សមត្ថកិច្ច​ចាប់​ខ្លួន​មនុស្ស​ ៦​ នាក់​ក្រោយ​ពី​បាន​បំពាន​បម្រាម​រដ្ឋាភិបាល

ដោយ ហេង រស្មី
2021-04-19
Share
សមត្ថកិច្ច​ចាប់​ខ្លួន​មនុស្ស​ ៦​ នាក់​ក្រោយ​ពី​បាន​បំពាន​បម្រាម​រដ្ឋាភិបាល សមត្ថកិច្ច​ចាប់​ខ្លួន​មនុស្ស​ ៦​ នាក់​ក្រោយ​ពី​បាន​បំពាន​បម្រាម​រដ្ឋាភិបាល។
រូប៖ ហ្វេសប៊ុក អគ្គស្នងការនគរបាលជាតិ។

សមត្ថកិច្ច​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី១៩ មេសា បាន​ចាប់​ខ្លួន​មនុស្ស ៦នាក់​ នៅ​ពេល​ពួក​គេ​កំពុង​ជួប​ជុំ​គ្នា​សេព​គ្រឿង​ស្រវឹង ដែល​បំពាន​ទៅ​នឹង​បម្រាម​របស់​រដ្ឋាភិបាល​ មិន​ឱ្យ​ជួប​ជុំ​ និង​សេព​គ្រឿង​ស្រវឹង​ក្នុង​ពេល​ដែល​ជំងឺ​កូវីដ១៩ កំពុង​រាល​ដាល​ខ្លាំង។

អ្នក​នាំ​ពាក្យ​ស្នងការ​នគរ​បាល​ក្រុង​ភ្នំពេញ លោក សាន សុខសីហា មាន​ប្រសាសន៍​ថា យោង​តាម​មាត្រា១១ នៃ​ច្បាប់​ស្ដីពី​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ និង​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ ពលរដ្ឋ​ទាំង ៦នាក់នោះ​អាច​ប្រឈម​មុខ នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​រារាំង និង​មិន​អនុវត្ត​តាម​វិធានការណ៍​រដ្ឋបាល។

លោក​ថា សមត្ថកិច្ច​កំពុង​សាក​សួរ​ពលរដ្ឋ​ទាំង ៦នាក់​នៅ​ឡើយ​ នៅ​ឯ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ ឫស្សី​កែវ។ ប៉ុន្តែ​លោក​មិន​ទាន់​បញ្ជាក់​ថា នឹង​សម្រេច​បញ្ជូន​ទៅ​តុលាការ ​ឬ​មួយ​យ៉ាង​ណា​ទេ ដោយ​រង់ចាំ​ការ​សាក​សួរ​ជា​មុខ​សិន៖ «បាទ​ជាក់​ស្ដែង​ដោយ​សារ​តែ​មាន​ការ​ជួបជុំ​ផឹក​ស៊ី​ ផ្ទុយ​ពី​ច្បាប់​ប្រឆាំង​កូវីដ​ហ្នឹង​ ដោយ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​របស់​ឯកឧត្ដម​ស្នងការ។ អធិការ​នគរ​បាល​ខណ្ឌ​ ឫស្សី​កែវ​បាន​ចុះ​ទៅ​ធ្វើ​ការ​ឃាត់​ខ្លួន គាត់​បាន ៦នាក់ នៅ​វេលា ម៉ោង ៦រសៀល​ហ្នឹង។ ឥឡូវ​ហ្នឹង​យើង​បាន​ធ្វើ​ការ​សួរ​នាំ​ នៅ​អធិការ​នគរ​បាល​ខណ្ឌ ឫស្សី​កែវ»

លោក សាន សុខសីហា បាន​បន្ត​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី១៣ មេសា រហូត​មក​ដល់​ថ្ងៃ​ទី១៩ មេសា សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​សរុប​ចំនួន​ ១៨នាក់ ពាក់ព័ន្ធ​នឹង​ការ​បំពាន​បម្រាម។ ក្នុង​នោះ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ ចំនួន ៦នាក់ កំពុង​សាកសួរ​នៅ​សមត្ថកិច្ច​ ចំនួន ១១នាក់ និង​អប់រំ​រួច​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ១នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល