ព្រះសង្ឃ និងពលរដ្ឋប្រហែល ៤០នាក់ នាំគ្នាតវ៉ានៅខាងមុខសាលាសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដើម្បីទាមទារឲ្យដោះលែងព្រះសង្ឃខ្មែរក្រោម ២អង្គ នៅរសៀលថ្ងៃទី២ សីហា។
ព្រះសង្ឃខ្មែរកម្ពុជាក្រោម គង់នៅវត្តអង្គតាម៉ិញ ២អង្គ ត្រូវបានអនុគណខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងអាជ្ញាធរចាប់ផ្សឹក នៅវេលាម៉ោងប្រមាណ ៤ល្ងាច ថ្ងៃទី១ សីហា នៅវត្តជម្ពូវ័ន ដោយចោទប្រកាន់ថា ព្រះអង្គបានប្រព្រឹត្តខុសធម៌វិន័យ។ ព្រះសង្ឃទាំង ២អង្គ មានព្រះនាម ដាវ ទេព្យ និងព្រះនាម ជា វណ្ណដា។
កាលពីព្រឹកថ្ងៃទី១ ខែសីហា គណៈបញ្ជាការខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចុះត្រួតពិនិត្យរដ្ឋបាលក្នុងវត្តអង្គតាម៉ិញ ហៅវត្ត គោកចំបក់ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ តាមបណ្ដឹងរបស់ពលរដ្ឋ។ ក្នុងពេលចុះត្រួតពិនិត្យ អាជ្ញាធររកឃើញថា កុដិលេខ៤ ដែលគង់នៅដោយព្រះសង្ឃ ដាវ ទេព្យ មានលាក់ទុកម្សៅគ្រាប់ពណ៌ស កាំបិត ដាវ និងសម្ភារៈមួយចំនួនទៀត ដែលខុសនឹងធម៌វិន័យ។
សូមស្ដាប់ លោក យាង សុជាមេត្តា ដែលតាមដានការតវ៉ានេះរាយការណ៍ព័ត៌មានពិស្ដារ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។