កម្មករ​ជិត ៤០​នាក់ នៅ​​​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដួល​សន្លប់​ត​គ្នា​ ជា​បន្ត​បន្ទាប់

2019-07-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្លាកសញ្ញា​រោងចក្រ ញូ ហ៊្វូម៉ា
ស្លាកសញ្ញា​រោងចក្រ ញូ ហ៊្វូម៉ា
ហ្វេសប៊ុក

កម្មករ​ជិត​​៤០នាក់ នៅ​រោងចក្រ​ញូ ហ្វូម៉ា ខនធ្យូស(NEW FUMA COSTUME CAMBODIA CO.LTD) ស្ថិត​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ នៅ​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា។

អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក ហែម ដារិទ្ធិ​ ប្រាប់​អាស៊ី​សេរី​ថា ​កម្មករ​ជិត​ ៤០​នោះ ​បាន​ទន់​ដៃ​ទន់​ជើង ជា​បន្ត​បន្ទាប់ ដោយ​មិន​ដឹង​មូល​ហេតុ។ បន្ទាប់​មក​អាជ្ញាធរ​បាន​ដឹង​ នឹង​បញ្ជូន​ទៅ​កាន់​មន្ទីរ​​ពេទ្យ​ឯកជន​មួយ​ នៅ​ក្បែរ​នោះ​ភ្លាមៗ។ ប៉ុន្តែ​លោក​​មិន​ដឹង​ចំនួន​កម្មករ​ជាក់លាក់​ចំនួន​ប៉ុន្មាន​ ដែល​ដួល​សន្លប់​ទេ ព្រោះ​​លោក​បាន​ប្រគល់​កិច្ចការ​នេះ ឲ្យ​ទៅ​អភិបាល​រង​ខណ្ឌ​ម្នាក់ ​ឲ្យ​នៅ​​ប្រចាំ​ការ​មន្ទីរ​ពេទ្យ​ តាមដាន​​សុខ​ភាព​កម្មករ។

លោក ហែម ដារិទ្ធិ ​​​ថា ខាង​មន្ត្រី​ជំនាញ ​​មិន​ទាន់​បង្ហាញ​មូលហេតុ​ នៃ​ការ​ដួល​សន្លប់​​នេះ​ទេ។ តែ​លោក ​​ថា ​អាច​ដោយសារ​ សុខភាព​កម្មករ​ទន់​ខ្សោយ​ស្រាប់ ឬ​​ការ​ដើរ​លេង​ហួស​ម៉ោង​ចូល​ដំណេក​​យប់​ជ្រៅ​ពេក​ ក៏​ថា​បាន។ អភិបាល​ខណ្ឌ​រូប​នេះ ឲ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង ​៤​ល្ងាច​ ថ្ងៃ​ទី​២២ កក្កដា កម្មការិនី ដែល​ទន់​ដៃ​ទន់​ជើង​ទាំង​នោះ បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​វិញ​ខ្លះ​​ហើយ​​។

រោងចក្រ​កាត់ដេរ​​សំលៀក​បំពាក់​ ញូ ហ៊្វូម៉ា ខសធ្យូម (NEW FUMA COSTUME CAMBODIA CO.LTD) មាន​កម្មករ​សរុប​ជាង​៦​រយ​(៦៣០)​​នាក់ ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល