រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​ធ្វើ​វិសោធនកម្ម​លុប​ចោល​ប្រធាន​ភាគតិច​នៅ​ថ្ងៃ​ទី​៣១​មករា

ដោយ យាង សុជាមេត្តា
2017-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋសភា​ប្រជុំ​អនុម័ត​សេចក្តី​ព្រាង​ស្ដីពី​ការ​គ្រប់គ្រង​លើ​ការ​បរិច្ចាគ ការ​ផ្សាំ​កោសិកា ជាលិកា និង​សរីរាង្គ​មនុស្ស និង​ការ​ប្រឆាំង​ជួញ​ដូរ​ក្រលៀន នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev
រដ្ឋសភា​ប្រជុំ​អនុម័ត​សេចក្តី​ព្រាង​ស្ដីពី​ការ​គ្រប់គ្រង​លើ​ការ​បរិច្ចាគ ការ​ផ្សាំ​កោសិកា ជាលិកា និង​សរីរាង្គ​មនុស្ស និង​ការ​ប្រឆាំង​ជួញ​ដូរ​ក្រលៀន នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

រដ្ឋសភា​គ្រោង​បើក​កិច្ច​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មករា ដើម្បី​ធ្វើ​វិសោធនកម្ម​លុប​ចោល​ប្រធាន​ក្រុម​ភាគតិច​នៅ​រដ្ឋសភា។ សេចក្តី​ជូន​ដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​នេះ​នឹង​មាន​ការ​ចូលរួម​ពី​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាង​ស្នើ​វិសោធនកម្ម​ជំពូក ១២​ថ្មី ប្រការ ៤៨​ថ្មី (បី) នៃ​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា ដែល​អាច​ឈាន​ដល់​ការ​លុប​ចោល​តួនាទី​ប្រធាន​ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល ឬ​ហៅ​ថា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅ​រដ្ឋសភា មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី ដែល​បច្ចុប្បន្ន​ជា​មុខ​តំណែង​របស់​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ។

តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​ចំនួន ៥៥​រូប កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ដាក់​លិខិត​ទៅ​រដ្ឋសភា ស្នើ​ធ្វើ​វិសោធនកម្ម​ប្រការ ៤៨​ថ្មី (បី) នៃ​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា។ ការ​ដាក់​លិខិត​ស្នើ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ពី​ប្រទេស​ស្វីស ទី​ដែល​លោក​បាន​ចូលរួម​កិច្ច​ប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ពី​ចេតនា​លុប​ចោល​ប្រធាន​ភាគតិច​នៅ​រដ្ឋសភា ប្រសិន​បើ​ពិបាក​រៀបចំ​របៀបវារៈ​ប្រជុំ​រវាង​ក្រុម​មតិ​ភាគតិច និង​មតិ​ភាគច្រើន​នៃ​រដ្ឋសភា។

ចេតនា​លុប​ចោល​ប្រធាន​ក្រុម​មតិ​ភាគតិច​របស់​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ពី​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី បញ្ចេញ​ព័ត៌មាន​ថា លោក ហ៊ុន សែន បាន​ផ្ញើ​លិខិត​ឲ្យ​លោក កឹម សុខា ធ្វើ​តាម​ខ្លួន​ដែល​អាច​ឈាន​ដល់​ការ​បំបែក​បំបាក់​បក្ស​ប្រឆាំង ប៉ុន្តែ​ដោយសារ​លោក កឹម សុខា មិន​ព្រម​ធ្វើ​តាម ទើប​លោក ហ៊ុន សែន ខឹង​សម្បា ហើយ​សម្រេច​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​តួនាទី​របស់​ប្រធាន​ក្រុម​មតិ​ភាគតិច​សភា​របស់​លោក កឹម សុខា។

ទាក់ទង​នឹង​កិច្ច​ប្រជុំ​សភា​នេះ​ដែរ គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៣០ មករា ប្រកាស​ថា នឹង​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​គោល​ជំហរ​របស់​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លើ​ការ​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ប្រការ​៤៨ នេះ ព្រោះ​ថា តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពហិការ​មិន​ចូល​ប្រជុំ​នៅ​ថ្ងៃ​ទី​៣១ មករា ទេ។ សន្និសីទ​នេះ ក៏​បង្ហាញ​ពី​សកម្មភាព​របស់​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ដែរ ដែល​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ៩​ព្រឹក ថ្ងៃ​ទី​៣១ មករា នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក


សាមសិបឆ្នាំប្លាយសភានេះរវល់អើយរវល់ម្ងៃៗឃើញតែបង្កើតច្បាប់ តែឈឺម្តងៗនាំគ្នារត់ទៅពេទ្យ Singapore ម៉េចអត់មានទំនុកចិត្តលើពេទ្យនៅស្រុកអច្ចរិយទេអី? អភិវឌ្ឍនោះមហាសែនអភិវឌ្ឍម្តងរើម្តងរុះ សភាជជុះធ្វើអីចេះតែខុស ខ្ញុំថាបើមានអ្នកប្រាជ្ញខ្លះជាការប្រសើរ គួរណាស់សួរនិស្សិតឆ្នាំទីមួយក្រែងគេអាចជួយបានខ្លះ។

Jan 30, 2017 09:32 PM

Alave in USA

Hun Sen was planning to break Sam Rainsy and Khem Sokha apart. That's why Hun Sen commanded King to free him from being accused. Now Hun Sen did not get what he wanted because Khem Sokha did not follow what Hun Sen wanted. Sam Rainsy and Khem Sokha already sweared that they have to bond together until we have changed the leader(Hun Sen).
So as long CNRP stand together, CPP will become weaker.

Jan 30, 2017 01:24 PM

Kone Khmer

We knew that the king gave a pardon to Khem Sokha to free from being accused. It is ridiculious that Khem Sokha whom committed and the five people who are in jail are just the conspericy.

Jan 30, 2017 01:12 PM

គេហទំព័រ​ទាំងមូល