អភិបាល​ស្រុក​ម្នាក់​ត្រូវ​ដក​ដំណែង ខណៈ​ឧកញ៉ា​ម្នាក់​ត្រូវ​នាំ​ខ្លួន​ទៅ​សាកសួរ​ក្នុង​សំណុំ​រឿង​ដីធ្លី​នៅ​គាស់ក្រឡ

ដោយ ខែ សុណង
2020-06-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​អភិបាលស្រុក​គាស់ក្រឡ ស្រប​ពេល​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​នាំ​ខ្លួន​ឧកញ៉ា​ម្នាក់ ទៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ រឿង​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។

លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​អភិបាលស្រុក​គាស់ក្រឡ លោក ម៉ៅ សុចាន់ ឱ្យ​ទៅ​បម្រើ​ការងារ​នៅ​សាលាខេត្ត​បាត់ដំបង​វិញ ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​ឡើយ​។ នៅ​ថ្ងៃ​ដដែល​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​នាំ​ខ្លួន ឧកញ៉ា​ម្នាក់​ទៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ​រឿង​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង​ដែរ។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង ប្រាប់​សារព័ត៌មាន​ក្នុងស្រុក នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​មិថុនា ថា ការ​ឃាត់ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ ខណៈ​ឧកញ៉ា សង ថន មាន​ដី​ប្រមាណ ៥​ពាន់​ហិកតារ ដែល​ស្ទើរ​តែ ១/៤ នៃ​ផ្ទៃដី​ទាំងមូល​នៃ​ស្រុក​គាស់ក្រឡ​។ ប៉ុន្តែ​ព័ត៌មាន​លម្អិត​ពុំ​ទាន់​ឃើញ​អង្គភាព​នេះ បង្ហាញ​ថា យ៉ាងណា​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល