កិច្ចប្រជុំបិទទ្វារនៅរសៀលនេះធ្វើនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ភាគីដែលចូលរួមគឺមានភាគីរដ្ឋាភិបាល និងភាគីនិយោជក ហើយពុំមានតំណាងសហជីពចូលរួមឡើយ។ របៀបវារៈនៃកិច្ចប្រជុំនេះ ក៏មិនទាន់ត្រូវបានមន្រ្តីដែលរៀបចំកម្មវិធីនេះទម្លាយអោយដឹងនៅឡើយ។
នៅក្រោយការធ្វើកូដកម្ម បាតុកម្មរបស់កម្មករក្នុងវិស័យកាត់ដេរ និងដេរស្បែកជើងកាលពីចុងខែធ្នូ ឆ្នាំ២០១៣ និងដើមខែមករា ឆ្នាំ២០១៤ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលគោលអោយបាន ១៦០ដុល្លាររហូតមានការបង្ក្រាប ដែលបណ្ដាលអោយកម្មករចំនួន ៥នាក់ត្រូវបាញ់សម្លាប់ និងមនុស្ស ២៣នាក់ត្រូវចាប់ខ្លួន រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការស្រាវជ្រាវប្រាក់ឈ្នួល។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ឡេង ម៉ាលី ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
