ប្រវត្តិ​លោក កែម ឡី ក្នុង​វ័យ​កុមារ

ដោយ ម៉ម មុនីរតន៍
2016-07-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​បណ្ឌិត កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម ចូលរួម​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៦។
លោក​បណ្ឌិត កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម ចូលរួម​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៦។
Photo: RFA

អ្នក​រស់​នៅ​ជាមួយ​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​ជា​សាច់​ញាតិ និង​អ្នក​ភូមិ​ផង​របង​ជាមួយ ដែល​ជា​ស្រុក​កំណើត​របស់​លោក កែម ឡី សុទ្ធ​តែ​បាន​អះអាង​ថា អ្នក​វិភាគ​សង្គម និង​បញ្ហា​នយោបាយ​រូប​នេះ គឺ​ជា​អ្នក​មាន​ប្រាស្រ័យ​ទាក់ទង​ល្អ​ហើយ​ជាមួយ​អ្នក​ភូមិ និង​ក្រុម​គ្រួសារ។ មិន​តែ​ប៉ុណ្ណោះ លោក កែម ឡី ក៏​ជា​សិស្ស​ដែល​តែង​ជួយ​យក​អាសា​សិស្ស​ដូច​គ្នា​នៅ​ក្នុង​ថ្នាក់​ថែម​ទៀត​ផង។

មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​ស្គាល់​លោក កែម ឡី ក្នុង​ភូមិ​ជា​មួយ​អះអាង​ថា គាត់​គឺ​ជា​អ្នក​ដែល​ព្យាយាម​អត់ធ្មត់​ក្នុង​ការ​សិក្សា មិន​តែ​ប៉ុណ្ណោះ​ជា​មនុស្ស​ដែល​មាន​ទស្សនៈ​វិស័យ​វែង​ឆ្ងាយ​គួប​ផ្សំ​និស្ស័យ​ពី​កំណើត ដែល​រៀន​ឆ្លាត​ស្រាប់​ផង បាន​រុញ​ច្រាន​ឲ្យ​លោក​ក្លាយ​បុគ្គល​ដែល​ចាប់​អារម្មណ៍ និង​ទទួល​ការ​ស្រលាញ់​រាប់​អាន​ដូច​សព្វថ្ងៃ​នេះ។

រស់​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់​ខេត្ត​តាកែវ និង​ធ្លាប់​ជា​មិត្ត​រួម​ថ្នាក់​ជា​មួយ​លោក​បណ្ឌិត កែម ឡី បុរស​ដែល​មាន​វ័យ​ប្រមាណ ៥០​ឆ្នាំ លោក អ៊ុង ចន និយាយ​​ថា យុវជន កែម ឡី កាល​នៅ​សិក្សា​គឺ​ជា​មនុស្ស​ដែល​រៀន​ឆ្លាត​ជាង​គេ បើ​ប្រៀបធៀប​នឹង​សិស្ស​ក្នុង​ថ្នាក់​ដែល​លោក​ធ្លាប់​រៀន​ជាមួយ។

លោក​បន្ត​ថា ស្ថានភាព​គ្រួសារ​លោក និង​យុវជន កែម ឡី កាល​ពី​ជាង ២០​ឆ្នាំ​មុន​នោះ គឺ​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​យុវជន កែម ឡី មាន​ការ​ប្រែប្រួល​ដូច​សព្វថ្ងៃ គឺ​ការ​ព្យាយាម​របស់​គាត់​តែម្ដង៖ «រៀន​ជំនាន់​ហ្នឹង​ដើរ ហើយ​និង​ជិះកង់​ហ្នឹង។ អ្នក​ខ្លះ​មិន​ទាន់​ទាំង​មាន​កង់​ជិះ​ផង ច្រើន​តែ​ដើរ​ភាគ​ច្រើន។ គិត​ទៅ​ដើរ​ពី​នេះ​ដល់​សាលា ជា ស៊ីម មិន​ធម្មតា​ណា ប្រមាណ ៣ ទៅ ៤​គីឡូម៉ែត្រ ប៉ុន្តែ​ដើរ​លឿន»

លោក កែម ឡី កើត​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ក្នុង​ចំណោម​បង​ប្អូន​បី​នាក់ លោក​គឺ​ជា​កូន​ទី​២។ក្រោយ​ពី ឪពុក​របស់​លោក​បាន​ទទួល​មរណភាព​ក្នុង​ជំនាន់ ប៉ុល ពត ហើយ​លោក​និង​បង​ប្អូន​រស់នៅ​ជាមួយ​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ ដែល​មាន​មុខ​របរ​ជា​អ្នក​លក់​នំ​បញ្ចុក បាញ់ឆែវ និង​​គ្រឿង​ទេស​ខ្លះ​ផង។

