ប័ណ្ណសារព័ត៌មាន
2023-02-09
សកម្មជនគណបក្សភ្លើងទៀននៅខេត្តកំពង់ធំចោទប្រកាន់អាជ្ញាធរបក្សកាន់អំណាចថា នៅតែបន្តគំរាមកំហែងមកលើសមាជិកបក្សភ្លើងទៀនតាមមូលដ្ឋាន និងលួចដកស្លាកគណបក្សពួកគេចោល។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរពាក់ព័ន្ធគួរតែបើកលំហផ្នែកនយោបាយដល់បក្សក្រៅរដ្ឋាភិបាលឱ្យបានទូលំទូលាយជាជាងប្រើប្រាស់រូបភាពគំរាមកំហែង។
2023-02-09
អាជ្ញាធរខេត្តព្រះសីហនុវាយកម្ទេចរបងដែលសង់ជាប់ឆ្នេរអូរឈើទាលហើយ បន្ទាប់ពីរងការរិះគន់ពីសាធារណជន ទោះបីជាមន្ត្រីខេត្តនេះអះអាងថា ជាដីស្របច្បាប់របស់ក្រុមហ៊ុនឯកជនក្ដី។
2023-02-09
គណបក្សកាន់អំណាចចាត់ទុកថា ការពោលពាក្យអសុរោះ និងគ្មានមេត្តាចំពោះអ្នកមាននិន្នាការនយោបាយផ្ទុយពីរដ្ឋាភិបាល មិនមែនជាអំពើអសីលធម៌នោះឡើយ។ ការលើកឡើងដូច្នេះ ជាការឆ្លើយតបទៅនឹងការស្នើសុំ របស់ធម្មយាត្រាលើកកម្ពស់សីលធម៌សង្គម ដែលរៀបចំដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលបានបិទបញ្ចប់កាលពីម្សិលមិញនេះ។
2023-02-08
ព័ត៌មានសំខាន់ៗ ចំនួន ១០រឿង ដែលលោកអ្នកនាងគួរអាននៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣៖ ១. លោក សម រង្ស៊ី ប្រកាសស្វាគមន៍បណ្តឹងរបស់លោក ហ៊ុន សែន រឿងចោទសម្លាប់ប្អូនថ្លៃ...
2023-02-08
ភាគីប្រទេសចិនចាត់ទុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមិត្តល្អរបស់ប្រជាជាតិចិន ហើយចិនក៏ជំរុញឱ្យមានការកសាងសហគមន៍ចិនកម្ពុជាអនាគតរួមគ្នា និងបន្តទំនាក់ទំនងមិត្តភាពចិនកម្ពុជាពីមួយជំនាន់ទៅមួយជំនាន់។ ការលើកឡើងរបស់ភាគីចិនបែបនេះ ស្របពេលលោក ហ៊ុន សែន គ្រោងទៅទស្សនកិច្ចប្រទេសចិននៅឆាប់ៗនេះ។ អ្នកឃ្លាំមើលរិះគន់ថា គម្រោងទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅប្រទេសចិនដើម្បីពង្រឹងអំណាច ច្រើនជាងផលប្រយោជន៍ជាតិ។
2023-02-08
ក្រសួងទេសចរណ៍បន្តធ្វើពិធីស្វាគមន៍ភ្ញៀវទេសចរចិនដោយជូនបាច់ផ្កា និងជូនក្រមាដល់ដល់ពួកគេនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈនៅប្រទេសចិននៅតែបន្តមានករណីឆ្លងជំងឺ-១៩ ថ្មីក្នុងមួយថ្ងៃរាប់ម៉ឺននាក់។ ជាមួយគ្នានេះ មន្ត្រីសង្គមជំរុញដល់រដ្ឋាភិបាលពិចារណារឹតបន្តឹងផ្នែកសុខាភិបាល និងបង្កើនការគ្រប់គ្រងជនបរទេសឱ្យមានប្រសិទ្ធភាព ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់សង្គម។
2023-02-08
មេធាវីដើមបណ្ដឹងមិនយល់ព្រមដកពាក្យប្ដឹងពីអនុប្រធានគណបក្សភ្លើងទៀនទេ បើទោះជាមេធាវីការពារក្ដី លោក ថាច់ សេដ្ឋា ស្នើបញ្ចប់ករណីនេះ ក្រៅប្រព័ន្ធតុលាការយ៉ាងណាក្ដី។ មន្ត្រីសង្គមស៊ីវិលនៅតែចាត់ទុកករណីឃុំខ្លួនលោក ថាច់ សេដ្ឋា ថា ជារឿងចម្លែក ព្រោះសំណុំរឿងនេះ បានកើតឡើងជាច្រើនឆ្នាំមកហើយ តែតុលាការទើបលើកយកមកចាត់ការនៅពេលនេះ។
