ឧតុនិយម៖ សីតុណ្ហភាព និង​ភ្លៀង​បន្ត​ធ្លាក់​ច្រើន​ជាមួយ​ខ្យល់​កន្ត្រាក់ រន្ទះបាញ់​នៅ​សប្ដាហ៍​ក្រោយ

ដោយ មួង ណារ៉េត
2019.05.25
ផ្ទះ​រលំ​ដោយ​សារ​ខ្យល់​កន្ត្រាក់ ៦២២ ក្មេងៗ លេង​ជិត​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ នៅ​ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ដែល​រលំ​បាក់ ដោយសារ​ខ្យល់​កន្ត្រាក់ កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ មេសា ឆ្នាំ​២០១៨។
រូបថត​ពី​គេហទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អំពាវនាវ​ឱ្យ​ពលរដ្ឋ​បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ បាតុភូត​នេះ​បណ្ដាល​មក​ពី​សីតុណ្ហភាព​នឹង​បន្ត​ធ្លាក់​ចុះ​នៅ​ត្រឹម​ចន្លោះ​៣៣ ដល់​៣៥​អង្សា​សេ ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​៣១ ឧសភា។

កសិករ​មួយ​គ្រួសារ មាន​គ្នា​៣​នាក់ ឪពុក​ម្ដាយ និង​កូន ត្រូវ​រន្ទះបាញ់​ស្លាប់​នៅ​ក្នុង​ចម្ការ​ដំឡូង​ទាំង​៣​នាក់ ក្នុង​ពេល​ពួកគេ​កំពុង​ធ្វើ​ចម្ការ ស្ថិតនៅ ភូមិ​ជាំ​ផ្កា ឃុំ​ឈើទាល ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។ បច្ចុប្បន្ន​សាកសព​អ្នក​ត្រូវ​បាន​សមត្ថកិច្ច​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ រយៈពេល ៤​ខែ ដើម​ឆ្នាំ​២០១៩ មនុស្ស​១៦​នាក់ ស្លាប់ និង​ជិត ៤០​នាក់ រងរបួស ដោយសារ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់។ ចំណែក ផ្ទះសម្បែង​ប្រមាណ ៣​ពាន់​ខ្នង និង​កសិផល​ច្រើន​ហិកតារ រង​ការខូចខាត ដោយសារ​ខ្យល់​កន្ត្រាក់​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។