ផ្ទះ​លោក​បណ្ឌិត កែម ឡី ស្ថិត​ក្នុង​ទី​រួម​ខេត្ត​តាកែវ។ រូបថត​ថ្ងៃ​ទី​១៣ កក្កដា ឆ្នាំ​២០១៦។ RFA/Morm Moniroth
ផ្ទះ​លោក​បណ្ឌិត កែម ឡី ស្ថិត​ក្នុង​ទី​រួម​ខេត្ត​តាកែវ។ រូបថត​ថ្ងៃ​ទី​១៣ កក្កដា ឆ្នាំ​២០១៦។ RFA/Morm Moniroth RFA/Morm Moniroth

លោក ភោគ សម្បូរ ហៅ ចយ ដែល​ត្រូវ​ជា​បង​ជីដូន​មួយ​រំលឹក​ប្រវត្តិ​កាល​ពី​នៅ​កុមារ​ភាព​ថា ប្អូន​របស់​លោក (លោក​បណ្ឌិត កែម ឡី) ជា​មនុស្ស​ស្លូត​បូត ប៉ុន្តែ​ម៉ឺងម៉ាត់​ក្នុង​ការ​សិក្សា។លោក​បន្ថែម​ថា ពេល​រៀន​គឺ​លោក កែម ឡី ជា​សិស្ស​ដែល​ពូកែ ហើយ​របៀប​នៃ​ការ​សិក្សា​របស់​លោក កែម ឡី មិន​ចាំបាច់​ទន្ទេញ​ដូច​អ្នក​ដទៃ​នោះ​ដែរ។ លើស​ពី​នេះ​ទៀត មុខ​វិជ្ជា​ដែល​លោក កែម ឡី រៀន​ពូកែ​ជាង​គេ គឺ​គណិតវិទ្យា​តែម្ដង។ មិន​តែ​ប៉ុណ្ណោះ លោក កែម ឡី រឹត​តែ​មាន​សមត្ថភាព​ខ្ពស់​ជាង​នេះ​ទៀត​នោះ គឺ​ថា បើ​លោក​រៀន​ត្រឹម​ថ្នាក់​ទី​៥ លោក​អាច​បង្រៀន​សិស្ស​ថ្នាក់​ទី​៦ ឬ​ទី​៧ បាន​ថែម​ទៀត​ផង៖ «នៅ​ពេល​គាត់​ត្រឡប់​មក​វិញ គាត់​ពន្យល់​សិស្ស​ថ្នាក់​ទី​៦-​៧ អ៊ីចឹង​បាន សូម្បី​ថ្នាក់​ទី​៥ ហ្នឹង​មក​វិញ​ល្ងាច​ឡើង បង្រៀន​សិស្ស​នៅ​ផ្ទះ​បាន»

មិត្ត​រួម​ថ្នាក់​មួយ​ចំនួន រួម​ទាំង​បងប្អូន​ជីដូន​មួយ​ផង និយាយ​ថា មាន​មិត្ត​រួម​ជំនាន់​ជា​មួយ​គ្នា​និង​លោក កែម ឡី អ្នក​ខ្លះ​បាន​បោះបង់​ការ​សិក្សា​ស្ទើរ​គ្រប់​គ្នា ដោយ​ឡែក​មាន​តែ​លោក កែម ឡី និង​អ្នក​មួយ​ចំនួន​ទៀត ក្នុង​ចំណោម​សិស្ស​រួម​ថ្នាក់​ប៉ុណ្ណោះ ដែល​បន្ត​ការ​សិក្សា​រហូត​បញ្ចប់​ថ្នាក់​ឧត្ដម​សិក្សា។

ក្រោយ​បញ្ចប់​កម្រិត​ថ្នាក់​ឧត្ដម​សិក្សា​ទុតិយភូមិ លោក កែម ឡី បាន​តស៊ូ​រៀន​សូត្រ​ដោយ​ស្នាក់​នៅ​ជាមួយ​គេ​ផង និង​ស្នាក់​នៅ​ក្នុង​វត្ត​ផង រហូត​រៀន​ចប់​មហាវិទ្យាល័យ​នៅ​កម្ពុជា។បន្ទាប់​មក​លោក​ទទួល​បាន​អាហារូបករណ៍​ផ្នែក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ទៅ​សិក្សា​បន្ត​នៅ​សាកលវិទ្យាល័យ​ជូឡាឡុងកន ប្រទេស​ថៃ និង​នៅ​ម៉ាឡេស៊ី។