2023-02-08
មេបក្សប្រឆាំង ប្រកាសស្វាគមន៍បណ្តឹងមួយទៀតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅចំពោះមុខតុលាការប្រទេសបារាំង ពាក់ព័ន្ធនឹងករណីដែលលោក ចោទប្រកាន់ថា លោក ហ៊ុន សែន ជាអ្នកសម្លាប់អតីតប្អូនថ្លៃរបស់ខ្លួនឈ្មោះ កូវ សាមុត កាលពីជិត៣០ឆ្នាំមុន។
2023-02-08
សាលាឧទ្ធរណ៍បាត់ដំបងតម្កល់សាលក្រមផ្ដន្ទាទោសសកម្មជនបក្សភ្លើងទៀននៅខេត្តពោធិ៍សាត់ពីរនាក់ឱ្យជាប់គុក២ឆ្នាំដដែល។ ប៉ុន្តែក្រុមគ្រួសារ និងមន្ត្រីសិទ្ធិមនុស្សចាត់ទុកការសម្រេចនេះថា ជារឿងអយុត្តិធម៌សម្រាប់សកម្មជននយោបាយក្នុងសង្គមប្រជាធិបតេយ្យសេរី ។
2023-02-08
ព័ត៌មានសំខាន់ៗ ចំនួន ១០រឿង ដែលលោកអ្នកនាងគួរអាននៅថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣៖ ១. លោក រ៉ុង ឈុន ថ្លែងសារបិទបញ្ចប់ធម្មយាត្រាលើកកម្ពស់សីលធម៌សង្គម ដោយអំពាវនាវដល់ពលរដ្ឋកុំឱ្យខ្លាចពាក្យថា «នយោបាយ»...
2023-02-08
ស្ត្រីចូលរួមដើរក្បួនធម្មយាត្រាលើកកម្ពស់សីលធម៌សង្គមមានចំនួនច្រើនជាងបុរស ក្នុងរយៈពេល៧ថ្ងៃនៃយុទ្ធនាការនេះ។ តើមូលហេតុអ្វីដែលក្រុមស្ត្រីចូលរួមយុទ្ធនាការលើកកម្ពស់សីលធម៌សង្គមដឹកនាំដោយសមាគមគ្រូបង្រៀនឯករាជ្យដែលទើបបញ្ចប់កាលពីថ្ងៃទី៧ ខែកុម្ភៈ នេះ?
2023-02-08
សហជីពស្នើយ៉ាងទទូចដល់ក្រសួងការងារពន្លឿនអន្តរាគមន៍ដោះស្រាយវិវាទការងារនៅរោងចក្រ ខេមបូ ហ៊ែនសាំ (CAMBO HANDSOME LTD.) ស្ថិតនៅសង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
2023-02-07
ស្របពេលដែលការប្រកួតកីឡាស៊ីហ្គេម (Sea Games) អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ជិតឈានចូលមកដល់ ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកតាមដានសង្គម បារម្ភថា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងអំឡុងពេលនោះ នឹងធ្វើឱ្យគុណតម្លៃ និងកិត្តិយសប្រទេសកម្ពុជាអាប់ឱនក្នុងឆាកតំបន់ និងអន្តរជាតិមិនខាន។
2023-02-07
ពលរដ្ឋខ្មែរធ្វើការក្នុងរោងចក្រវិចខ្ចប់មួយ នៅខេត្តរ៉ាក់យ៉ង(Rayong) ប្រទេសថៃ(Thailand) ជាង២០នាក់ ត្រូវបានថៅកែថៃ បញ្ឈប់ពីការងារ ដោយមិនបញ្ជាក់មូលហេតុ។ មន្ត្រីសង្គមស៊ីវិលធ្វើការងារទាក់ទងពលករលើកឡើងថា ការបញ្ឈប់ការងារនេះ គឺថៅកែថៃរំលោភច្បាប់ការងាររបស់ប្រទេសនេះ។
2023-02-07
សហគមន៍ខេត្តកំពត ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង បានទទួលជ័យលាភីពានរង្វាន់សហគមន៍ទេសចរណ៍ស្តង់ដារអាស៊ាន ក្នុងឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូណេស៊ី ក្នុងកិច្ចខិតខំប្រឹងប្រែងថែទាំបរិស្ថាន និងធនធានធម្មជាតិ បម្រើវិស័យទេសចរណ៍។