ក្រសួង​ការបរទេស​ប្រដូច​ប្រតិកម្ម​របស់​អង្គទូត​បរទេស​ក្នុង​រឿង​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា ថា ជា​ការ​ជ្រៀតជ្រែក​ផ្ទៃ​ក្នុង​កម្ពុជា

ដោយ សេក បណ្ឌិត
2023.01.22
ក្រសួង​ការបរទេស​ប្រដូច​ប្រតិកម្ម​របស់​អង្គទូត​បរទេស​ក្នុង​រឿង​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា ថា ជា​ការ​ជ្រៀតជ្រែក​ផ្ទៃ​ក្នុង​កម្ពុជា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក អែនតូនី ប្ល៊ីងខិន (Antony J.Blinken) ​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក នៅក្នុងជំនួបមួយកាលពីខែឧសភា ឆ្នាំ២០២២។
រូប៖ ក្រសួងការបរទេសកម្ពុជា

ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយ​តបនឹង​ស្ថានទូត​អាមេរិក​ថា មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ធានា​ឯករាជ្យ​សម្រាប់​កម្ពុជា គឺ​ការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង ឬ​ការ​គាំទ្រ​ភាគី​ម្ខាង​ប្រឆាំង​នឹង​ភាគី​ម្ខាង​ទៀត។ ក្រសួង​បន្ថែម​ទៀត​ថា លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​ត្រូវតែ​ភ្ជាប់​មក​ជាមួយ​នូវ​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់ ហើយ​ការ​មិន​គោរព​កាតព្វកិច្ច​ទាំងនោះ​នឹង​នាំ​មក​នូវ​ផល​វិបាក​តាម​ផ្លូវ​ច្បាប់។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី២១ ខែមករា​នេះ។

ប្រតិកម្ម​របស់​ក្រសួង​ការបរទេស​កម្ពុជា​នេះ គឺ​បន្ទាប់ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដោយ​អនុញ្ញាត​ឱ្យ​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ ជំរុញ​ការ​ប្រកួតប្រជែង​តាមរយៈ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​សម្រាប់​ភាគី​ទាំងអស់ ព្រមទាំង​លើក​កម្ពស់​ការ​ផ្លាស់ប្ដូរ​គំនិត​យោបល់​ដោយ​សេរី និង​បើក​ចំហ។ ជាមួយ​គ្នា​នេះ ស្ថានទូត​សហរដ្ឋអាមេរិក​ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ឱ្យ​មាន​សេរីភាព​នៃ​ការ​ប្រមូលផ្ដុំ និង​ការ​ចងក្រង​ជា​សមាគម ព្រមទាំង​បើក​ឱ្យ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បំពេញ​ការងារ​របស់​ខ្លួន​បាន​ដោយ​សេរី​ផង​ដែរ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​បញ្ចេញ​សារ​ទាំងនេះ ក្រោយ​ពី​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់ខ្លួន លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន ដាក់​ពន្ធនាគារ​កាល​ពី​សប្ដាហ៍​មុន ដែល​គេ​មើល​ឃើញ​ជា​ទូទៅ​ថា ករណី​នេះ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​នយោបាយ​ប្រឆាំង​មុន​ការ​បោះឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។