លោក​បណ្ឌិត កែម ឡី ក៏​ធ្លាប់​ធ្វើ​ការ​នៅ​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្ត​តាកែវ រយៈពេល ២​ឆ្នាំ​ដែរ មុន​នឹង​លោក​ក្លាយ​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​វិភាគ​នយោបាយ។

លោក កែម រិទ្ធិសិទ្ធិ ដែល​ត្រូវ​ជា​ប្អូន​បង្កើត​របស់​លោក កែម ឡី រៀបរាប់​ថា អ្វី​ដែល​ធ្វើ​ឲ្យ​រូប​លោក​ចងចាំ​ជាង​គេ​គឺ​អនុស្សាវរីយ៍​មួយ​ក្នុង​ចំណោម​អនុស្សាវរីយ៍​រាប់ពាន់​អត្ថន័យ កាល​នៅ​វ័យ​កុមារ​នោះ គឺ​បង​ប្រុស និង​រូប​លោក​ផ្ទាល់។ ថ្ងៃ​មួយ​នៅ​ក្នុង​ផ្ទះ​បាយ គ្រឿង​ម្ហូប​ខ្វះខាត ដោយ​ទាល់​តម្រិះ​ក៏​ឆ្នៃ​ម្ហូប​ដែល​រក​បាន រហូត​អាច​ទទួល​ទាន​បាន។ ទាំង​នេះ គឺ​ជា​អនុស្សាវរីយ៍​ដែល​ធ្វើ​ឲ្យ​លោក​មិន​អាច​បំភ្លេច​បាន។ ម្យ៉ាង​អនុស្សាវរីយ៍​នេះ គឺ​ហាក់​នៅ​ថ្មីៗ​នៅ​ឡើយ។

លោក​បន្ត​ថា៖ «កាល​ណា​ខ្ញុំ​និយាយ​ទៅ ខ្ញុំ​អួល​ដើមក។ ខ្ញុំ​នឹក​ឃើញ​អនុស្សាវរីយ៍​រវាង​ខ្ញុំ និង​លោក​បណ្ឌិត កែម ឡី។ គាត់​ប្រហែល​មាន​អាយុ ១៤ ទៅ ១៥​ឆ្នាំ។ មាន​ថ្ងៃ​មួយ​គឺ​ខ្ញុំ​ដើរ​រក​កង្កែប មាន​ន័យ​ថា ស្ទូច​កង្កែប ដល់​ពេល​មក​ផ្ទះ​វិញ យើង​ត្រូវ​ឆា ប៉ុន្តែ ២​នាក់​បង​ប្អូន​យើង​អត់​មាន​ខ្លាញ់ យើង​ធ្វើ​បាន​ហូប»

សាច់ញាតិ​ឲ្យ​ដឹង​ថា លោក កែម ឡី ពុំ​ឃើញ​មាន​បន្សល់​ទុក​ទ្រព្យសម្បត្តិ​អ្វី​ជា​ដុំកំភួន​ឡើយ ក្រៅ​ពី​ដី​មួយ​ប្លង់​ដែល​ជា​កេរ្តិ៍​របស់​ម្ដាយ​ចែក​ឲ្យ​ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ មាន​ផ្ទះ​មួយ​ខ្នង​ដែល​ធ្វើ​ពី​ថ្ម។ ប៉ុន្តែ​ផ្ទះ​នោះ​ត្រូវ​គេ​ចាក់​សោ​ទុក​ចោល។ លោក កែម រិទ្ធិសិទ្ធិ និយាយ​ថា ផ្ទះ​មួយ​ខ្នង​នេះ គឺ​លោក កែម ឡី និង​គ្រួសារ​សន្សំ​លុយ​សាងសង់​ដោយ​ប្រើ​ពេល​ប្រមាណ ៧​ឆ្នាំ​ទើប​រួចរាល់។ ផ្ទះ​នេះ​មាន​ចម្ងាយ​ប្រមាណ ៣០០​ម៉ែត្រ គិត​ពី​រង្វល់​មូល​ព្រះ​នារាយណ៍ ដែល​ស្ថិត​នៅ​ក្នុង​ទី​រួម​ខេត្ត​តាកែវ ក្បែរ​ផ្លូវ​រថភ្លើង។

