សាលាដំបូង​ខេត្តរតនគិរី ដោះលែង​លោក ថេង សាវឿន និង​សហការី ២នាក់ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

ដោយ សេក បណ្ឌិត
2023.05.31
សាលាដំបូង​ខេត្តរតនគិរី ដោះលែង​លោក ថេង សាវឿន និង​សហការី ២នាក់ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន (ឆ្វេង) ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា លោក ថេង សាវឿន និង​សហការី ២នាក់​ទៀត គឺ​លោក ញិល ភាព (កណ្ដាល) និងលោក ថាន់ ហាច (ស្ដាំ) ដែលសមត្ថកិច្ចស្នងការ​ខេត្ត​ក្រចេះ​ឃាត់ខ្លួន កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ឥឡូវត្រូវបានដោះលែងជាបណ្ដោះអាសន្ន។
រូប៖ ហ្វេសប៊ុក

សាលាដំបូង​ខេត្តរតនគិរី បាន​ដោះលែង​លោក ថេង សាវឿន និង​សហការី​របស់​លោក​ទាំង​ពីរ​នាក់ គឺ​លោក ញិល ភាព និង​លោក ថាន់ ហាច ឱ្យ​មាន​សេរីភាព​វិញ​ហើយ នៅ​ថ្ងៃ​ទី៣០ ខែឧសភា បន្ទាប់​ពី​ពួក​លោក​ធ្វើ​លិខិត និង​ថត​វីដេអូ និយាយ​ទម្លាក់​កំហុស​លើ​ខ្លួន​ឯង ដែល​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សារព័ត៌មាន ដែល​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២៧ ខែឧសភា​កន្លងទៅ។

ភ្លាមៗ បន្ទាប់​ពី​ទទួល​បាន​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន លោក ថេង សាវឿន ដែល​ជា​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC Cambodia) និង​សហការី​របស់​លោក​ទាំង​ពីរ​ក៏​បាន​ថ្លែង​ទទួល​កំហុស​ម្ដង​ទៀត និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ការ​បោះ​ឆ្នោត​ក្នុង​ខែកក្កដា​ខាង​មុខ​ផងដែរ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។