យុវជន កែម ឡី និយម និង​ជា​សកម្មជន​បក្ស​ប្រឆាំង​ភៀស​ខ្លួន​ដល់​ប្រទេស​ស្វីស

0:00 / 0:00

លោក សួង នាគព័ន្ធ សកម្មជន​គណបក្ស​ប្រឆាំង និង​ជា​អ្នក​បណ្ឌិត កែម ឡី និយម បាន​ទៅដល់​ប្រទេស​ស្វីស (Switzerland ) ហើយ​កាល​ពី​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ក្រោយ​ពី​លោក​បាន​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​ថៃ កាល​ពី​ជាង​ពីរ​ខែ​មក។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ។

តុលាការ​កំពូល កាលពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា បានសម្រេច​ដោះលែង លោក សួង នាគព័ន្ធ បណ្ដោះអាសន្ន​អោយ​នៅ​ក្រៅ​ឃុំ​ក្រោយពី​បាន​ជាប់ពន្ធនាគារ​ជាង ៤​ខែ។

សមត្ថកិច្ច​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​លោក សួង នាគព័ន្ធ កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ខណៈ​លោក​កំពុង​ចូលរួម​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​បរិវេណ​ស្ថានីយ​ប្រេងឥន្ធនៈ កាល់តិច នៅ​ស្តុ​ប បូកគោ ដែល​ជា​ទីតាំង​ឃាតកម្ម​បណ្ឌិត កែម ឡី កើតឡើង និង​បាន​ចែក​ខិត្តប័ណ្ណ​សារ​អំពាវនាវ​កុំ​ឱ្យ​មានការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​។ តុលាការ​បាន​ចោទប្រកាន់​លោក សួង នាគព័ន្ធ ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។