សិស្ស​រួម​ជំនាន់​ជាមួយ​លោក កែម ឡី និង​ញាតិ​ជិត​ខាង​និយាយ​ថា អ្នក​វិភាគ​នយោបាយ​ដោយ​មិន​សំចៃ​មាត់​រូប​នេះ គឺ​មាន​ចរិត​និស្ស័យ​ស្លូតបូត និង​មិន​សូវ​និយាយ​ស្ដី​អត់​ប្រយោជន៍​ឡើយ តាំង​ពី​នៅ​វ័យ​កុមារ​មក​ម្ល៉េះ។ លោក​តែង​ជួយ​យក​អាសា​សិស្ស​ដូច​គ្នា ដែល​មិន​យល់​មេរៀន ហើយ​ចំណាយ​ពេល​បង្រៀន​ដោយ​មិន​គិត​កម្រៃ​ថែម​ទៀត​ផង។

កាល​លោក​នៅ​មាន​ជីវិត លោក​ក៏​ធ្លាប់​បាន​ដាក់​ផែនការ​សម្រាប់​ការ​វិភាគ​របស់​លោក គឺ​ត្រូវ​មាន​លិខិត​ឆ្លង​ដែន​មួយ មាន​ទិដ្ឋាការ ឬ​វីសា (Visa) ៣។ វីសា​ទី​១ បើ​សិន​ជា​គេ​មិន​សប្បាយ​ចិត្ត គេ​ឲ្យ​ទៅ​មន្ទីរពេទ្យ ទី​២ អាច​ឲ្យ​ទៅ​ព្រៃស និង​វីសា​ទៅ​៣ ទៅ​វត្ត​ព្រះពុទ្ធ។ លោក​ថា បើ​សិន​ខ្លាច​វីសា​ទាំង​បី​នេះ ប្រហែល​ពិបាក​នឹង​វិភាគ​ផ្ដល់​ផល​ប្រយោជន៍​ទៅ​ដល់​សង្គម។

លោក កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ កាល​ពី​ថ្ងៃ​ទី​១០ កក្កដា វេលា​ម៉ោង​ជិត ៩​ព្រឹក នៅ​ម្ដុំ​ស្តារម៉ាត កាល់តិច (Caltex) ស្តុប​បូកគោ។ លោក​មាន​កូន​សុទ្ធ​តែ​ប្រុស​ចំនួន ៥​នាក់ រួម​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ដែល​ទើប​តែ​មាន​អាយុ ៥​ខែ​​​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

ពី តាកែវ

លោក កែម រិទ្ធិសិទ្ធិ គឺជាស្តេចល្បែងប្រចាំខេត្តតាកែវ និងជាប្អូនប្រុសដែលមិ ត្រូវគ្នាជាមួយលោក កែម ឡី នោះទេ ព្រោះលោក កែម រិទ្ធិសិទ្ធិ ជាសកម្មជនបក្សសង្រ្គោះជាតិប្រចាំខេត្តតាកែវ ចំណែក លោក កែម ឡី ជាមនុស្សរបស់បក្សប្រជាជនកម្ពុជា ។
លោក កែម ឡី មានប្រពន្ធ2នាក់ និងកូនរហូតដល់ទៅ8នាក់ ដូច្ សូមអ្នកសរសេរប្រវត្តិរបស់លោក កែម ឡី ស្រាវជ្រាវអោយច្បាស់ផង ។

Jul 16, 2016 09:58 PM

អ្នក​អាន​អនាមិក

ឃាដកម្មលើលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៦ ពេលព្រឹកនៅចំទីក្រុងភ្នំពេញកន្លងមកនេះ ជាការរៀបចំដាំស្លជាថ្មីម្តងទៀតរបស់ វៀតណាមហាណូយ មកលើវីរបុរសខ្មែរ កែម ឡី ជាការគំរាមកំហែងដល់ពលរដ្ឋខ្មែរទាំងមូល ដោយមូលហេតុថា លោកបណ្ឌិត មិនត្រឹមតែនិយាយការពិតពីហានិភ័យទឹកដីខ្មែរតែប៉ុណ្ណោះទេ ថែមទាំងលោកបើកយុទ្ធនាការវីដេអូ " ១០០រាត្រី " ថែមទៀតផង លោកបានអនុវត្តបាន ១៥ រាត្រីរួចមកហើយ ។ សូមបែរមកក្រោយវិញ ខ្មែរណាហ៊ាននិយាយ ពីព្រំដែន សន្ធិសញ្ញា និង ផែនទីខ្មែរយួន ខ្មែរនោះត្រូវរត់ចោលស្រុកនិងត្រូវជាប់គុគ ។ ពេលនៅរស់លោកបណ្ឌិត កែម ឡីបានមានប្រសាសន៏នៅខែ មិថុនាឆ្នាំ២០១៦ថា " វៀតណាមអាចនឹងកាន់កាប់ទឹកដីកម្ពុជានៅពេលខាងមុខក្នុង១០ឆ្នាំទៀត " ដូនតាយួនបានផ្តាំពីការយកទឺកដីអ្នកជិតខាងថា " មួយសង្ទីម៉ែត្រការ៉េទឹកដីស្មើនឹងមួយសង្ទីម៉ែត្រការេ មាស " ។ អរគុណ

