយ​គ្រប់​ក្នុង​មួយ​ខែ ហើយ​ភាគី​ទាំង​នោះ​បាន​កំណត់​ចំនួន​មធ្យម​មួយ គឺ​យក ១៦០​ដុល្លារ។ ប៉ុន្តែ​នៅ​ពេល​ដែល​ក្រុម​ប្រឹក្សា​ការងារ​ប្រជុំ​សម្រេច​កាល​ពី​ឆ្នាំ​មុន គឺ​ធ្វើ​ផ្ទុយ​ពី​ការ​សិក្សា ពោល គឺ​ដំឡើង​ប្រាក់​ឲ្យ​កម្មករ ៩៥​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​ក្រោយ​មក ក្រសួង​ការងារ សម្រេច​ដំឡើង​ជា​ឯកតោ​ភាគី ៥​ដុល្លារ​ទៀត ឬ​មាន​ន័យ​ថា ប្រាក់​ខែ​គោល​កម្មករ​បាន​ចំនួន ១០០​ដុល្លារ។

ប្រសិន​បើ​ពេល​នោះ​សម្រេច​ដូច​ការ​សិក្សា​វិញ ទំនង​ជា​ពេល​នេះ​កម្មករ​ត្រជាក់​ចិត្ត អង្គុយ​ធ្វើ​ការ​យ៉ាង​សុខ​ស្រួល មិន​បាច់​មក​ឈរ​ហាល​ថ្ងៃ​ក្តៅ​ស្រែក​តវ៉ា ហើយ​ពេល​ខ្លះ​ត្រូវ​រត់​គេច​ពី​គ្រាប់​កាំភ្លើង ឬ​ដំបង​ឆក់​របស់​សមត្ថកិច្ច​នោះ​ទេ។

អ្នក​សេដ្ឋកិច្ច​ខ្លះ​បាន​រក​ឃើញ​ថា រោងចក្រ​កាត់​ដេរ​ទាំងអស់​អាច​សល់​ទឹក​ប្រាក់​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ សម្រាប់​ចំណាយ​លើ​កម្រៃ​ផ្សេងៗ​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ការ​ចំណាយ​ប្រតិបត្តិការ​ផល​ចំណេញ និង​ការ​ចំណាយ​លើ​ប្រាក់​ខែ​កម្មករ​ប្រមាណ ៣០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

អ្នក​វិភាគ​សង្គម​ខ្លះ​គិត​ថា ការ​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​កម្មករ​ចំនួន ១៦០​ដុល្លារ គឺ​រដ្ឋាភិបាល​អាច​ធ្វើ​បាន​ដូច​បក​ចេក។

តាម​ការ​សិក្សា​របស់​អ្នក​វិភាគ​ទាំង​នោះ គឺ​រដ្ឋាភិបាល​ត្រូវ​បើក​ចំហ​ចរចា​ជាមួយ​អ្នក​បញ្ជា​ទិញ​ឲ្យ​ដំឡើង​ប្រាក់​ទិញ​មួយ​ចំនួន​ដល់​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ដើម្បី​អាច​ទូទាត់​ប្រាក់​ចំណេញ​បន្ថែម​ទៅ​លើ​ការ​ដំឡើង​ប្រាក់​ខែ​កម្មករ។ ការ​ចរចា​ជាមួយ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា ដើម្បី​ដោះស្រាយ​វិបត្តិ​ប្រាក់​ឈ្នួល​នេះ។ រដ្ឋាភិបាល​ត្រូវ​លុប​បំបាត់​ឲ្យ​អស់​នូវ​ការ​បង់​ថ្លៃ​ក្រៅ​ផ្លូវ​ការ ឬ​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​នេះ និង​អាច​ចរចា​ដោយ​ផ្ទាល់​ជាមួយ​កម្មករ ដោយ​សន្យា​ដំឡើង​ប្រាក់​ខែ​តាម​ដំណាក់​កាល​រហូត​ឆ្នាំ​២០១៥ សឹម​ដំឡើង​ដល់​ចំនួន​កម្មករ​ត្រូវ​ការ។ ក្រៅ​ពី​នេះ ការ​កាត់​បន្ថយ​ថ្លៃ​អគ្គិសនី ក៏​ជា​ផ្នែក​មួយ​សំខាន់​សម្រាប់​ម្ចាស់​រោងចក្រ​លៃលក​ផ្ទេរ​ការ​ចំណាយ​ទាំង​នោះ សម្រាប់​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​កម្មករ​បាន​ដែរ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​ការងារ ក៏​សិក្សា​រក​ឃើញ​ដែរ​ថា អ្នក​បញ្ជា​ទិញ​ភាគ​ច្រើន បាន​ស្វាគមន៍​ជានិច្ច​ចំពោះ​ការ​បង្កើន​ប្រាក់​បន្ថែម​លើ​ការ​បញ្ជា​ទិញ​សម្រាប់​ដក​យក​ទៅ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ។ រីឯ​ខាង​សមាគម​កាត់​ដេរ​កម្ពុជា វិញ ក៏​ធ្លាប់​ព្រលយ​ដែរ​ថា ខាង​សមាគម​នេះ​នឹង​ព្រម​គ្រប់​បែប​យ៉ាង ឲ្យ​តែ​រដ្ឋាភិបាល​ដាក់​បញ្ជា។

ប៉ុន្តែ សំខាន់ គឺ​ស្ថិត​លើ​រដ្ឋាភិបាល​ទេ ថា​ចង់​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​កម្មករ​ដល់ ១៦០​ដុល្លារ ឬ​ក៏​អត់?

