ក្រុម​យុវជន​ដាក់​ញត្តិ​ទៅ​ស្ថានទូត​អូស្ត្រាលី​ស្នើ​សុំ​អន្តរាគមន៍​ដោះលែង​លោក រ៉ុង ឈុន និង​អ្នក​ទោស​មនសិការ

ក្រុម​យុវជន​ទំពាំង​ខ្មែរ និង​ពលរដ្ឋ​ដាក់​ញត្តិ​នៅ​ស្ថានទូត​អូស្ត្រាលី នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល ឲ្យ​ដោះលែង​លោក រ៉ុង ឈុន និង​អ្នកទោស​មនសិការ​ដទៃ​ទៀត និង​ស្នើសុំ​ឲ្យ​ស្ថានទូត​មួយ​នេះ ជំរុញ​ទៅ​រដ្ឋាភិបាល​ឲ្យ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល គោរព និង​អនុវត្ត​នូវ​គោលការណ៍​សិទ្ធិមនុស្ស ពិសេស សេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ពេញលេញ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​នៅ​យប់​នេះ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។