អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន​ថ្កោលទោស​ការ​កើនឡើង​នៃ​អំពើ​ធ្វើទុក្ខ​បុកម្នេញ​ ទៅ​លើ​អ្នក​សារព័ត៌មាន

ដោយ មាន ឫទ្ធិ
2019-07-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សេចក្តី​ថ្លែងការណ៍​របស់​អង្គការ អ្នក​រាយការណ៍​គ្មាន​ព្រំដែន (Reporters Without Borders-RSF) ចេញ​ផ្សាយ​លើ​គេហទំព័រ នៅ​ថ្ងៃ​ទី២៤ កក្កដា។
សេចក្តី​ថ្លែងការណ៍​របស់​អង្គការ អ្នក​រាយការណ៍​គ្មាន​ព្រំដែន (Reporters Without Borders-RSF) ចេញ​ផ្សាយ​លើ​គេហទំព័រ នៅ​ថ្ងៃ​ទី២៤ កក្កដា។
រូប៖ គេហទំព័រ Reporters Without Borders-RSF

អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន ឬ Reporters Without Borders ថ្កោលទោស​ការ​កើនឡើង​នៃ​អំពើ​ធ្វើទុក្ខ​បុកម្នេញ​ទៅលើ​អ្នកសារព័ត៌មាន​ ក្នុង​នោះ​រួម​ទាំង​ការ​ចាប់ខ្លួន​អ្នកកាសែត​ពីរ​រូប​ ដែល​បាន​ទៅ​រាយការណ៍​រឿង​វិវាទ​ដីធ្លី​កាលពី​សប្តាហ៍​មុន​នៅ​ខេត្ត​ព្រះសីហនុ​ និង​សវនាការ​លើ​អតីត​អ្នក​រាយ​កា​រណ៍ព័៏​ត៌​មាន​អាស៊ី​សេរី​ពីរ​រូប​ ដែល​នឹង​ធ្វើឡើង​នៅ​ចុង​សប្តាហ៍​នេះ។

ក្នុង​សេចក្តី​ថ្លែងការណ៍​ចេញផ្សាយ​នៅ​ថ្ងៃ​ទី២៤ កក្កដា អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន​ Reporters Without Borders សង្កត់​ធ្ងន់​ថា តុលាការ​ពុំ​មាន​ភស្តុតាង​ដាក់បន្ទុក​ពិត​ប្រាកដ​គាំទ្រ​ដល់​បទ​ចោទ​របស់​ខ្លួន​ មក​លើ​អតីត​អ្នក​រាយការណ៍​អាស៊ី​សេរី​ទាំង​ពីរ​រូប​នេះ​ឡើយ។

លោក រ៉ូហីត ម៉ាហាចាន់ នាយក​រង​នៃ​វិទ្យុ​អាស៊ី​សេរី ថ្លែង​ថា លោក អួន ឈិន និង​លោក យាង សុធារិន ទទួល​រង​នូវ​បទ​ចោទ​ដែល​គ្មាន​ភស្តុតាង​បញ្ជាក់​ត្រឹម​ត្រូវ ដែល​សំណុំ​រឿង​របស់​ពួក​គេ​មិន​គួរ​កើត​មាន​ឡើង​តាំងពី​ដំបូង។ លោក​ថា តុលាការ​ក្រុង​ភ្នំពេញ​ អាច​កែ​តម្រូវ​លើ​ភាព​មិន​ចាំបាច់​នេះ​ និង​ស្ថានភាព​គួរឲ្យ​រំខាន​នេះ​ ដោយ​ទម្លាក់​ចោល​សំណុំរឿង​នេះ​ និង​រាល់​បទ​ចោទ​ប្រឆាំង​នឹង​ពួក​គេ​ ដោយ​ពុំ​ត្រូវ​ពន្យា​ពេល​បន្ត​ទៀត​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល