ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ ៧​នាក់​ត្រូវ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន

ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ ៧​នាក់ ភេទ​ប្រុស ក្នុង​វ័យ​ចន្លោះ​ពី២០ ទៅ ៣០​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​នេះ ឃាត់ខ្លួន ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ ឬ​ប្រើប្រាស់​គ្រឿងញៀន។ អ្នក​ទាំងនេះ ត្រូវ​បាន​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី១ និង​ទី២ ខែ​វិច្ឆិកា។

សារព័ត៌មាន​ក្នុងស្រុក បាន​ដកស្រង់​សម្ដី​ស្នងការ​រង​ផ្នែក​ប្រឆាំង​បទល្មើស ខេត្ត​ព្រះសីហនុ លោក ស៊ុន សុផាត ថា​សមត្ថកិច្ច បាន​ដកហូត​ម្សៅ​ស ដែល​សង្ស័យ​ថា ជា​សារធាតុ​ញៀន​ជាច្រើន​កញ្ចប់ ពី​អ្នក​ទាំងនោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។