ក្រសួង​ការពារ​ជាតិ​ស្វែង​រក​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​ប្រកាស​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល

ដោយ ថា កិត្យា
2016-07-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បុរស​ដែល​ចេញ​មុខ​អាន​សេចក្ដី​ប្រកាស​ព័ត៌មាន​ដល់​បណ្ដា​អង្គភាព និង​ក្រសួង​ទូទាំង​ប្រទេស​ទាំង​ឲ្យ​ត្រៀម​ខ្លួន​ក្នុង​ការ​រំដោះ​ជាតិ​មាតុភូមិ នៅ​ក្នុង​បណ្ដាញ​យូធូប (YouTube) កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១៦។
បុរស​ដែល​ចេញ​មុខ​អាន​សេចក្ដី​ប្រកាស​ព័ត៌មាន​ដល់​បណ្ដា​អង្គភាព និង​ក្រសួង​ទូទាំង​ប្រទេស​ទាំង​ឲ្យ​ត្រៀម​ខ្លួន​ក្នុង​ការ​រំដោះ​ជាតិ​មាតុភូមិ នៅ​ក្នុង​បណ្ដាញ​យូធូប (YouTube) កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១៦។
Screenshot from Youtube

កងទ័ព​កម្ពុជា នឹង​ស្វែង​រក​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​បាន​ប្រកាស​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ត្រៀម​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​កាន់​អំណាច។ ដោយ​ឡែក អ្នក​វិភាគ​នយោបាយ​ក៏​មិន​គាំទ្រ​ការ​ប្រកាស​ការ​ធ្វើ​រដ្ឋ​ប្រហារ​នេះ​ដែរ ដោយ​ហេតុ​ថា នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គមជាតិ។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត ឲ្យ​ដឹង​ថា ការ​ប្រកាស​ធ្វើ​រដ្ឋ​ប្រហារ​បែប​នេះ គឺ​ខុស​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ ដូច្នេះ​កងទ័ព​នឹង​ប្ដូរផ្ដាច់​ប្រឆាំង​ដាច់ខាត​មិន​ឱ្យ​មាន​បដិវត្តន៍ ឬ​រដ្ឋប្រហារ​នៅ​កម្ពុជា កើត​ឡើង​ឡើយ ហើយ​ខ្លួន​នឹង​ប្រើ​វិធានការ​ផ្សេងៗ ដើម្បី​ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​អង្គភាព​ហ្វ្រេសញ៉ូ (Fresh News) ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា។

រី​ឯ​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ដឹង​រឿង​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ថា ក្រសួង​ការពារ​ជាតិ​មាន​ភារកិច្ច​ការពារ​រដ្ឋាភិបាល​ដែល​កើត​ឡើង​ដោយ​ស្របច្បាប់៖ «អ្នក​ដែល​ប្រកាស​ប្រឆាំង​រាជរដ្ឋាភិបាល​ដែល​ស្របច្បាប់ ឬ​ប្រឆាំង​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ ឬ​ប្រឆាំង​នឹង​ព្រះករុណា ឬ​ប្រឆាំង​នូវ​ផលប្រយោជន៍​ជាតិ​នៅ​ក្នុង​ផ្នែក​សន្តិសុខ ខាង​ក្រសួង​ការពារ​ជាតិ នឹង​ចាត់​វិធានការ»

​ក្រោយពី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ថ្មីៗ​នេះ បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​ចែករំលែក​នូវ​ខ្សែ​វីដេអូ​មួយ រយៈពេល ៤​នាទី​កន្លះ ដោយ​ក្នុង​វីដេអូ​នោះ គឺ​បុរស​ម្នាក់​អះអាង​ថា ខ្លួន​នៅ​អង្គភាព​ទិស​និរតី ដែល​ស្លៀកពាក់​ពាក់​អាវធំ ពាក់​ក្រវាត់ក បាន​ថត​ជា​ខ្សែ​វីដេអូ​ឃ្លិប ផ្សព្វផ្សាយ​តាម​គណនី​ហ្វេសប៊ុក បាន​ប្រកាស​អំពាវនាវ​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ ត្រៀម​ខ្លួន​ដើម្បី​ចូលរួម​ធ្វើ​រដ្ឋប្រហារ​រំដោះ​ជាតិ​មាតុភូមិ​ពី​របប​គ្រប់គ្រង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

​បុរស​រូប​នោះ​បន្ត​ថា អង្គភាព​របស់​លោក​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ដោយ​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ ដោយ​លើក​ហេតុផល​ថា បាន​រួម​ចំណែក​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សម្លាប់​ខ្មែរ​ជា​ច្រើន​រាប់​ចាប់​តាំង​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​នៅ​ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្នុង​ផែនការ "ក៥'' មក។ មិន​តែ​ប៉ុណ្ណោះ​ក្នុង​ពេល​ថ្មីៗ​នេះ មាន​ឃាតកម្ម​ធំៗ​ជា​ច្រើន​ទៀត រួម​មាន​ការ​បាញ់​សម្លាប់​ព្រះតេជព្រះគុណ សំ ប៊ុនធឿន លោក ជា វិជ្ជា លោក ឈុត វុទ្ធី និង​ចុង​ក្រោយ​បង្អស់​គឺ​លោក​បណ្ឌិត កែម ឡី។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា មាន​ប្រសាសន៍​ថា លោក​មិន​គាំទ្រ​ឲ្យ​មាន​រដ្ឋ​ប្រហារ​នោះ​ទេ។ លោក​ចង់​ឃើញ​ដំណោះស្រាយ​សន្តិវិធី គឺ​ធ្វើ​ឡើង​តាម​រយៈ​ការ​បោះឆ្នោត​ប្រកួត​ប្រជែង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ៖ «មិន​គួរ​ណា​បំផុស​អោយ​មាន​ចលនា​នេះ​នោះ​ទេ ព្រោះ​វា​ធ្វើ​អោយ​រំខាន​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។ ចំណុច​ទី​ពីរ គឺ​បទពិសោធន៍​នៃ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ក្នុង​ប្រទេស​កម្ពុជា កន្លង​មក ធ្វើ​ឲ្យ​មាន​វប្បធម៌​សងសឹក​គ្នា​ទៅ​វិញ​ទៅ​មក ខ្មែរ​និង​ខ្មែរ​លាប​ពណ៌​គ្នា និង​ចាត់​ទុក​គ្នា​ជាស​ត្រូវ ដូច្នេះ​អ្វី​ដែល​ជា​ចំណុច​សំខាន់​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ»

