ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិកហាន់ឌ្រូ ហ្កាន់សាឡេស ដេវិតសិន( Alejandro Gonzalez Davidson) ហៅកាត់ថា អាឡិច មើលឃើញថា រដ្ឋាភិបាលអាចមានគោលដៅ២ នៅក្នុងការទម្លាយព័ត៌មានថា រដ្ឋាភិបាលប្រគល់កោះកុងក្រៅទៅឱ្យក្រុមហ៊ុនរបស់ លោក លី យ៉ុងផាត់ អភិវឌ្ឍន៍នេះ។ ទី១ គឺរដ្ឋាភិបាលអាចឱ្យក្រុមគណៈកម្មការដែលទើបង្កើតថ្មីនោះ ទៅបញ្ជាក់ថាកោះកុងក្រៅ នៅក្រោមក្រុមហ៊ុននេះគ្មានការអភិវឌ្ឍ ហើយរដ្ឋាភិបាលអាចដកហូតមកវិញ និងទី២គឺអាចប្រគល់កោះនេះទៅឱ្យក្រុមហ៊ុននេះអភិវឌ្ឍន៍ដោយគ្មានការកែប្រែ។ បើទោះជាយ៉ាងណាលោកមិនទុកចិត្តការអះអាងរបស់ក្រសួងបរិស្ថាន ដែលថានឹងដាក់កោះក្រៅជាតំបន់ការពារធនធានធម្មជាតិឡើយ បើពិនិត្យមើលប្រវត្តិរបស់ក្រុមហ៊ុន SEZ នេះ។
សូមស្ដាប់បទសម្ភាសន៍រវាងអ្នកស្រី សុជីវី និងលោក អាឡិច អំពីរឿងនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។