គណបក្សសង្គ្រោះជាតិ ស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពិនិត្យ និងចាត់វិធានការចំពោះករណីកងកម្លាំងប្រដាប់អាវុធ យោធា និងនគរបាល ទៅចុះឈ្មោះបោះឆ្នោតនៅទីតាំងផ្សេងពីទីលំនៅ ឬទីសំណាក់ពិតប្រាកដរបស់សាមីខ្លួន។
លិខិតរបស់គណបក្សសង្គ្រោះជាតិ ដែលផ្ញើទៅប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក រៀបរាប់ថា ការចាត់តាំងកងកម្លាំងប្រដាប់អាវុធទៅចុះឈ្មោះបោះឆ្នោតនៅទីតាំងផ្សេងពីទីលំនៅពិតប្រាកដរបស់ខ្លួនបែបនេះ គឺជាសកម្មភាពរំលោភបំពានលើច្បាប់បោះឆ្នោត និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ និងមានលក្ខណៈជាការបង្ខិតបង្ខំផ្ទុយពី ឆន្ទៈពិតប្រាកដរបស់សាមីខ្លួន និងជាការបង្ហាញនូវរូបភាពគំរាមកំហែងអ្នកចុះឈ្មោះបោះឆ្នោតដទៃទៀតផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។