ទិន្នន័យថ្មីពីប្រព័ន្ធផ្កាយរណបដែលចេញផ្សាយដោយសកលវិទ្យាល័យ មែ័ររីលែន (Maryland University) ក្នុងសហរដ្ឋអាមេរិក បានបង្ហាញថា ការកាប់បំផ្លាញព្រៃឈើក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦ បាន កើនឡើងរហូតទៅដល់៣០% គឺមានចំនួនលើសពីឆ្នាំ២០១៥ ទៅទៀត បើទោះបីជាមានការបង្កើតក្រុមកិច្ចការពិសេសរបស់ស្ថាប័នកងរាជអាវុធហត្ថក្នុងការបង្ក្រាបបទល្មើសព្រៃឈើ នៅទូទាំងប្រទេសក៏ដោយ។
បើទោះបីជាមានរបាយការណ៍ច្រើនរាប់មិនអស់អំពីវិនាសកម្មព្រៃឈើក្នុងប្រទេសកម្ពុជាយ៉ាងណាក៏ដោយ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ ធ្លាប់អះអាង កាលពីឆ្នាំកន្លងទៅថា អត្រានៃបទល្មើសព្រៃបានបន្តធ្លាក់ចុះគួរឲ្យកត់សំគាល់។
រូបភាពពីប្រព័ន្ធផ្កាយរណបដែលចេញផ្សាយដោយសកលវិទ្យាល័យ មែ័ររីលែន (Maryland University) នេះបង្ហាញថា យ៉ាងហោចណាស់ព្រៃឈើទំហំជាង ២សែនហិកតារ នៅតំបន់ភូមិភាគឦសាន ត្រូវបានកាប់បំផ្លាញទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើអាជីវកម្មដោយខុសច្បាប់ទៅកាន់ប្រទេសវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។