​ទន្ទឹម​គ្នា​នេះ លោក សូ ចន្ថា បន្ថែម​ថា ប្រសិនបើ​មាន​ការ​លើក​ឡើង​ថា សង្គម​មួយ​នេះ មិន​ទាន់​មាន​យុត្តិធម៌ និង​មិន​មាន​តម្លាភាព​នោះ រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​មើល ហើយ​ធ្វើការ​កែទម្រង់​នូវ​អ្វី​ដែល​ជា​ចំណុច​អសកម្ម​ក្នុង​សង្គម។ លើស​ពី​នេះ រដ្ឋាភិបាល​ត្រូវ​ធានា​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ដោយ​ស្មោះ​ត្រង់ ទើប​អាច​រក​ឃើញ​ចំណុច​រួម​មួយ​ដែល​នាំ​ឲ្យ​ជាតិ​រីកចម្រើន​សម្រាប់​ទាំង​អស់​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (16)
Share

HS's criminal tricks on the way...

If,HS wants to arrest...who he is? please goes quickly to arrest the man who name is Hun Nal"Aka HS",and a master criminal minds of coup d'etat in the last 37+years experiences and he is a commander in chef of all militarize with plus the king of all fishes in the ocean and ugly beast of king in the jungle....

Jul 24, 2016 12:54 PM

Monkey invasion of planet earth

It's ridiculous man...how this stupid thug who was alone wolf and claim himself as a leader of coup d'etat man?,hey people...see the way he look,the way he talking,the way he acting...absolute crook,thief and barbaric scam"CCP's scam".This crook is appealing for CCP's scam before general national election coming"HunSen's pro-left-wing radial".This HunSen's mob-mafia brigade will topple his own boss with stupid appealing to all his Red/black Ants,chicken,doggie,cow,monkey,gorilla,buffalo,horse to join operation with support big tanks like elephant,with fighter jets like drone and bird eagle"stupid thug",we all need a peace man...not war dumbasso.

Jul 24, 2016 12:34 PM

អ្នក​អាន​អនាមិក

Be careful with scam. Please be advise that all khmer be vigilant about politic in srok khmer Look for anybody who is loyal to nation religion and king , and then elect him or her to be khmer leader in the right direction that khmer wants.

Jul 23, 2016 06:41 PM

NEM MEX

ពី Paris, France

នេះ ជាល្បិចបង្វែដាន ​និង​ បំពុលបរិយាកាសនយោបាយ ដើម្បី
ធ្វើអោយមតិមហាជនកើតការកង្វល់ រសាយចិត្ត ពី ករណិយ ឃាដកម្ម លោក កែម ឡី ផង និង ដើម្បីបង្ករលេះ រកចាប់ក្រុម
អ្នកជាតិនិយមផង ។

Jul 23, 2016 11:01 AM

អ្នក​អាន​អនាមិក

លោកជាទីរាប់អាន ខ្ញុំគាំទ្រគំនិតលោក ខ្មែរអើយ​ចូរប្រយ័ត្ន វាជា​ល្បិច​ដ៏ថោកទាបរបស់​អា​យួននិងអាយ៉ងវាទេ វាយកហ៊ុនសែន​ជា​សំ​ណាញ់ បក្ស​ប្រជាជន​ជា​ទូក វាបង់យកខ្មែរអ្នក​ស្នេ​ហា​ជាតិទៅ​សម្លាប់ទាំងអស់ ដូច​កាល​វាធ្វើ​សម័យអាពតគឺជុបលៀងនំបញ្ចុក​បំពុលខ្មែរឲ្យ​អស់ តែ​មិន​សម្រេ​​ច លេបដីខ្មែរមិនបាន វាក៏ប្រើល្បិច​បង់​១សំណាញ់​ ចាប់​ខ្មែរ​​ស្នេហា​ជាតិ​ទាំងអស់ទៅឲ្យងាប់ក្នុងគុក ចូរកុំ​ជឿរ​ល្បិចអាយួនអី​ពុំនោះ​ទេ​អ្នកនិង​ស្លាប់មិនខាន។

Jul 25, 2016 12:31 AM

All Khmer pple be ready in 2018

This anonymous"unidentify man" with show a military's camouflage hanging out on the background is stupid faked and setup the scam to refuel unpatriotism before general national election coming"be smart all khmer people"and keep your mind till to 2018,do not let any stupid people bullying and fouling u around.

Jul 22, 2016 12:32 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល