ប័ណ្ណសារព័ត៌មាន
2014-12-31
ឆ្នាំ២០១៤ គឺជាឆ្នាំដែលមានការកត់សម្គាល់ឃើញថា អ្នកកាសែតជួបគ្រោះថ្នាក់ផ្ទួនៗ ក្នុងនោះមានអ្នកកាសែតមួយចំនួនរងគ្រោះថ្នាក់ដោយការបាញ់សម្លាប់ ខ្លះទៀតរងការប្តឹងចាប់ដាក់គុក និងអ្នកកាសែតខ្លះទៀត រងការសម្លុត គំរាមកំហែងពីអ្នកមានអំណាច។ ក្រៅពីគ្មានសុវត្ថិភាព អ្នកកាសែតខ្មែរក៏មានការលំបាកដែរក្នុងការប្រមូលព័ត៌មានដើម្បីយកមកចុះផ្សាយ។
2014-12-31
តំណាងប្រជាពលរដ្ឋ ៣០គ្រួសារ មានលំនៅឋានក្នុងឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង បន្តស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នពាក់ព័ន្ធ ជួយដោះស្រាយបញ្ហាក្រុមហ៊ុនចិន ដែលបានដឹកដីចាក់បិទផ្លូវមិនឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ចេញ ឬចូលភូមិពួកគាត់រយៈពេលជិត ១សប្ដាហ៍កន្លងទៅនេះ។
2014-12-31
អ្នកវិភាគនយោបាយនៅក្នុងប្រទេសកម្ពុជា មើលឃើញថា មេដឹកនាំជាន់ខ្ពស់របស់គណបក្សនយោបាយដែលឈ្នះឆ្នោតក្នុងអាណត្តិទី៥នេះ បានប្រើប្រាស់សម្ដីរបស់ខ្លួនវាយប្រហារគ្នាទៅវិញទៅមកដោយមិនសំចៃមាត់ ដើម្បីធ្វើជាដើមទុនក្នុងការដណ្ដើមប្រជាប្រិយភាព ឬសន្លឹកឆ្នោតពីប្រជាពលរដ្ឋម្ចាស់ឆ្នោត។
2014-12-31
ប្រជាសហគមន៍ យុវជន និងព្រះសង្ឃ ដែលជាសកម្មជនការពារបរិស្ថានតំបន់អារ៉ែង ព្រមានធ្វើបាតុកម្ម បើសិនជាគ្មានដំណោះស្រាយពិតប្រាកដណាមួយ ក្នុងការការពារតំបន់ធម្មជាតិចុងក្រោយនេះទេនោះ។
2014-12-31
មន្ត្រីគណបក្សសង្គ្រោះជាតិ បង្ហាញការសោកស្ដាយ បន្ទាប់ពីមន្ត្រីនៃសាលារាជធានីភ្នំពេញ ជំទាស់នឹងគម្រោងរៀបចំពិធីបង្សុកូល ដែលរៀបចំឡើងដើម្បីឧទ្ទិសបុណ្យកុសលចំពោះអ្នកបាត់បង់ជីវិត ដោយការបាញ់បង្ក្រាបបាតុកម្មនៅផ្លូវវ៉េងស្រេង កាលពីដើមខែមករា ឆ្នាំ២០១៤។
2014-12-31
ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារកអណ្ដើក មួយចំនួន ក្នុងស្រុកកំពង់ត្របែង ខេត្តព្រៃវែង បានដាក់ឆត្រ ឬបាំងដំបូលតង់ដើម្បីដាក់លក់ដូរខ្លះៗហើយ បន្ទាប់ពីភ្លើងឆេះអស់ផ្សារនេះអស់កាលជាងមួយខែកន្លងមកនេះ។ ក្រុមអាជីវករក៏កំពុងទន្ទឹងរង់ចាំអាជ្ញាធរ សាងសង់ផ្សារដែលឆេះអស់នេះឡើងវិញ។
2014-12-31
ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានធ្វើសន្និសីទកាសែតមួយ បដិសេធសមាជិកសភាមកពីគណបក្សប្រឆាំង គឺលោក សុន ឆ័យ ថាកំពុងភូតកុហក និងបំផ្លើសព័ត៌មានប្រាប់សាធារណជន ជុំវិញរឿងប្រាក់ចំណូលដែលបានពីការលក់សំបុត្រឲ្យបរទេសចូលទស្សនាអង្គរវត្ត។
2014-12-31
ចំនួនអ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បានកើនឡើងដល់ជាង ២០០នាក់ហើយ គិតត្រឹមថ្ងៃទី៣០ ខែធ្នូ។
