អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា (CHRAC) បើក​ដំណើរ​ការ​ឡើង​វិញ ក្រោយ​បិទ​ទ្វារ​ពីរ​ឆ្នាំ

ដោយ មួង ណារ៉េត
2019-03-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ណៃ វ៉ង់ដា ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦។
អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ណៃ វ៉ង់ដា ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា (CHRAC) បើក​ដំណើរ​ការ​ឡើង​វិញ ក្រោយ​បិទទ្វារ​ពីរ​ឆ្នាំ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី១៨ ខែ​មីនា អង្គការ​នេះ​ ប្រកាស​ថា នឹង​ធ្វើខ្លួន​ឲ្យ​ទៅ​ជា​ស្ថាប័ន​មាន​ប្រយោជន៍ សម្រាប់​ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស។

អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​នេះ ជាប​ណ្តុំ​អង្គការ​សង្គម​ស៊ីវិល ២២​អង្គការ​សមាគម ដែល​ត្រូវ​បាន​បង្កើត​នៅ​ភ្នំពេញ កាល​ពី​ឆ្នាំ១៩៩៤ ក្នុង​គោលបំណង​លើក​ស្ទួយ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​នៅ​កម្ពុជា។

អង្គការ​នេះ បាន​បិទ​ទ្វារ​កាល​ពី​ខែ​មីនា ឆ្នាំ២០១៧ ដោយសារ​តែ​ម្ចាស់​ជំនួយ​ធំៗ ឈប់​ផ្ដល់​លុយ​ជួយ​ត​ទៅ​ទៀត ក្រោយ​ប្រធាន​លេខាធិការដ្ឋាន នៃ​អង្គការ​នេះ គឺ​លោក សួន ប៊ុនស័ក្ដិ រង​ការ​ចោទ​ប្រកាន់​ថា​ បាន​ឃុបឃិត​គ្នា​ ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​នៅ​ខេត្ត​កំពង់​ស្ពឺ របស់​លោក លី យ៉ុងផាត់ ដែល​កាល​ណោះ​ជា​សមាជិក​ព្រឹទ្ធសភា ​របស់​គណបក្ស ប្រជាជន​កម្ពុជា។

ក្នុង​រចនាសម្ព័ន្ធ​ដឹក​នាំ​ថ្មី​របស់​អង្គការ​នេះ អគ្គលេខាធិការ​សមាគម អាដហុក លោក មាស សាវុធ ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ស្តីទី និង​លោក ណៃ វ៉ង់ដា ប្រធាន​ផ្នែក​រដ្ឋបាល​សមាគម អាដហុក ជា​នាយក​ប្រតិបត្តិ។

ការ​ចាប់​ផ្ដើម​បើក​ដំណើរ​ការ​ជាថ្មី នៃ​បណ្ដុំ​អង្គការ​សិទ្ធិមនុស្ស​នេះ ធ្វើ​ឡើង​ស្រប​ពេល​សហភាព​អឺរ៉ុប និង​សហគមន៍​អន្តរជាតិ កំពុង​ដាក់​សម្ពាធ​ឲ្យ​របប​លោក ហ៊ុន សែន បើក​ចំហ​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​ឡើង​វិញ ក្រោយ​រង​ការ​រឹតត្បិត​យ៉ាង​ខ្លាំង ក្នុង​រយៈ​ពេល​ជាង ១៨ខែ​​ចុង​ក្រោយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល