ក្រសួង​ព័ត៌មាន​ព្រមាន​បិទ​​គេហទំព័រ​ចំនួន ៣​ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត

2024.03.30
ក្រសួង​ព័ត៌មាន​ព្រមាន​បិទ​​គេហទំព័រ​ចំនួន ៣​ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក នេត្រ ភក្ត្រា។
រូប​៖​ ហ្វេសប៊ុកលោក នេត្រ ភក្ត្រា

ក្រសួង​ព័ត៌មាន​ព្រមាន​បិទ​ការ​ផ្សព្វផ្សាយ និង​ការ​ធ្វើ​អាជីវកម្ម​របស់​គេហទំព័រ​ចំនួន ៣ ដោយ​អះអាង​ថា ស្ថាប័ន​ទាំងនោះ​ពាក់ព័ន្ធ​នឹង​ការផ្សាយ​ព័ត៌មាន​មិន​ពិត។ សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន​ចុះ​ថ្ងៃទី២៦ ខែ​មីនា ឲ្យ​ដឹង​ថា គេហទំព័រ​ទាំង ៣​នោះ រួមមាន គេហទំព័រ​ឈ្មោះ កងមាស ញូវ (www.kangmeasnews.com) របស់​លោក ឆុំ ដានី គេហទំព័រ​ឈ្មោះ ឥន្ទ្រី ផ្លឹសញូវ (www.intriplus.news) របស់​លោក ពឿន ប៊ុនធឿន និង​គេហទំព័រ​ឈ្មោះ FBR hot news (www.fbrtvhotnews.com)

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់​សុំ​ការ​ពន្យល់​អំពី​រឿង​នេះ ពី​ម្ចាស់​សារព័ត៌មាន អនឡាញ (Online News)​ទាំង ៣​នាក់ ដើម្បី​សុំ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២៩ មីនា។

ប៉ុន្តែ​ក្រសួង​ព័ត៌មាន​បញ្ជាក់​ថា នេះ​ជា​ការ​ព្រមាន​នេះ​ជា​លើក​ចុង​ក្រោយ​ហើយ ដោយ​ក្រសួង​ចោទ​ថា ពួកគេ​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​មិន​មាន​តុល្យភាព ដែល​នាំ​ឱ្យ​សាធារណមតិ​មានការ​យល់​ច្រឡំ និង​ប៉ះពាល់​ដល់​កិត្តិយស​សេចក្ដីថ្លៃថ្នូរ​របស់​បុគ្គល និង​ស្ថាប័ន​សាធារណៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។