អ្នកស្រី សំ សុខា ស្ត្រី​ដែល​យក​ស្បែកជើង​គប់​រូប​លោក ហ៊ុន សែន បាន​ទៅ​ដល់​ប្រទេស​កាណាដា

0:00 / 0:00

ស្ត្រី​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ដោយសារ​យក​ស្បែកជើង​គប់​លើ​រូបលោក ហ៊ុន សែន និង​លោក ហេង សំរិន គឺ​លោកស្រី សំ សុខា អះអាង​ថា លោកស្រី​នឹង​មិន​បោះបង់​ការ​តស៊ូ​ដើម្បី​សេរីភាព និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ការ​លើកឡើង​នេះ​នៅ​ក្រោយ​ពេល​លោកស្រី​បាន​ទៅដល់​ប្រទេស​កាណាដា កាលពី​ថ្ងៃទី​១២ ខែ​មករា ក្រោយ​ឆ្លងកាត់​ការ​ធ្វើទុក្ខបុកម្នេញ​ជា​បន្តបន្ទាប់​ពេល​ស្នាក់នៅ និង​សុំ​សិទ្ធិ​ជ្រកកោន​ជា​ជនភៀសខ្លួន​នៅក្នុង​ប្រទេស​ថៃ។

សូម​តាមដាន​បទសម្ភាសន៍​រវាង​អ្នកស្រី សុ ជីវី ជាមួយ​លោកស្រី សំ សុខា អំពី​រឿង​នេះ​ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។