អត្ថបទ​ចំនួន​៥​ដែល​លោក​អ្នកនាង​គួរអាន​កាលពី​ថ្ងៃសុក្រ ទី២៦ ខែសីហា

អត្ថបទ​ចំនួន​៥​ដែល​លោក​អ្នកនាង​គួរអាន​កាលពី​ថ្ងៃសុក្រ ទី២៦ ខែសីហា

. អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្នើ​កែសម្រួល​សមាសភាព គ . . ប និង​បើក​លំហ​សិទ្ធិពលរដ្ឋនិង​គណបក្សនយោបាយ

អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក វិទិតមុនតាប៊ន(Vitit Muntarbhorn) ស្នើឲ្យ​មាន​ការ​កែ​សម្រួល​ក្បាល​ម៉ាស៊ីន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ហៅកាត់​ថា គ.ជ.ប និង​បើក​លំហ​សិទ្ធិពលរដ្ឋនិង​គណបក្ស​នយោបាយក្នុង​ការ​ចូល​រួម​ការ​បោះឆ្នោត​ឆ្នាំ២០២៣​ខាងមុខ។មន្ត្រីសង្គម​ស៊ីវិល​គាំទ្រ​ការ​លើកឡើង​នេះនិង​ជំរុញ​ទៅ​រដ្ឋាភិបាលនិង​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​ការ​បោះឆ្នោត​ឆ្នាំ២០២៣ខាង​មុខ​រៀបចំ​ការ​បោះឆ្នោត​មួយដែល​មាន​ភាព​សេរី ត្រឹមត្រូវ និងយុត្តិធម៌។

អានអត្ថបទបន្ថែម៖ https://bit.ly/3pNknCK

. ក្រសួង​មហាផ្ទៃ​អំពាវនាវ​ឲ្យ​ស្ថានទូត​បរទេសនិង​ភាគី​ពាក់ព័ន្ធសហការលុប​បំបាត់​អំពើ​ជួញ​ដូរ​មនុស្ស

ក្រសួង​មហាផ្ទៃ នៅថ្ងៃសុក្រ ទី២៦ សីហា នេះ បាន​ចេញ សេចក្ដី​ អំពាវនាវ​ មួយ ឱ្យស្ថាប័នតំណាង​បរទេស និងភាគីពាន់ព័ន្ធនានា សហការ​ផ្ដល់​ព័ត៌មាននិង​ចូលរួម​បង្ការ ទប់ស្កាត់ និងបង្ក្រាប អំពើ​ជួញ​ដូរ​មនុស្សនិង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ផ្សេងៗ ក្នុង​ប្រទេស​កម្ពុជា។ មន្ត្រីសង្គមស៊ីវិល យល់ថា សេចក្ដីអំពាវនាវ​នេះគឺ​ជា​រឿង​ល្អព្រោះ​វា​បាន​ង្ហាញថា​រដ្ឋាភិបាល​ទទួល​ស្គាល់អំពើ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​មាន​ការ​កើន​ឡើងនិង​មាន​ផែនការទទួល​យក​កិច្ចសហការពី​ភាគី​ពាក់ព័ន្ធផ្សេងៗបង្ក្រាប​អំពើ ជួញដូរ មនុស្សនៅកម្ពុជា។

អានអត្ថបទបន្ថែម៖ https://bit.ly/3RfTrau

. ក្រុមស្រ្តីថ្ងៃសុក្រ​កោរសក់​បន់ស្រន់និង​ដាក់​ញត្តិ​សុំស្ថានទូតបរទេស​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះលែង​គ្រួសារ​ពួកគាត់

ក្រុមស្រ្តីថ្ងៃសុក្រ​ចេញតវ៉ា​ស្វែងរក​យុត្តិធម៌​ជូន​សមាជិក​គ្រួសារ​ពួកគាត់​ដោយ​កោរសក់​បន់ស្រន់​បែប​សាសនា​ព្រមទាំង​ស្នើសុំ​កិច្ចអន្តរាគមន៍​ពី​មន្រ្តីស្ថានទូត​សហភាព​អឺរ៉ុបនិង​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញដោយ​សារ​ពួកគាត់អស់ជំនឿ​លើ​ស្ថាប័ន​តុលាការ​ខ្មែរ។ មន្រ្តីសង្គមស៊ីវិល​ស្នើយ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​ទទួល​យក​អនុសាសន៍​សហគមន៍​ជាតិ និង​អន្តរជាតិ​ទៅកែ​លម្អ ដើម្បី​គោរព​សិទ្ធិមនុស្ស និង​ស្តារលទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។

អានអត្ថបទបន្ថែម៖ https://bit.ly/3AoWrdT

. មេធាវីស្នើតុលាការប្តូរការឃុំខ្លួនកញ្ញា សេង ធារី មកពន្ធនាគារព្រៃសវិញ

មេធាវីការពារក្ដី​ឲ្យ​កញ្ញា សេង ធារី កាល​ពី​ថ្ងៃទី២៤ ខែសីហាបាន​ដាក់​ពាក្យ​ប្ដឹង​នៅ​សាលាឧទ្ធរណ៍​ជំទាស់​នឹង​សាលក្រម​សាលាដំបូង​រាជធានីភ្នំពេញស្នើឲ្យ​ដោះលែង​កូន​ក្ដី​របស់​លោក​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។លោក ជូង ជូងី ក៏បាន​ដាក់​លិខិត​ស្នើ​សុំដល់​ក្រសួងមហាផ្ទៃឲ្យ​ផ្ទេរ​កញ្ញា សេង ធារី ពីពន្ធនាគារ​ខេត្តព្រះវិហារមក​មណ្ឌល​អប់រំកែប្រែទី២ឬគុកព្រៃស​នៅ​ភ្នំពេញ​វិញ។

អានអត្ថបទបន្ថែម៖ https://bit.ly/3PQkxnz

. គណបក្សភ្លើងទៀនទទួលយកអតីតមន្ត្រីជាន់ខ្ពស់បក្សប្រជាជនជាសមាជិកតាមការស្នើសុំ

មន្ត្រីជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ឲ្យ​ដឹង​ថា អតីត​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក ស៊ុត ឌីណា បាន​ដាក់​ពាក្យសុំ​ចុះចូល​ជា​សមាជិក​គណបក្ស​ភ្លើងទៀន កាលពី​ថ្ងៃទី​២៥ សីហា​។ គណបក្ស​ភ្លើងទៀន ទទួល​យក​លោក ស៊ុត ឌីណា ធ្វើជា​សមាជិក​គណបក្ស​ហើយ។

អានអត្ថបទបន្ថែម៖ https://bit.ly/3QWVPn1

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។