សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​១​រូប​​ទៀត​នៅ​យប់​ថ្ងៃ​ទី៣០ ខែ​កក្កដា

ដោយ ម៉ៅ សុធានី
2019-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជនគណបក្ស​បក្ស​សង្គ្រោះជាតិ ១​រូប​​ទៀត​នៅ​យប់​ថ្ងៃ​ទី​៣០ ខែ​កក្កដា ២០១៩។
សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជនគណបក្ស​បក្ស​សង្គ្រោះជាតិ ១​រូប​​ទៀត​នៅ​យប់​ថ្ងៃ​ទី​៣០ ខែ​កក្កដា ២០១៩។
Photo: RFA

សកម្មជន​គណបក្ស​សង្គ្រោះជាតិ នៅ​ខេត្ត​ព្រះសីហនុ​ម្នាក់​ទៀត​ហើយ គឺ​លោក ម៉ៃ ហុកស្រ៊ាង ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់​ខ្លួន កាលពី​វេលា​យប់​ម៉ោង៨ និង ២០​នាទី នៅ​រាជធានី​ភ្នំពេញ និង​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ក្រសួង​មហាផ្ទៃ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា ការ​ចាប់​ខ្លួន លោក ម៉ៃ ហុកស្រ៊ាង ដែល​ជា​ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ ««​ទោះ​ស្លាប់​ក៏​ជា​ខ្មែរ​»»​នេះ ដោយសារតែ​លោក ហ៊ាន សរសេរ​រិះគន់​ចំៗ និង​ដោយ​ចំហ​ដល់​លោក ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត៖ «លោក ម៉ៃ ហុកស្រ៊ាង នេះ គឺ​មាន​ភាព​សកម្ម​បញ្ចេញ​មតិ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ កន្លង​មក អាជ្ញាធរ​ចង់​ចាប់​ខ្លួន​ជាច្រើន​ដង​យូរហើយ តែ​គាត់​បាន​ចេញ​ពី​ផ្ទះ ទៅ​ធ្វើ​ការ​នៅ​កន្លែង​ផ្សេងៗ​ទៅ ទើបតែ​ចាប់ខ្លួន​យប់មិញ​នេះ​ឯង។ និយាយ​រួម អ្នក​ដែល​មាន​មតិផ្ទុយ រិះគន់ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើ​សកម្មភាព​ចំហ​គឺ​ចាប់ខ្លួន​តែម្ដង រហូតមកដល់​ពេលនេះ គឺ​ចាប់ខ្លួន​ជាង ១០​នាក់​ហើយ​នៅ​ឆ្នាំ​២០១៩​នេះ​។ មុន​ចាប់ខ្លួន ហុកស្រ៊ាង នេះ អាជ្ញាធរ​ក៏បាន​ចាប់ខ្លួន​សកម្មជន​គណ​បក្ស​សង្គ្រោះជាតិ នៅ​ខេត្ត​ពោធិ៍សាត់​ដែរ ដោយ​ចោទប្រកាន់​ពី​បទ​រុករាន​ព្រៃ»

ក្នុង​គេហទំព័រ​ហ្វេសប៊ុក​លោក ម៉ៃ ហុកស្រ៊ាង ដែល​មាន​ឈ្មោះថា ««​ទោះ​ស្លាប់​ក៏​ជា​ខ្មែរ​»» ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ បាន​សរសេរ​រិះគន់​ខ្លាំងៗ ដូចជា​ថា​...«ប្រភព​ព័ត៌មាន​ច្បាស់​ការ​ពី គ​៨៥ ទាំង​យប់ ដែល​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​បាន​ឱ្យ​ដឹង​ថា ក្រោយពី ហ៊ុន សែន ផ្ទេរ​កិច្ច​ការងារ​សំខាន់​ឱ្យ​ទៅ ស ខេង មិនមែន​ផ្ទេរ​ដោយ​ចិត្ត​ស្មោះត្រង់​ទេ តែ​ធាតុ​ពិត ហ៊ុន សែន ចង់​បង្ការ ឬ​កម្ចាត់​កម្លាំង ស ខេង ចោល ដោយ​ដឹង​ថា ស ខេង ត្រៀម​កំលាំង​វ៉ៃ​ស្កាត់ មក​លើ​កម្លាំង ហ៊ុន សែន តែ ហ៊ុន សែន ដឹង​មុន​កម្ចាត់ ស ខេង មុន»

កាលពី​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​កក្កដា ហ្វេសប៊ុក​ដដែល ក៏បាន​សរសេរ​មិន​បញ្ចេញ​ឈ្មោះ ដោយ​ចំអក​ថា ««​ឈឺ​ឱ្យ​ដឹង​ឈឺ ឈឺ​ក៏​នៅតែ​ញញឹម​ព្រម​ទទួល​ការពិត កុំ​ឈឺ​គេចវេះ​ពី​ការងារ​ជាតិ ដើរ​ថតរូប​ជូន​ចៅ​ឆ្កុយ​ទៅ​អញ្ចឹង ម៉េច​ជាតិ​ខ្ញុំ​មិន​ស្មើ​ចៅ​មែន​ទេ? ក្រែង​រស់​ដោយសារ​លួច​ពី​ជាតិ​តើ​​ហ្អី។ បន្ថែម​ពី​នេះ លោក ម៉ៃ ហុកស្រ៊ាង បាន​ថតរូប​ខ្លួនឯង​កាន់​ក្រដាស សរសេរ​ថា ហ៊ុន សែន ប្រែ​មក​ថា បោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល