ព័ត៌មាន​សំខាន់ៗចំនួន ១៥ ដែល​លោក​អ្នកនាង​គួរអាន​ក្នុង​សប្តាហ៍

. លោក ហ៊ុន សែន និង​កូន​ប្រុស​ពីរ​នាក់​ជួប​ប្រធានាធិបតី​ចិន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹក​ដៃ​កូន​ប្រុស​របស់​ខ្លួន​ពីរ​នាក់ គឺ​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានី ជួប​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (Xi Jinping) ខណៈ​ដែល​ចិន​បាន​សន្យា​ផ្តល់​ប្រាក់​ឥត​សំណង​រាប់​លាន​ដុល្លារ។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា លោក ហ៊ុន សែន នាំ​កូន​ប្រុស​ជួប​មេ​ដឹកនាំ​ចិន​នេះ ពុំ​មែន​ជា​រឿង​ចម្លែក​នោះ​ទេ គឺ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​នៃ​ការ​រឹត​ចំណង​មិត្តភាព​រវាង​កម្ពុជា​ចិន។ ចំណែក​មន្ត្រី​បក្ស​ប្រឆាំង​មើល​ឃើញ​ថា លោក ហ៊ុន សែន កំពុង​ស្ទាបស្ទង់​ចិន ដើម្បី​ពឹង​ពាក់​ឱ្យ​ជួយ​គាំទ្រ​លើ​ផែនការ​ផ្ទេរ​អំណាច​ត្រកូល «ហ៊ុន» បន្ត​ក្ដោប​ក្ដាប់​កម្ពុជា។
អាន​​ព័ត៌មាន​ពិស្ដារ ...

. ចិន​ជំរុញ​ឱ្យ​កម្ពុជា​ពង្រឹង​សហគមន៍​រួមគ្នា​ជាមួយ​ចិន​កាន់តែ​ខ្លាំង​ឡើង

ភាគីប្រទេស​ចិន​ចាត់​ទុក​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមិត្តល្អរបស់​ប្រជាជាតិចិន ហើយចិន​ក៏ជំរុញ​ឱ្យ​មានការ​កសាង​សហគមន៍​ចិន​កម្ពុជា​អនាគត​រួមគ្នា និង​បន្ត​ទំនាក់ទំនង​មិត្តភាព​ចិន-កម្ពុជា ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់។ ការលើកឡើង​របស់​ភាគីចិន​បែប​នេះ ស្របពេល​លោក ហ៊ុន សែន កំពុង​ទៅ​ទស្សនកិច្ច​ប្រទេសចិន​នៅ​ថ្ងៃនេះ។ អ្នកឃ្លាំមើល​រិះគន់ថា គម្រោង​ទស្សនកិច្ចរបស់​លោក ហ៊ុន សែន ទៅប្រទេសចិន​ដើម្បី​ពង្រឹង​អំណាច ច្រើនជាង​ផលប្រយោជន៍​ជាតិ។ អានព័ត៌មានពិស្តារ ...

. អ្នកឃ្លាំមើល​ជំរុញ​កម្ពុជា​ឱ្យ​​ប្រកាន់​ជំហរ​អព្យាក្រឹត្យ ខណៈ​លោក ហ៊ុន សែន​ ទៅ​​ចិន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅ​ដល់​ចិន​ហើយ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ បី​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី៩ ដល់​ថ្ងៃ​ទី១១ ខែកុម្ភៈ។ លោក​គ្រោង​នឹង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ចិន​កុម្មុយនីស្ដ ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ដែកថែប និង​ចុះ​ហត្ថលេខា​លើ​ឯកសារ​កិច្ចសហការ​មួយ​ចំនួន។ ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នេះ អ្នក​ឃ្លាំមើល​ស្នើ​ថា ទន្ទឹម​រដ្ឋាភិបាល​ចង់​រក្សា​ទំនាក់ទំនង​ល្អ​នឹង​ប្រទេស​ចិន កម្ពុជា​ក៏​ត្រូវ​ប្រកាន់​គោល​នយោបាយ​អព្យាក្រឹត្យ និង​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្ដា​ប្រទេស​លោក​ខាង​លិច​ដែរ ដើម្បី​ប្រយោជន៍​ជាតិ។ អាន​ព័ត៌មាន​ពិស្ដារ ...

. កម្ពុជា​បន្ត​ស្វាគមន៍​ទេសចរ​ចិន​ជាង ១​រយ​នាក់ ខណៈ​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ការពារ​សន្តិសុខ

ក្រសួងទេសចរណ៍​បន្ត​ធ្វើ​ពិធី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​ដោយ​ជូន​បាច់​ផ្កា និង​ជូន​ក្រមា​ដល់​ដល់​ពួកគេ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ខណៈ​នៅ​ប្រទេស​ចិន​នៅតែ​បន្ត​មាន​ករណី​ឆ្លង​ជំងឺ​-១៩ ថ្មី​ក្នុង​មួយថ្ងៃ​រាប់​ម៉ឺន​នាក់​។ ជាមួយ​គ្នា​នេះ មន្ត្រី​សង្គម​ជំរុញ​ដល់​រដ្ឋាភិបាល​ពិចារណា​រឹត​បន្តឹង​ផ្នែក​សុខាភិបាល និង​បង្កើន​ការគ្រប់គ្រង​ជនបរទេស​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម។ អានព័ត៌មានពិស្តារ ...

. គណបក្ស​ភ្លើងទៀន​បន្ថែម​ចំនួន​ថ្នាក់​ដឹកនាំ​និង​ដាក់​គោល​នយោបាយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ

គណបក្ស​ភ្លើងទៀន​សម្រេច​បង្កើន​សមាសភាព​ក្បាល​ម៉ាស៊ីន​គណបក្ស​នេះ ដោយ​បង្កើត​ឱ្យ​មាន​អនុប្រធាន​គណបក្ស​ចំនួន ៥រូប បន្ថែម​ចំនួន​សមាជិក​អចិន្ត្រៃយ៍​ចំនួន​កើន​ដល់ ៣២នាក់ និង​បង្កើន​សមាជិក​គណៈកម្មការ​នាយក​ចំនួន​កើន​ដល់ ១១៧នាក់។ អានព័ត៌មានពិស្តារ...

៦. លោក សម រង្ស៊ី ប្រកាស​ស្វាគមន៍​បណ្តឹង​របស់​លោក ហ៊ុន សែន រឿង​ចោទ​សម្លាប់​ប្អូនថ្លៃ

មេ​បក្ស​ប្រឆាំង​ ប្រកាស​ស្វាគមន៍​បណ្តឹង​មួយ​ទៀត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ចំពោះ​មុខ​តុលាការ​ប្រទេស​បារាំង ​ពាក់ព័ន្ធ​នឹង​ករណី​ដែល​លោក ​ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន ជា​អ្នក​សម្លាប់​អតីត​ប្អូន​ថ្លៃ​របស់​ខ្លួន​ឈ្មោះ កូវ សាមុត កាល​ពី​ជិត​៣០​ឆ្នាំមុន។ អានព័ត៌មានពិស្តារ ...

. គណបក្ស​យុវជន​កម្ពុជា​បែក​បាក់​ផ្ទៃក្នុង ព្រោះ​មិនពេញ​​​ចិត្ត​លោក ពេជ្រ ស្រស់ ទទួល​លុយ​ពី​លោក ហ៊ុន សែន

មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​យុវជន​កម្ពុជា​ជា​ច្រើន​រូប​បាន​លាលែង​ពី​តំណែង ដោយសារ​មិន​ពេញ​ចិត្ត​ប្រធាន​គណបក្ស​ដោយ​ចោទ​ថា លោក ពេជ្រ ស្រស់ ទទួល​ប្រាក់​ពី​លោក ហ៊ុន សែន សម្រាប់​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​លោក ពេជ្រ ស្រស់ បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ អានព័ត៌មានពិស្តារ ...

. គណបក្ស​ភ្លើងទៀន​ផ្ញើ​សារ​​រំលែកទុក្ខ​ប្អូនថ្លៃ​លោក ហ៊ុន សែន ​ទោះ​រង​​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​គណបក្ស​កាន់​អំណាច

មន្ត្រី​គណបក្ស​ភ្លើងទៀន​បង្ហាញ​ពី​ការ​ផ្សះផ្សា​នយោបាយ និង​គោល​ជំហរ​លទ្ធិប្រជាធិបតេយ្យ​ដោយ​ការ​ចូលរួម​រំលែក​ទុក្ខ​ប្អូនថ្លៃ​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី៦ ខែកុម្ភៈ។ អ្នក​តាមដាន​ស្ថាន​ការណ៍​សង្គម យល់​ឃើញ​ថា​ ការ​បន្ទន់​ឥរិយាបថ​របស់​មន្ត្រី​គណបក្ស​ភ្លើងទៀន​ ជា​រឿង​ល្អ​ដើម្បី​បន្ធូរ​បន្ថយ​បរិយាកាស​នៅ​មុន​ពេល​បោះឆ្នោត។ អានព័ត៌មានពិស្តារ ...

. គណបក្ស​នយោបាយ​មួយ​ចំនួន​ត្រៀម​​បេក្ខជន​​រួច​រាល់ ដើម្បី​​ចុះ​បញ្ជី​ឈរ​ឈ្មោះ​​បោះឆ្នោតជ្រើស​តាំង​​តំណាងរាស្ត្រ

គណបក្ស​នយោបាយ ដែលទទួល​បាន​ប្រជាប្រិយភាព​ក្នុងការ​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិទី៥ បាន​ត្រៀម​ខ្លួន​រួចជា​ស្រេច​ក្នុងការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត សម្រាប់ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧ ឆ្នាំ២០២៣។ អានព័ត៌មានពិស្តារ ...

១០ . បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ស្នើ​រដ្ឋសភា​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​បោះឆ្នោត​ឡើងវិញ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ស្នើ​រដ្ឋសភា​ពិចារណា​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​បោះឆ្នោត​ឡើងវិញ ដើម្បី​ធានា​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មាន​ភាព​ឯករាជ្យ និង​អព្យាក្រឹត្យ ក្នុង​ការ​បញ្ចប់​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​។ ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា​បដិសេធ​សំណើ​របស់​បក្ស​នេះ​ទាក់ទង​សំណើសុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ស្ដីពី​សមាសភាព​ស្ថាប័ន​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត (គ.ជ.ប)។
អាន​​ព័ត៌មាន​ពិស្ដារ ...

១១. សកម្មជន​បរិស្ថាន​ស្នើ​រដ្ឋាភិបាល​ដក​ហូត​ដី​ចំណី​ឆ្នេរ​អូរ​ឈើទាល​ក្រោយ​វាយ​កម្ទេច​របង​ថ្ម

យុវជន​ចលនា​មាតា​ធម្មជាតិ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ដក​ហូត​ដី​ចំណី​ឆ្នេរ​អូ​ឈើទាល ដែល​ត្រូវ​បាន​បុគ្គល​ឯកជន​ហ៊ុំ​ព័ទ្ធ​ធ្វើ​របង​យក​ដាក់​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​វិញ។ ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​ហ៊ុន​ឯកជន​ដែល​បាន​ធ្វើ​របង​ហ៊ុំ​ព័ទ្ធ​ដី​ឆ្នេរ​អូរឈើទាល​នោះ បាន​វាយ​របង​ចេញ​កាល​ពី​យប់​ថ្ងៃទី៨ ខែ​កុម្ភៈ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល គាំទ្រ​ចំពោះ​ការ​ស្នើ​សុំ​នេះ និង​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ពី​តម្លាភាព​ក្នុង​ការ​ផ្ទេរ​កម្មសិទ្ធិ​ដី​មួយ​កន្លែង​នេះ​ជា​សាធារណៈ។ អាន​ព័ត៌មាន​ពិស្ដារ ...

១២ . ក្រសួង​សង្គមកិច្ច​ត្រៀម​បិទ​មណ្ឌល​ព្រៃ​ស្ពឺ និង​ចាប់​ផ្ដើម​បញ្ជូន​មនុស្ស​ចេញ​ពី​មណ្ឌល