2014-12-31
អ្នកភូមិ ២នាក់ នៅខេត្តរតនគិរី ចោទប្រកាន់សន្តិសុខភូមិម្នាក់ ថាគំរាមចាប់ខ្លួនពួកគាត់ក្នុងបទចោទថា ពួកគាត់បានជួយជនភៀសខ្លួនវៀតណាម ឬពួកម៉ុងតាញ៉ា ដែលបានរត់មកលាក់ខ្លួននៅក្នុងព្រៃ ខេត្តរតនគិរី កាលពីពីរសប្ដាហ៍មុន។
2014-12-31
អាជ្ញាធរខេត្តឧប៊ុនរ៉ាត់ថានី (Ubon Ratchathani) របស់ថៃ បានបញ្ជាឱ្យកងទាហាន បិទច្រកព្រំដែនអានសេះ ជាឯកតោភាគីរយៈពេល ២ថ្ងៃមកហើយ រហូតមកដល់រសៀលថ្ងៃពុធ ទី៣១ ខែធ្នូ នេះ។
2014-12-31
អ្នកភូមិជាង ២០នាក់ បានលើកគ្នាមកតវ៉ាឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមួយ បញ្ឈប់ការឈូសឆាយព្រៃ ដើម្បីរក្សាទុកព្រៃឈើសម្រាប់អ្នកភូមិប្រើប្រាស់ជាព្រៃបម្រុងទុក។ ចំណែកភាគីក្រុមហ៊ុនសំអាងថា ព្រៃដែលក្រុមហ៊ុនកំពុងឈូសឆាយ ឋិតក្នុងដីសម្បទានដែលរដ្ឋបានប្រគល់ឲ្យក្រុមហ៊ុន។
2014-12-31
វេទិកាស្ដីពីគម្រោងត្រួតពិនិត្យសាលារៀននៅខេត្តកំពង់ចាម ដែលរៀបចំឡើងដោយអង្គការក្រៅរដ្ឋាភិបាល នៅថ្ងៃទី៣០ ធ្នូ គឺដើម្បីផ្តល់ឱកាសសម្រាប់អ្នកពាក់ព័ន្ធ និងអ្នកទទួលផលប្រយោជន៍ពីវិស័យអប់រំ អាចបញ្ចេញនូវមតិ ឬសេចក្តីត្រូវការរបស់ខ្លួន សម្រាប់រួមចំណែកលើកកម្ពស់វិស័យអប់រំឲ្យបានប្រសើរឡើង។
2014-12-31
កិច្ចចរចារវាងតំណាងកម្មករ និងភាគីរោងចក្រស៊ីម៉ងត៍ចក្រីទីង ខេត្តកំពត នៅរសៀលថ្ងៃទី៣១ ធ្នូ លើការទាមទាររបស់កម្មករចំនួន ៤ចំណុច ទាក់ទងទៅនឹងការទាមទារលក្ខខណ្ឌការងារ និងដំឡើងប្រាក់ខែកម្មករបានបញ្ចប់នៅល្ងាចថ្ងៃដដែល។ ចំពោះលទ្ធផល គឺភាគីរោងចក្របានយល់ព្រមលើចំណុចខ្លះ និងចំណុចខ្លះទៀតត្រូវដោះស្រាយនៅពេលក្រោយ។
2014-12-31
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងវិស័យឯកជន នៃសភាពាណិជ្ជកម្មខេត្តជាប់មាត់សមុទ្រមួយនេះ បានបង្កើតឲ្យមានកម្មវិធីប្រគំតន្ត្រីសម័យ និងស្តង់លក់ទំនិញផ្សេងៗនាតំបន់មាត់សមុទ្រឆ្នេរអូរឈើទាល ដើម្បីផ្តល់ភាពសប្បាយរីករាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅក្នុងពិធីឆ្លងឆ្នាំថ្មីឆ្នាំសកលឆ្នាំ២០១៥។
2014-12-31
បើទោះជាកម្ពុជា ជាហត្ថលេខីនៃសន្ធិសញ្ញាការពារសិទ្ធិមនុស្ស និងដាក់បញ្ចូលច្បាប់សិទ្ធិមនុស្សអន្តរជាតិជាច្រើនទៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនក៏ដោយ ក៏អ្នកឃ្លាំមើលការអនុវត្ត និងគោរពគោលការណ៍សិទ្ធិមនុស្ស មើលឃើញថា នៅតែជាបញ្ហាគួរអោយព្រួយបារម្ភ។ តើបញ្ហាជាក់ស្ដែងនៃការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឆ្នាំ២០១៤ កន្លងទៅនេះ មានសភាពយ៉ាងណាខ្លះ?