តាម​មើល​ទៅ រដ្ឋាភិបាល​ទំនង​មិន​ហ៊ាន​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ ១៦០​ដុល្លារ​ទេ ដោយ​បារម្ភ​ខ្លាច​ប្រាក់​ខែ​កម្មករ​ខ្ពស់​ជាង​ប្រាក់​ខែ​មន្ត្រី​រាជការ។ សព្វថ្ងៃ ទាំង​គ្រូបង្រៀន ទាំង​មន្ត្រី​រាជការ ប៉ូលិស ទាហាន មាន​សរុប​ប្រហែល ៤០​ម៉ឺន​នាក់ ហើយ​ចំនួន​ដ៏​លើសលប់​នេះ​អាច​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង ឈឺ​ក្បាល​រកកល់​ជ្រុះ​កៅអី​ពី​រដ្ឋសភា​បន្ថែម​ទៀត​នៅ​អាណត្តិ​ក្រោយ ប្រសិន​បើ​មន្ត្រី​រាជការ​ទាំង​នោះ​ស្ទុះ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​ដែរ​នោះ។

ឧបសគ្គ​មួយ​ទៀត​ដែល​រដ្ឋាភិបាល​ទំនង​មិន​ហ៊ាន​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ​ដល់​ចំនួន​ទាមទារ​នេះ គឺ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​ដាក់​គោល​នយោបាយ​ផ្តល់​ប្រាក់​កម្រៃ​ទាប​បំផុត​ដល់​កម្មករ​ចំនួន ១៥០​ដុល្លារ។ ចំណុច​នេះ​ទំនង​ជា​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ពិបាក​នឹង​យក​មក​អនុវត្ត​ណាស់ ទំនង​ដោយ​ខ្លាច​មើល​មក​មិន​សម ដោយ​គណបក្ស​ចាស់​វស្សា​ដឹក​នាំ​ប្រទេស​ដុះ​ស្លែ​ជាង ៣០​ឆ្នាំ​ទៅ​ហើយ បែរ​ជា​មក​យក​គោល​នយោបាយ​គណបក្ស​ប្រឆាំង​ក្មេង​ខ្ចី ដែល​ទើប​មាន​វ័យ​ជាង​១​ខួប​មក​អនុវត្ត​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (7)
Share

អ្នក​អាន​អនាមិក

មិនមានអ្វពិបាកទេ ព្រោះបើគិតទៅ១៦០ក្នុង១ខែនោះ ព្រោះប្រាក់ខែ​កម្មករ​១០០នាក់ចាយមិនស្មើគ្រួសារអ្នកធំខ្លះចំណាយ១ខែផង តែបើធ្វើទៅមានអ្នកណាមកសុំលិខិតឆ្លងដែនទៅធ្វើការបរទេសទៅ តើមានអ្នកណាយកលុយទៅឲ្យមន្រ្តីយាមតាមព្រុំដែនចាយទៅ ព្រោះអីនោះគឺជាវិធីរកលុយរបស់រដ្ឋាភិបាលហើយ។

Jun 15, 2014 09:56 AM

អ្នក​អាន​អនាមិក

160 D0LLARS IS LESS THAN HUN SEN OFFICIAL GOVT GIVING TIP TO A GIRL WHEN HE SLEEP WITH IN ONE TIME. HUN SEN GOVT DOESN'T WANT TO RAISE THAT BECAUSE HIS FOLLOWERS LOOSE MONEY.

Apr 27, 2014 11:39 AM

វ៉ាវ! ចុះពួកក្រុមអាញ់ប៉ុន្មានក្រាប់នេះក៏មានទ្រព្យសម្បិត្តច្រើនម្ល៉េះឥឡូវនេះ

ពី សហរដ្ឋអាមេរិក

ពួកអាក្រុមមេកម្មុយនិស្តពិឃាតអាញ់ហេតុអ្វីបានជាអាញ់មានទ្រព្យសម្បិត្តច្រើនយ៉ាងនេះនូវក្រោយសន្និសិទនៅទីក្រុងប៉ារីស? ចុះហេតុអ្វីបានជាមុនសន្និសិទនោះពួកអាមេក្រុមពិឃាតអាញ់ក៏វាសែនមហាក្រម៉្លេះ? ចុះពួកអាមេក្រុមឃាត្តករអាញ់នូវចង់ប្រព្រិត្តអំពើពិឃាតដើម្បីតែទ្រព្យសម្បិត្តរបសល់ខ្មៃរទូទាំងប្រទាសដល់ណាទៀត?

Apr 27, 2014 12:42 AM

Khmer

ពី Riverside CA USA

YES, THE GOVERNMENT HAVE ABILITY TO INCREASE THE SALARY FOR THE LABORS $160, BUT THE GOVERNMENT DO NOT WANT TO DO THAT. BECAUSE, THE HIGH RANGE IN THE GOVERNMENT SYSTEMS WILL LOOSE THEIR INTERESTS.

Apr 27, 2014 12:24 AM

នេះបានចំជាបណ្ឌិត ហុន សែន អគតិមែន!

ពី សហរដ្ឋអាមេរិក

ចុះហេតុអ្វីបានជាបណ្ឌិតដ៏សែនមហាអគតិមួយនេះមិនវិភាគថា៖ អាញ់នូវប្លន់យកប្រាក់ចំនួយដែលពិភពអត្តរជាតិផ្តល់អោយខ្មែរទូទាំងប្រទេសដើម្បីកសាងជាតិដល់ណាទៀត បើកាលពីមុនពេលអាញ់បរាជ័យក្នុងការបោះឆ្នោតសកដនូវអាណាត់ទីមួយ អាញ់អត់មានប្រាក់ចំនួនពីពិភពអត្តរជាតិគ្រាន់នឹងប្លន់ផងហ្នឹង។

Apr 27, 2014 12:19 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល