ព័ត៌មាន​សំខាន់ៗ ចំនួន ៦ ដែល​លោក​អ្នក​គួរអាននៅថ្ងៃសៅរ៍នេះ

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​សោក​ស្ដាយ​ចំពោះ​ការ​ចេញ​លិខិត​ព្រមាន​របស់​ក្រសួង​មហាផ្ទៃ

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​សោក​ស្ដាយ​ដែល​ក្រសួង​មហាផ្ទៃ​ព្រមាន និង​ចាត់​ទុក​ការ​ដង្ហែ​ញត្តិ​របស់​សមាគម​កាល​ពី​ចុង​ខែ​ធ្នូ ២០២២ កន្លង​ទៅ ជា​ការ​ធ្វើ​បាតុកម្ម​ដោយ​ខុស​ច្បាប់។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ លើ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បើសិនជា​សមាគម​បន្ត​ធ្វើ​សកម្មភាព ដែល​ក្រសួង​អះអាង​ថា មិន​ស្រប​តាម​លក្ខន្តិកៈ​របស់​សមាគម​ដែល​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ។

អាន​ព័ត៌មានពិស្ដារ...Opens in new window ]

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ទទួល​ជនជាតិ​ចិន​ដំបូង​ជាង ១រយ​នាក់ ខណៈ​ចិន​បន្ត​កើន​ឡើង​អ្នក​ឆ្លង​កូវីដ១៩

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​កំពូលៗ​នៃ​ក្រសួង​ទេសចរណ៍​បាន​ធ្វើ​ពិធី​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​ជាង ១រយនាក់ (១០៤) ជា​លើក​ដំបូង​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​កេងកេង​ក្នុង​ខេត្ត​ព្រះសីហនុ។ អ្នកឃ្លាំមើល​ព្រួយ​បារម្ភ​ថា ថា កម្ពុជា​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​រីក​រាលដាល​ជំងឺ​កូវីដ-១៩ សាជាថ្មី ដោយសារ​តែ​កម្ពុជា​មិន​មាន​វិធានការ​រឹត​បន្តឹង​វិធានការ​សុខាភិបាល​លើ​ទេសចរ​ចិន។

អាន​ព័ត៌មានពិស្ដារ...Opens in new window ]

ធនាគារ​ABA មិន​ព្រម​បើកប្រាក់​ជាង​១​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ឧបត្ថម្ភ​ដល់​បុគ្គលិក​ណាហ្គាវើលដ៍

ធនាគារ​អេប៊ីអេ (ABA Bank) បាន​រារាំង​ការផ្ទេរ​ប្រាក់​ឧបត្ថម្ភ​ចំនួន​ជាង ១​ម៉ឺន ៥​ពាន់​ដុល្លារ ចូល​គណនី​ធនាគារ​របស់​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga World) ៣​នាក់ ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​ប្រទេស​អូស្ត្រាលី ឈ្មោះ មូលនិធិ​សង្គ្រោះ​បន្ទាន់ (Urgent Action Fund) ដើម្បី​គាំទ្រ​ដល់​ក្រុម​ស្ត្រី​សហជីព​ក្រីក្រ​នៅ​កម្ពុជា។

អាន​ព័ត៌មានពិស្ដារ...Opens in new window ]

សហគមន៍​ព្រៃព្រះរការ​និង​ព្រៃ​ឡង់​ស្នើ​បង្ក្រាប​ម៉ាស៊ីន​កែច្នៃ​ឈើ​ដើម្បី​ទប់ស្កាត់​បទល្មើស​អារ​ឈើ

ប្រជា​សហគមន៍​ព្រៃ​ព្រះរការ និង​ព្រៃ​ឡង់​ស្នើ​ឱ្យ​អាជ្ញាធរ​ចុះ​បង្ក្រាប​ម៉ាស៊ីន​កែ​ឆ្នៃ​ឈើ ដើម្បី​ទប់ស្កាត់​បទល្មើស​អារឈើ​ដែល​កំពុង​កើតមាន​ជា​បន្តបន្ទាប់​។ អ្នកឃ្លាំមើល​បញ្ហា​ព្រៃឈើ​ ​ចោទ​ថា ការ​បើក​សិប្បកម្ម​កែ​ឆ្នៃ​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​នៅ​ព្រៃ​អភិរក្ស​ ​នេះ​ ​ដោយសារតែ​អាជ្ញាធរ​ជា​អ្នក​ចាំ​ជួយ​ការពារ តាមរយៈ​ការ​សូកប៉ាន់​លុយ​ជាមួយនឹង​ជនល្មើស។

អាន​ព័ត៌មានពិស្ដារ...Opens in new window ]

អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចាត់​ទុក​ការ​បកស្រាយ​របស់​ក្រសួង​វប្បធម៌​ពី​រឿង​សិទ្ធិ​មនុស្ស​នៅ​មិន​ទាន់​គ្រប់​គ្រាន់

នាយក​អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ហៅ​កាត់​ថា ច្រាក់( CHRAC)នៅ​តែ​ទទូច​ស្នើ​សុំ​ឱ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បើក​លំហ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ឱ្យ​កាន់តែ​ទូលាយ​បន្ថែម​ទៀត ដើម្បី​កុំ​ឱ្យ​មាន​ការ​រឹតត្បិត​ដូច​ករណី​បទ​ចម្រៀង «ឈាម​បាតុករ» ។ ការ​លើក​ឡើង​របស់​នាយក​អង្គការ​រូប​នេះ​គឺ​បន្ទាប់​ពី​ក្រសួង​បាន​ចេញ​លិខិត​ឆ្លើយតប និង​បកស្រាយ​ថា វីដេអូ(video) មួយ​ចំនួន​បាន​ប្រើ​រូបភាព​ដែល​រំលង​ហួស​ពី​សិទ្ធិ​សេរីភាព​ផ្ទាល់​ខ្លួន​ដែល​នាំ​ឱ្យ​ប៉ះពាល់​សន្តិសុខ​សណ្ដាប់​ធ្នាប់​សង្គម។

អាន​ព័ត៌មានពិស្ដារ...Opens in new window ]

លោក​ ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​លោក​ផ្តល់​សិទ្ធិ​សេរីភាព​ដល់​សាសនា​ទាំង​អស់ តែ​ក្រុម​សាសនិក​​ខ្លះ​រិះគន់​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ អះអាង​ថា រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ផ្តល់​សេរីភាព​ខាង​ជំនឿ​សាសនា​ទូលំ​ទូលាយ​ដល់​ពល​រដ្ឋ​ទាំង​អស់។ ប៉ុន្តែ​ព្រះ​សង្គម និង​ក្រុម​សាសនិក​រិះគន់​ថា ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជិត ៤០ឆ្នាំ​នេះ ពួក​គេ​មិន​ទាន់​អនុវត្ត​សិទ្ធិ​សេរីភាព​ឱ្យ​បាន​ពេញលេញ ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​សង្គម​នៅ​ឡើយ​ទេ ជាពិសេស អ្នក​ដែល​មាន​និន្នាការ​ផ្ទុយពី​រដ្ឋាភិបាល។

អាន​ព័ត៌មានពិស្ដារ...Opens in new window ]

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។