Jul 16, 2016 07:30 AM

GW Bush

ពី Ha Noi

You are right on the point. The mastermind and architect of Khmer Hero Mr. Kem Ley is clear: Hun Manet, son of viet conk Leh Doeuk Tho (mastermind and architect of Kor 5), so he, hun manet, has no khmer blood, he's viet conk like his dad, want to kill all Khmer Hero in order to get our Khmer Land and Sea.

Jul 16, 2016 09:11 AM

ភវវរ្ម័ន

ពី បាវិត ស្វាយ​រៀង

មូលហេតុដ៏សំខាន់និងចាំបាច់ដែលចារកម្មយួនដាច់ខាតសម្លាប់លោកបណ្ឌិត កែម ឡី គឺ យួនសម្លាប់បញ្ចប់គម្រោងសិក្សាទឹកដីព្រំដែន១០០រាត្រីរបស់លោកបណ្ឌិត ។ គម្រោងនេះនឹង បកស្រាយ ជីវិតពិត ជីវភាពប្រជាពលរដ្ឋខ្មែរ ទឹកដីភូមិសាស្រ្ដ ប្រវត្តិសាស្រ្ដទឹកដីជាក់ស្ដែងនៅតាម
បណ្ដោយ ព្រំដែនកម្ពុជា និងប្រទេសជិតខាង ជាពិសេសប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែនកម្ពុជានឹង វៀតណាម ។ ឯកសារនេះលោកបណ្ឌិតកែមឡី សិក្សាចងក្រងជា រូបភាព ភាពយន្ដ បទសម្ភាសន៍ សកម្មភាព ជីវភាពនៅនឹងកន្លែងគ្រប់តំបត់ ច្បាស់លាស់ ។ គម្រោងសិក្សារបស់លោកបណ្ឌិតកែម ឡី នឹងធ្វើឲ្យបរាជ័យ ទាំងស្រុង នូវគម្រោងសិក្សាព្រំដែន បង្គោលព្រំដែន ដែលប្រទេសវៀតណាមនិងបក្សបដិវត្តន៍អាយ៉ងយួន រៀបចំឲ្យ លោកសុខ ទូច កំពុងសិក្សាសរសេរចងក្រងឯកសារបំភាន់ តាមគំនិតគម្រោងផែនការឈ្លានពានរបស់ប្រទេសវៀតណាម ។ បញ្ហាផ្សេងៗទៀត គ្រាន់តែជាមូលហេតុរួមផ្សំ ដែលធ្វើឲ្យមតិ មហាជនពិបាកយល់ដល់មូលហេតុគ្រឹះ បញ្ហាគ្រឹះគឺបញ្ហាទឹកដីព្រំដែនដែលជាអាយុជីវិតជាតិមាតុភូមិខ្មែរ ប្រាកដណាស់ ។

Jul 15, 2016 11:36 PM

អ្នក​អាន​អនាមិក

កំណាព្យ ជនអាត្មានិយម។ កែមឡីអើយកែមឡី ឈ្មោះជាបណ្ឌិត ចិត្តមិនចងចាំ ពាក្យពេជន័បណ្តាំ តាទួតក្រមងុយ ត្បិតមនុស្សឥឡូវ យកខុសធ្វើត្រូវ យកឆ្កួតធ្វើជា អំពើអាក្រក់ តិរិច្ឆានចងពារ ព្រហ៊ើន ពាននពារ អាងយសអាងសក្តិ អាងគុកច្រវ៉ាក់ អាងកាំភ្លើងល្អ ។ យើងជាមនុស្សត្រង់ គិតថាជ្រុលហួស តែមនុស្សទូរយស គេគិតថាល្អ គេបំបាត់នរណាមានចិតស្មោះសរ នេះគំនិតល្អពាក់សរចិត្តខ្មៅ។ រីឯរូបខ្ញុំ ជនអាត្មានិយម មិនមែនអ្នកចេះ មិនមែនអ្នកថា គ្រាន់តែប្រឹងរស់ តាមសមោជីវ៉ា ខិតខំប្រឹងប្រែង ស្វែងរកអាហារ រកបានមួយគ្រា រស់បានមួយក្តារ ចិញ្ចឹមគ្រួសារ ជួបប្រពន្ធកូន។

Jul 15, 2016 10:39 PM

គេហទំព័រ​ទាំងមូល