នៅក្នុងសលាកបត្រនោះបានរៀបរាប់ថា ចំពោះស្ថានភាពនៃសេរីភាពបង្កើតសហជីព សមាគម កម្ពុជា កំពុងតែប្រឈមខ្លាំង ជាពិសេសវិស័យកាត់ដេរដែលជាប្រភពចំណូលតាមរយៈការនាំចេញដ៏ធំបំផុតរបស់កម្ពុជា ត្រូវបានញាំញីដោយការមិនគោរព និងការរំលោភបំពានជាច្រើនលើសិទ្ធិសេរីភាពខាងបង្កើតសមាគម។
កូដកម្ម និងបាតុកម្មនានា ដែលដឹកនាំសហជីព ជារឿយៗត្រូវបានបំបែកដោយហិង្សាពីអាជ្ញាធររដ្ឋាភិបាល និងមានការប្រើប្រាស់គ្រាប់រំសេវបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិតកើតឡើងជាទូទៅ។ ក្រៅពីនេះទៀត សមាជិកសហជីពក៏ប្រឈមនឹងការគំរាមសម្លាប់ ដោយសារតែសកម្មភាពរបស់ខ្លួន។ រោងចក្រមួយចំនួនកំពុងចាត់វិធានការផ្លូវច្បាប់ ដែលពួកគេបានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល។ ក្នុងរយៈពេល ១០ឆ្នាំកន្លងទៅនេះ មេដឹកនាំសហជីពចំនួន ៣នាក់ ត្រូវបានឃាតកបាញ់សម្លាប់ រួមមាន លោក ជា វិជ្ជា លោក រស់ សុវណ្ណារ៉េត និងលោក ហ៊ី វុទ្ធី។ រហូតមកទល់ពេលនេះ ឃាតកនៅក្រៅសំណាញ់ច្បាប់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។