ក្រសួង​សង្គមកិច្ច ចាប់​ផ្ដើម​បញ្ជូន​មនុស្ស​ចេញ​ពី​មណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ​នៅ​រាជធានី​ភ្នំពេញ​ហើយនៅថ្ងៃទី៩កុម្ភៈ ដើម្បី​ត្រៀម​បិទ​មណ្ឌល​នេះ បន្ទាប់​ពី​អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា​មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​មណ្ឌល​នេះ​ជា​បន្ត​បន្ទាប់។ ទោះ​ជា​យ៉ាង​ណា អតីត​អ្នក​ជាប់​ឃុំ​នៅ​មណ្ឌល​នេះ និង​មន្ត្រី​សង្គម​ស៊ីវិល ថា​រដ្ឋាភិបាល គួរតែ​បិទ​មណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ​ឱ្យ​បាន​ឆាប់ ដើម្បី​កុំ​ឱ្យ​អ្នក​ជាប់​ឃុំ​ស្លាប់​បន្ត​ទៀត។ អាន​ព័ត៌មាន​ពិស្ដារ ...

១៣ . អ្នកជំនាញ​មិន​រំពឹង​ថា នឹង​មាន​ដំណោះស្រាយ​នៅ​ឯ​សន្និសីទ​កំពូល​មេគង្គ​ជុំវិញ​រឿង​ចិន​បើក​ទឹក​មុន​​កំណត់

អ្នកជំនាញ​​មិន​រំពឹង​ថា អាច​នឹង​មាន​កិច្ចពិភាក្សា​នៅ​ឯ​សន្និសីទ​កំពូល​មេគង្គ (Mekong Summit) នៅ​ឯ​ទីក្រុង​វៀងចន្ទន៍ (Vientiane) ប្រទេស​ឡាវ (Lao) នា​ដើម​ខែ​មេសា​ខាងមុខ​នេះ ជុំវិញ​ដំណោះស្រាយ​លើ​បញ្ហា​ដែល​ចិន​បាន​បើកទ្វារ​ទឹក​ទំនប់​វារីអគ្គិសនី​នៅមុន​កាលកំណត់​នៅ​រដូវប្រាំង​ឆ្នាំនេះ។ អ្នកជំនាញ​រូប​នោះ​លើកឡើង​ថា ការណ៍​នេះ គឺ​ដោយសារ​តែ​ប្រទេស​នៅ​ខ្សែ​ទឹក​ខាងលើ​មិន​ចង់​លើកឡើង​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​បង្កឡើង​ដោយ​ទំនប់​វារីអគ្គិសនី​របស់​ខ្លួន។ អាន​ព័ត៌មាន​ពិស្ដារ ...

១៤. តុលាការ​ក្រុងភ្នំពេញ​គ្មាន​ភស្តុតាង​ចោទប្រកាន់​អតីតមេឃុំ​ជាប់ឆ្នោត​បក្សប្រឆាំង​អ្នកស្រី កឹម តុលា​ ក្នុង​សំណុំរឿង​ញុះញង់

តុលាការ​ក្រុងភ្នំពេញ​គ្មាន​ភស្តុតាង​ចោទប្រកាន់​អតីមេឃុំ​ជាប់ឆ្នោត​បក្សប្រឆាំង​អ្នកស្រី កឹម តុលា ក្នុង​សំណុំរឿង​ញុះញង់ ប៉ុន្តែ​តុលាការ​នឹង​ប្រកាសសាលក្រម​នៅចុង​ខែកុម្ភ​ខាងមុខ ក្រោយ​បញ្ចប់​សវនាការ​ជំនុំជម្រះ​សាឡើង​វិញ​នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ។ មេធាវី និង​មន្រ្តីសិទ្ធិមនុស្ស​ស្នើដល់​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះលែង​អ្នកស្រី កឹម តុលា ឱ្យ​មាន​សេរីភាព​ជួបជុំគ្រួសារ​ឡើងវិញ។ អានព័ត៌មានពិស្តារ...

១៥ . គណបក្ស​នយោបាយ​មួយ​ចំនួន​ត្រៀម​​បេក្ខជន​​រួច​រាល់ ដើម្បី​​ចុះ​បញ្ជី​ឈរ​ឈ្មោះ​​បោះឆ្នោតជ្រើស​តាំង​​តំណាងរាស្ត្រ

គណបក្ស​នយោបាយ ដែលទទួល​បាន​ប្រជាប្រិយភាព​ក្នុងការ​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិទី៥ បាន​ត្រៀម​ខ្លួន​រួចជា​ស្រេច​ក្នុងការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត សម្រាប់ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧ ឆ្នាំ២០២៣។ អានព័ត៌មានពិស្តារ ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។