សមត្ថកិច្ច​ចាប់​ជនជាតិ​ចិន​ចំនួន​ ៦​ នាក់​ ក្រោយ​ពី​បាន​លួច​ឆ្លង​​តាម​ព្រំដែន​ប្រទេស​វៀតណាម​ចូល​មក​កម្ពុជា

ដោយ៖ ហេង រស្មី
2021-03-11
Share
សមត្ថកិច្ច​ចាប់​ជនជាតិ​ចិន​ចំនួន​ ៦​ នាក់​ ក្រោយ​ពី​បាន​លួច​ឆ្លង​​តាម​ព្រំដែន​ប្រទេស​វៀតណាម​ចូល​មក​កម្ពុជា ជនជាតិ​ចិន​៦​ នាក់​ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ការពារ​ព្រំ​ដែន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​ ១១​ មីនា​ ក្រោយ​ពី​លួច​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​ចូល​មក​កម្ពុជា​តាម​ច្រក​ព្រំ​ដែន​ជ័យជោគ។
រូប៖គេហទំព័រ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​តាកែវ

សមត្ថកិច្ច​​ កាល​ពី​ថ្ងៃ​ទី​​១១​ មីនា​ បាន​​ឃាត់​ខ្លួន​ជនជាតិ​ចិន​ចំនួន​​៦​ នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ ក្រោយ​ពី​បាន​ឆ្លង​តាម​ព្រំដែន​​ពី​ប្រទេស​វៀតណាម( Vietnam) ចូល​មក​ប្រទេស​កម្ពុជា​ តាម​ច្រក​ជ័យ​ជោគ​ ជាប់​នឹង​ខេត្ត​តាកែវ។​

អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​លោក​ ឆាយ គឹមឃឿន​ បញ្ជាក់​ថា​ សមត្ថកិច្ច​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​ដែល​ជនជាតិ​ចិន​ទាំង​ ៦​ នាក់​នេះ​ បាន​លប​ឆ្លងដែន​ចូល​មក​ប្រទេស​កម្ពុជា​នោះ​ទេ​ ដោយ​សារ​តែ​សមត្ថកិច្ច​បាន​ដាក់​ពួកគេ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ រយៈ​ពេល​​១៤​ ថ្ងៃ​សិន​ទើប​សមត្ថកិច្ច​ចាប់​ផ្ដើម​សាក​សួរ​មុន​នឹង​បំពេញ​នីតិវិធី​តាម​ផ្លូវ​ច្បាប់៖​«យើង​កំពុង​សួរ​នាំ​តែ​ពេល​សួរនាំ​ហើយ​ យើង​នឹង​រុញ​ទៅ​ចត្តាឡីស័ក​សិន​»។

លោក​ ឆាយ​​​​ គឹមឃឿន​ មាន​ប្រសាសន៍​ថា​ ចាប់​តាំង​ពី​ព្រឹត្តិការណ៍​ថ្ងៃ​ទី ២០​ កុម្ភៈ​ មក​សមត្ថកិច្ច​នៅ​តាម​តំបន់​ព្រំ​ដែន​កំពុង​រឹត​បណ្ដឹង​រាល់​ការ​ចេញ​ចូល​ និង​ចរាចរណ៍​ពលរដ្ឋ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​ជំងឺ​កូវីដ​​១៩​ ចូល​ទៅ​​ក្នុង​សហគមន៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល