សមាជិក​ក្រុម​ការងារ ១០០រាត្រី​ម្នាក់​បាត់​ខ្លួន សមាជិក​គ្រួសារ​សង្ស័យ​ថា សមត្ថកិច្ច​ចាប់​ខ្លួន

ដោយ ទីន ហ្សាការីយ៉ា
2020-09-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(អាវក្រហម) យុវជន មួង សុភ័គ្រ សមាជិក​ក្រុម​ការងារ ១០០រាត្រី ពេល​ធ្វើ​បាតុកម្ម​នៅ​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី៦ ខែកញ្ញា ឆ្នាំ២០២០។
(អាវក្រហម) យុវជន មួង សុភ័គ្រ សមាជិក​ក្រុម​ការងារ ១០០រាត្រី ពេល​ធ្វើ​បាតុកម្ម​នៅ​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី៦ ខែកញ្ញា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

សមាជិក​ក្រុម​ការងារ ១០០រាត្រី​ម្នាក់​បាត់​ខ្លួន នៅ​វេលា​ប្រមាណ ២រសៀល​ថ្ងៃ​ទី១០ កញ្ញា។ រហូត​មក​ទល់​ម៉ោង​ផ្សាយ​នេះ ក្រុម​គ្រួសារ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​បាត់​ខ្លួន​នៅ​ឡើយ។

ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី ដែល​ជា​បង​ប្រុស​យុវជន មួង សុភ័គ្រ ដែល​បាត់​ខ្លួន​នោះ ឲ្យ​ដឹង​ថា ប្អូន​ប្រុស​របស់​លោក​បាន​បាត់​ខ្លួន​នៅ​ម្ដុំ​សាលា​បឋមសិក្សា​សុធារស ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់ នៅ​ពេល​ប្អូន​ប្រុស​របស់​លោក​បាន​យក​ម៉ូតូ​ទៅ​ឲ្យ​ប្អូន​ប្រុស​របស់​លោក មាន​ព្រហ្មមុនី​សកម្មជន​ព្រំដែន ដែល​តុលាការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ។ លោក មួង សូនី សង្ស័យ​ករណី​បាត់​ខ្លួន​ប្អូន​ប្រុស​របស់​លោក​នេះ​ថា ប៉ូលិស​អាច​ចាប់​យក​ទៅ​ឃុំ​ខ្លួន​ស្ងាត់ៗ៖ «

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ទៅ​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ជា​ច្រើន​លើក ដើម្បី​សួរ​អំពី​ករណី​បាត់​ខ្លួន​យុវជន មួង សុភ័គ្រ នេះ តែ​លោក​មិន​លើក​ទូរស័ព្ទ។

យុវជន មួង សុភ័គ្រ មាន​អាយុ ២៤ឆ្នាំ លោក​ជា​យុវជន​សកម្ម ដែល​ចូលរួម​តវ៉ា​យ៉ាង​សកម្ម​ជាមួយ​ក្រុម​យុវជន និង​ពលរដ្ឋ​ទាមទារ​យុត្តិធម៌​សង្គម។ លោក មួង សូនី អំពាវនាវ​ទៅ​អាជ្ញាធរ បើ​សិន​ជា​ចាប់​ខ្លួន​ប្អូន​ប្រុស​របស់​លោក​មែន​នោះ សូម​ផ្ដល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​លោក​បាន​ដឹង​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល