លោក ហ៊ុន សែន បន្តប្រកាសថា នឹងការពារមិនឱ្យមានរដ្ឋប្រហារ ដើម្បីអភិវឌ្ឍប្រទេសឱ្យរីកចំរើន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់ធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីជិត ៣ទសវត្សមុន បន្តប្រកាសថា លោកនឹងការពារដាច់ខាតមិនឱ្យមានរដ្ឋប្រហារណាមួយកើតឡើងនៅកម្ពុជាឡើយ ដើម្បីមានឱកាសអភិវឌ្ឍន៍ប្រទេសឱ្យរីកចំរើនជានិរន្តទៅមុខ។ មន្ត្រីគណបក្សប្រឆាំងនិងអ្នកវិភាគនយោបាយ ចាត់ទុកការលើកឡើងរបស់លោក ហ៊ុន សែន នេះថា ជាសារប្រជាភិថុតិ ដើម្បីកេងចំណេញផ្នែកនយោបាយ។
[ អានព័ត៌មានពិស្ដារ...Opens in new window ]
ក្រុមស្ត្រីវ័យក្មេងសកម្មការងារសង្គមមិនបំភ្លេចកញ្ញា សេង ធារី បើទោះបីជាកញ្ញាត្រូវជាប់ពន្ធនាគារនៅខេត្តឆ្ងាយ
ភាពក្លាហាន និងការតស៊ូមិនចុះញ៉មរបស់ស្ត្រីខ្មែរសញ្ជាតិអាមេរិក កញ្ញា សេង ធារី នៅតែដក់ជាប់ក្នុងចិត្តស្ត្រីវ័យក្មេងមួយចំនួន ដែលគោរពស្រឡាញ់កញ្ញា។ ពួកគេនៅតែចាត់ទុកកញ្ញា សេង ធារី ដែលជាអ្នកច្បាប់ផង គឺជាគំរូនៃការតស៊ូមតិការពារយុត្តិធម៌សង្គម សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
[ អានព័ត៌មានពិស្ដារ...Opens in new window ]
ថៃយល់ព្រមឱ្យកម្ពុជាប្រើពាក្យ «គុនខ្មែរ» ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣
ភាគីផ្នែកកីឡាប្រទេសថៃ បានយល់ព្រមឱ្យកម្ពុជា ដែលជាប្រទេសម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេម (SEA Game) ប្រើពាក្យ «គុនខ្មែរ» (Kun Khmer) ក្នុងវិញ្ញាសាប្រកួតកីឡា នៃការប្រកួតស៊ីហ្គេមនាពេលខាងមុខ។ ការសម្រេចរបស់ថៃបែបនេះ ក្រោយពេលមានកិច្ចប្រជុំដែលមានការចូលរួមពីតំណាងសហព័ន្ធកីឡាក្បាច់គុន មកពីក្រុមប្រទេសក្នុងតំបន់អាស៊ាន នៅថ្ងៃទី២៦ ខែមករា ដើម្បីជជែកគ្នាទាក់ទងពាក្យគុនខ្មែរ។
[ អានព័ត៌មានពិស្ដារ...Opens in new window ]
«ករណីឧកញ៉ា សៀង ចាន់ហេង ប្រគល់ដីឲ្យប្អូនស្រីនាយករដ្ឋមន្ត្រីបង្ហាញថា អ្នកធំតែងឈ្នះ»
ករណីវិវាទដីធ្លីរវាងអ្នកមានលុយមានអំណាចដូចគ្នា គឺរវាងអគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ អ្នកស្រី សៀង ចាន់ហេង និងប្អូនស្រីបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ប៊ុនធឿន បានដោះស្រាយបញ្ចប់ហើយ ក្រោយមានយកចិត្តទុកដាក់ និងការសម្របសម្រួលជាពិសេសពីលោក ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា។
[ អានព័ត៌មានពិស្ដារ...Opens in new window ]
អាជ្ញាធរវៀតណាមកោះហៅយុវជនខ្មែរក្រោមម្នាក់ទៀតទៅសាកសួររឿងបង្ហោះព័ត៌មានលើហ្វេសប៊ុក
អាជ្ញាធរវៀតណាមកោះហៅសកម្មជនខ្មែរក្រោមម្នាក់ទៅគំរាមកំហែងមិនឲ្យធ្វើសកម្មភាពចែកចាយព័ត៌មានពាក់ព័ន្ធនឹងសិទ្ធិសេរីភាពខ្មែរកម្ពុជាក្រោម តាមបណ្ដាញសង្គមទៀត។ សកម្មជន និងមន្ត្រីសង្គមស៊ីវិលខ្មែរក្រោមថា វៀតណាមបំបិទសិទ្ធិខ្មែរក្រោមមិនឱ្យផ្សព្វផ្សាយរឿងរ៉ាវដែនដីកម្ពុជាក្រោម និងសិទ្ធិជនជាតិដើមរបស់ខ្មែរក្រោម នេះជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់អន្តរជាតិ ដែលវៀតណាមទើបចូលជាសមាជិកថ្មីៗនេះ។
[ អានព័ត៌មានពិស្ដារ...Opens in new window ]
ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យហែក្បួនធម្មយាត្រា កំណត់ត្រឹម ៥០នាក់
ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហែធម្មយាត្រាចាប់ពីថ្ងៃទី១ ខែកុម្ភៈ ប៉ុន្តែបានស្នើឱ្យគណៈកម្មការរៀបចំធម្មយាត្រាសហការជាមួយអាជ្ញាធររាជធានី ខេត្ត ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ។ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរីករាយចំពោះការអនុញ្ញាតរបស់ក្រសួងមហាផ្ទៃបែបនេះ ប៉ុន្តែសោកស្ដាយចំពោះការកំណត់របស់ក្រសួង ដែលតម្រូវឱ្យមានអ្នកចូលរួមត្រឹមតែ៥០នាក់។
[ អានព័ត៌មានពិស្ដារ...Opens in new window ]
មន្ត្រីសង្គមស៊ីវិលជំរុញពលរដ្ឋឱ្យចេះគិតស៊ីជម្រៅ
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកពង្រឹងសិទ្ធិអំណាចយុវជន លើកឡើងថា ប្រជាពលរដ្ឋជាច្រើននៅមិនទាន់ចេះគិតពិចារណាឱ្យបានស៊ីជម្រៅនៅឡើយទេ ដែលងាយក្លាយជាជនរងគ្រោះដោយអំពើបោកប្រាស់ផ្សេងៗ។ ពួកគាត់ជំរុញឱ្យពលរដ្ឋ ត្រូវចេះគិតពិចារណាឱ្យស៊ីជម្រៅ ដោយមានហេតុផល និងភស្តុតាង ដើម្បីការពារខ្លួនពីការបោកប្រាស់ផ្សេងៗ ជាពិសេស ពីអ្នកនយោបាយប្រជាភិថុតិ។ ដើម្បីគិតឱ្យបានស៊ីជម្រៅ តើប្រជាពលរដ្ឋត្រូវមានទម្លាប់ និងការគិតបែបណាខ្លះ?
[ អានព័ត៌មានពិស្ដារ...Opens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។