ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​រង​ការ​បាញ់

ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខណ្ឌ​ទួលគោក ស្ថិត​នៅ​ចំណុច​ត្រឡោកបែក រាជធានី​ភ្នំពេញ ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​មួយ​គ្រាប់​ធ្លាយ​កញ្ចក់​ចូល​ទៅ​ខាង​ក្នុង​ទីស្នាក់ការ។ ចំណែក​មន្ត្រី​គណបក្ស​ប្រឆាំង​វិញ ហៅ​ការ​បាញ់​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​នេះ ថា​គឺ​ជា​រឿង​គំរាម​កំហែង​ផ្នែក​នយោបាយ។
ដោយ ម៉ម មុនីរតន៍
2013-07-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្លាំង​សមត្ថកិច្ច​កំពុង​បើក​ការ​ស៊ើប​អង្កេត​រក​ភស្តុតាង​នៃ​ការ​បាញ់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ទួលគោក ស្ថិត​នៅ​ចំណុច​ត្រឡោកបែក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២០ ខែ​កក្កដា ឆ្នាំ​២០១៣។
កម្លាំង​សមត្ថកិច្ច​កំពុង​បើក​ការ​ស៊ើប​អង្កេត​រក​ភស្តុតាង​នៃ​ការ​បាញ់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ទួលគោក ស្ថិត​នៅ​ចំណុច​ត្រឡោកបែក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២០ ខែ​កក្កដា ឆ្នាំ​២០១៣។
RFA/Uon Chhin

អនុប្រធាន​គណៈកម្មាធិការ​វិន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ការ​បាញ់​ប្រហារ​ដោយ​ជន​មិន​ស្គាល់​មុខ​សំដៅ​មក​ទីស្នាក់ការ​ធំ​របស់​គណបក្ស​ប្រឆាំង​នេះ គឺ​ជា​ចេតនា និង​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​ធ្ងន់ធ្ងរ ចំពោះ​គណបក្ស​ជំទាស់។

លោក ហូរ វ៉ាន់ អនុប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​រាជធានី​ភ្នំពេញ អះអាង​នៅ​ព្រឹក​ថ្ងៃ​ទី២០ កក្កដា ថា ការ​បាញ់​ប្រហារ​ប្រឆាំង​ទីស្នាក់ការ​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ គឺ​ជា​ការ​ប៉ុនប៉ង​ដើម្បី​រារាំង​ដល់​ដំណើរ​ការបោះឆ្នោត​របស់​គណបក្ស​ប្រឆាំង។ លោក​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ ដើម្បី​វែក​មុខ​ខ្មាន់​កាំភ្លើង និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។ លោក ហូរ វ៉ាន់ បញ្ជាក់​ជំហរ​ថា គណបក្ស​ប្រឆាំង​នឹង​តស៊ូ​ដល់​នាទី​ចុង​ក្រោយ ប្រឆាំង​នឹង​សកម្មភាព​បាញ់​ប្រហារ​នេះ។

កាល​ពី​ម៉ោង​ជាង ៣​ទៀប​ភ្លឺ​ថ្ងៃ​ទី២០ កក្កដា មាន​ការ​បាញ់​កាំភ្លើង​មួយ​គ្រាប់​ចូល​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តំបន់​ត្រឡោកបែក ក្នុង​សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ ការ​បាញ់​នេះ ពុំ​បាន​បណ្ដាល​ឲ្យ​មាន​រង​របួស និង​គ្រោះថ្នាក់​អាយុ​ជីវិត​អ្នក​ដែល​ស្នាក់​នៅ​ពេល​យប់ ក្នុង​ទីស្នាក់ការ​នោះ​ទេ។ ក៏ប៉ុន្តែ បាន​ធ្វើ​ឲ្យ​បែក​កញ្ចក់​ទីស្នាក់ការ រួច​ធ្លាយ​ក្បាល​គ្រាប់​ចូល​ទៅ​ផ្នែក​ខាង​ក្នុង។

ស្នងការ​រង​រាជធានី​ភ្នំពេញ លោក ជួន ណារិន្ទ ដែល​បាន​ចុះ​ស៊ើប​អង្កេត បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ ដោយ​លោក​បាន​អះអាង​យ៉ាង​ខ្លី​ថា នេះ​ជា​ដំណាក់​កាល​ស៊ើប​អង្កេត​បឋម​នៅ​ឡើយ។

