កម្ពុជា និង​ហុងកុង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​​បញ្ចៀស​​ការ​​បង់​ពន្ធ​​ទ្វេ​ដង

ដោយ ម៉ៅ សុធានី
2019-06-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

កម្ពុជា និង​ហុងកុង បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ក្នុង​គោលបំណង​បញ្ចៀស​ការ​បង់ពន្ធ​ទ្វេ​ដង ដើម្បី​សម្រួល​ដល់​ក្រុមហ៊ុន​វិនិយោគ​ខ្មែរ​និង​ហុងកុង ក្នុង​ការ​នាំ​ទំនិញ​ឆ្លងដែន​ទៅវិញទៅមក។

ប្រភព​ព័ត៌មាន​រដ្ឋបាល​ហុងកុង ឱ្យ​ដឹង​ថា ក្រោម​កិច្ចព្រមព្រៀង​នេះ ការ​បង់ពន្ធ​របស់​ក្រុមហ៊ុន​ចិន​ហុងកុង​នៅ​កម្ពុជា នឹង​មិន​ចាំបាច់​បង់ពន្ធ​បន្ថែម ដល់​រដ្ឋាភិបាល​ហុងកុង ចំពោះ​ប្រាក់ចំណូល​ដូចគ្នា​នោះ​ទេ​។ ចំណែក​ក្រុមហ៊ុន​របស់​កម្ពុជា​វិញ ក៏​ដូចគ្នា​ដែរ គឺ​ចំនួន​ទឹកប្រាក់​ដែល​បង់ពន្ធ​ដល់​រដ្ឋបាល​ពន្ធដារ​ហុងកុង​ហើយ គឺ​អាច​កាត់បន្ថយ​ទឹកប្រាក់​ដែល​ជា​តម្រូវ​ការ​បង់ពន្ធ​នៅ​កម្ពុជា លើ​ចំនួន​ប្រាក់ចំណូល​ដូចគ្នា​នេះ​ដែរ។

ប្រភព​ដដែល​បន្ត​ថា កិច្ចព្រមព្រៀង​នេះ ក៏​នឹង​ជួយ​កាត់បន្ថយ​ការលើកលែង​បង់ពន្ធ និង​ការ​ចែករំលែក​ព័ត៌មាន​គ្នា​ទៅវិញទៅមក​ដោយ​តម្លាភាព និង​ដើម្បី​ប្រឆាំង​ការ​គេច​ពន្ធ​របស់​ក្រុមហ៊ុន​វិនិយោគ​ជាដើម។

កិច្ចព្រមព្រៀង​នេះ នឹង​ចាប់ផ្ដើម​អនុវត្ត ក្រោយ​ពី​សភា​កម្ពុជា និង​ហុងកុង ផ្ដល់​សច្ចាប័ន។ ភាគី​ហត្ថលេខី សង្ឃឹមថា កិច្ចព្រមព្រៀង​នេះ គឺជា​ការ​ផ្ដល់​ឱកាស​ដើម្បី​លើកទឹកចិត្ត​ឱ្យ​មាន​ក្រុមហ៊ុន​វិនិយោគ​កាន់​តែច្រើន និង​ពង្រឹង​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​ហុងកុង ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល