ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​ថា គ្មាន​ជម្រើស​ក្រៅ​ពី​ដាក់​ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន

ដោយ មួង ណារ៉េត
2018-02-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សហភាពអឺរ៉ុប​ ថ្ងៃទី២៣ ខែ កុម្ភៈ​ឆ្នាំ២០១៨​។
កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សហភាពអឺរ៉ុប​ ថ្ងៃទី២៣ ខែ កុម្ភៈ​ឆ្នាំ២០១៨​។
រូបភាពពី http://consilium.europa.eu

អគ្គលេខាធិការដ្ឋាន នៃ​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ដែល​ជា​គណៈរដ្ឋមន្ត្រី​តំណាង ២៨​ប្រទេស បាន​សម្រេច​នៅ​ក្រោយ​ពី​កិច្ចប្រជុំ​នៅ ទីក្រុង​ប្រ៊ុចសែល (Brussels) ប្រទេស​ប៊ែលហ្ស៊ិក (Belgium) ថ្ងៃទី​២៦ ខែ​កុម្ភៈ នេះ ថា ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ត្រូវតែ​ចាត់​វិធានការ​ទណ្ឌកម្ម​ជាក់លាក់​មួយ​ចំនួន ដើម្បី​ស្តា​ស្ថានការណ៍​អាក្រក់​នៅ​កម្ពុជា​បច្ចុប្បន្ន ឲ្យ​វិលត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​វិញ នៅ​មុន​ពេល​បោះឆ្នោត​ជាតិ​ខាងមុខ។

សេចក្ដី​សន្និដ្ឋាន​របស់​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ដែល​មាន​កម្រាស់ ៤ទំព័រ ផ្ញើ​ទៅ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ទាំងអស់ នៅ​ថ្ងៃ​ចន្ទ ទី​២៦ កុម្ភៈ នេះ ថា សហភាព​អឺរ៉ុប គ្មាន​ជម្រើស​អ្វី​ក្រៅពី​ដាក់​ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន នោះ​ទេ ប្រសិនបើ​ស្ថានការណ៍​រំលោភ​សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ​បច្ចុប្បន្ន នៅ​បន្ត​ដដែល​ដូច្នេះ​នោះ។ ទណ្ឌកម្ម​នោះ គឺ​គ្មាន​អ្វី​ក្រៅពី​ការបញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំចេញ​សំលៀកបំពាក់ និង​ស្បែកជើង រួម​ទាំង​ទំនិញ​ដទៃ​ទៀត ដែល​អឺរ៉ុប​ព្រម​ព្រម​អនុគ្រោះ​ដល់​កម្ពុជា នា​ពេល​កន្លងមក។

ក្នុង​ចំណុច​ទី​៨ នៃ​លទ្ធផល​របស់​កិច្ចប្រជុំ​នោះ ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប សង្កត់ធ្ងន់​ថា សហភាព​អឺរ៉ុប គឺជា​ទីផ្សារ​នាំ​ចេញ​ទំនិញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា។ ប្រទេស​កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ ក្រោម​កិច្ចព្រមព្រៀង​ទំនិញ​គ្រប់មុខ​លើកលែងតែ​អាវុធ។

ប៉ុន្តែ ក្រុមប្រឹក្សា​នេះ បញ្ជាក់​ថា ការ​អនុគ្រោះ​ពន្ធ​អាច​បន្ត​អនុវត្ត​ទៅ​បាន តែ​ក្នុង​លក្ខខណ្ឌ​ប្រទេស​កម្ពុជា គោរព​សិទ្ធិមនុស្ស សេរី​ភាពជា​មូលដ្ឋាន និង​ការ​គោរព​សិទ្ធិ​កម្មករ​រោងចក្រ តែប៉ុណ្ណោះ។

ប៉ុន្តែ ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប បាន​សង្កេត​ឃើញ​ថា របប​លោក ហ៊ុន សែន បាន​បន្ត​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ ធ្លាក់​ចុះ​ដុនដាប​ជា​លំដាប់ ដូចជា​ការ​បង្ក្រាប​គណបក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការសង្គម​ស៊ីវិល។

ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ជា​បន្ទាន់ និង​លុបចោល​សេចក្ដី​សម្រេច ដែល​រម្លាយ​គណបក្ស​សង្គ្រោះជាតិ និង ផ្ដល់​សម្បទា​ដល់​សមាជិក​សភា និង​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​របស់​គណបក្ស​ប្រឆាំង​ទាំងអស់​វិញ។

ទោះ​យ៉ាង​ណា ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប នឹង​នៅតែ​បន្ត​តាមដាន​ស្ថានការណ៍​នៅ​កម្ពុជា យ៉ាង​យកចិត្តទុកដាក់​បំផុត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

ទណ្ឌកម្ម បន្ថែម គឺ ឈប់អនុគ្រោះពន្ធ អោយជនផ្តាច់ការ ហ៑ុន សែន

Feb 27, 2018 07:01 PM

អ្នក​អាន​អនាមិក

Here,we go.one thing I do not understand,
why Mr.Hun Sen does not know what it is right or wrong,until someone tells him.more thing ( this is not just Mr.Hun sen for all ) Can we turn cambodia to be free? if not why?

Feb 26, 2018 11:17 PM

G. W BUSH

ពី Pekin

Burning wild & rage hun sen manakin

Feb 26, 2018 10:15 AM

គេហទំព័រ​ទាំងមូល