ស្នាម​គ្រាប់​កាំភ្លើង​បាញ់​ទម្លុះ​កញ្ចក់​ចូល​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​តំបន់​ត្រឡោកបែក សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២០ ខែ​កក្កដា ឆ្នាំ​២០១៣។ RFA/Uon Chhin
ស្នាម​គ្រាប់​កាំភ្លើង​បាញ់​ទម្លុះ​កញ្ចក់​ចូល​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​តំបន់​ត្រឡោកបែក សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២០ ខែ​កក្កដា ឆ្នាំ​២០១៣។ RFA/Uon Chhin

សន្តិសុខ​ប្រចាំ​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៊ុត សំផុន ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នៃ​ការ​បាញ់​ប្រហារ និយាយ​ថា ការ​បាញ់​នេះ​កើត​ឡើង​បន្ទាប់​ពី​លោក​ត្រឡប់​ពី​បន្ទប់​ទឹក​វិញ នៅ​ម៉ោង​ប្រហែល​ជាង ៣​ទៀប​ភ្លឺ​ថ្ងៃ​ទី២០ កក្កដា។ លោក​បន្ត​ថា ក្រោយ​ពេល​ផ្ទុះ​អាវុធ​នេះ​ភ្លាមៗ គឺ​លោក​ពុំ​បាន​ចាប់​អារម្មណ៍​ឡើយ។ លោក​បន្ត​ថា ក្រោយ​ពី​ជម្រះ​មន្ទិល​សង្ស័យ​ថា អាច​ជា​ផ្ទុះ​កង់​ម៉ូតូ ឬ​អ្វី​ផ្សេង។ ក៏ប៉ុន្តែ ក្រោយ​ពី​ការ​ពិនិត្យ​ដិតដល់ ទើប​ដឹង​ថា​មាន​ការ​បាញ់​ប្រហារ។

លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក (Adhoc) ដែល​បាន​ចុះ​អង្កេត​ដោយ​ផ្ទាល់​ដែរ​នោះ បាន​អះអាង​ថា អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ថា នេះ​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ ជា​ជាង​ការ​ប៉ុនប៉ង​មនុស្ស​ឃាត។ លោក​បន្ត​ថា ការ​បាញ់​នេះ​ស្រប​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ចំ​ពេល លោក សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា។

ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត​នៃ​ក្រសួង​មហាផ្ទៃ បដិសេធ និង​ព្យាយាម​មិន​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន ក្រោយ​ពី​បិទ​បញ្ចប់​នៃ​ការ​ស៊ើប​អង្កេត​កាល​ពី​ព្រឹក​ថ្ងៃ​ទី២០ កក្កដា។

ការ​ផ្ទុះ​អាវុធ​នេះ ជា​លើក​ទី​ពីរ​ហើយ​បន្ទាប់​ពី​ព្រឹត្តិការណ៍​នៃ​ការ​បាញ់​ដូច​គ្នា​នេះ កាល​ពី​ថ្ងៃ​ទី៥ កក្កដា បាន​កើត​ឡើង​ម្ដង​រួច​មក​ហើយ​ទៅ​លើ​ក្បួន​ដង្ហែ​របស់​បក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ផ្សារដើមថ្កូវ ខណ្ឌ​ចម្ការមន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (17)
Share

អ្នក​អាន​អនាមិក

ពី Battambang city

Very dishonor for whom did this thing. Who had done this ? CPP, Or Youn ?? within these two groups - It must be one of these two groups.

Jul 20, 2013 10:16 PM

អ្នក​អាន​អនាមិក

Why do like this CPP do or VN do
Oh!CPP and VN only one

Jul 20, 2013 09:47 PM

អ្នក​អាន​អនាមិក

សួរសម រង្សី ទៅដឹងហើយ ល្បិចសុីបាយរួចលាបមាត់ពពែ។ គាត់មានបទពិសោធន តាំងពីយូរមកហើយ។ អាណិតអ្នករងគ្រោះ និងគ្រួសារទៅវិញទេ ដែលរងគ្រោះព្រោះសន្តានជាសត្វមម៉ាច ចាញ់បោកពួកបិសាចឃ្លានអំណាច។

Jul 20, 2013 09:04 PM

Khmer Farmer

I think you may need a special medication to treat...

Jul 21, 2013 06:29 PM

dara

ពី un

so I understand about
happen.
samrainsy
you have be know that way

Jul 20, 2013 08:03 PM

HURRICANE

CURRENT GOVERNMENT HAVETO RESPOSIBLE FOR THIS CRIME, ONLY HUN SEN KNOW THAT HE DOING, WHO HAS THE GUNS? HUN SEN SECURITY GARDS GROUP HAVING GUNS.

Jul 20, 2013 05:46 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល