ប័ណ្ណសារព័ត៌មាន
2016-12-26
ពលរដ្ឋជាង ១០០នាក់មានជម្លោះដីធ្លីជាមួយភាគីក្រុមហ៊ុនលោកឧកញ៉ា ហេង ហ៊ុយ ក្រុមហ៊ុនស្ករអំពៅឈ្មោះ កោះកុង ស៊ូហ្គើ (Kohkong Sugar) និងក្រុមហ៊ុនកោះកុង ផ្លេនថេសិន (Kohkong Plantation) មកពីខេត្តកោះកុង នាំគ្នារៀបចំសន្និសីទកាសែតនៅក្នុងវត្តសាមគ្គីរង្សី ក្នុងក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ដើម្បីតវ៉ាទាមទារដំណោះស្រាយ។
2016-12-26
អភិបាលខេត្តឧត្តរមានជ័យ អំពាវនាវឲ្យពលរដ្ឋណាដែលទៅធ្វើសៀវភៅឆ្លងដែន (Border Pass) ឬក៏ដឹកអីវ៉ាន់តិចតួចពីប្រទេសថៃ ប៉ុន្តែត្រូវប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារព្រំដែនជាំសាង៉ាំ និងគយយកលុយថ្លៃពេក ឬក៏ជំរិតឲ្យបង់ផាស៊ីខុសគោលការណ៍ គឺត្រូវតែហ៊ានដាក់ពាក្យប្ដឹងជាលាយលក្ខណ៍អក្សរមកអាជ្ញាធរ។
2016-12-26
អតីតមន្ត្រីប៉ូលិសម្នាក់នៅខេត្តបន្ទាយមានជ័យ ចោទប្រកាន់ស្នងការនគរបាលខេត្តនេះ ថាបញ្ជូនឈ្មោះរបស់គាត់ទៅក្រសួងមហាផ្ទៃ កាត់ចេញពីក្របខ័ណ្ឌនគរបាលជាតិដោយអយុត្តិធម៌។ ស្នងការនគរបាលខេត្តបញ្ជាក់យ៉ាងខ្លីថា ការកាត់ឈ្មោះនេះធ្វើឡើងទៅតាមវិន័យរបស់នគរបាលជាតិ។
2016-12-26
មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើកឡើងថា បាតុភូតរន្ទះបាញ់នៅតែបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្ស សត្វនៅកម្ពុជា។ ករណីនេះ មន្ត្រីជំនាញឲ្យដឹងថា អ្នកស្លាប់ និងរបួសដោយគ្រោះធម្មជាតិរន្ទះបាញ់ក្នុងឆ្នាំ២០១៦ កើនឡើងលើសឆ្នាំមុន ដែលទាមទារឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់។
2016-12-26
បុរសជនជាតិដើមភាគតិចព្នង មួយរូបរស់នៅភូមិពីទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី អំពាវនាវសុំឲ្យសមត្ថកិច្ចស្វែងរកយុត្តិធម៌ពីការបាញ់ឲ្យរបួសដៃពីសំណាក់ជនជាតិវៀតណាម ម្នាក់ ដែលឆ្លងដែនមកបាញ់សត្វក្នុងដីខេត្តមណ្ឌលគិរី ហើយបាញ់ឲ្យគាត់របួស ដោយសារគាត់បានហៅជនជាតិវៀតណាម ឲ្យឈប់ដើម្បីសាកសួរ។
2016-12-26
ប្រជាពលរដ្ឋខ្លះបានបង្ហាញទឹកមុខក្រៀមក្រំ ព្រមទាំងរិះគន់អាជ្ញាធរខេត្តសៀមរាប និងសមត្ថកិច្ច ថាពុំមានសមត្ថភាព និងជំនាញគ្រប់គ្រាន់ ក្នុងការជួយសង្គ្រោះយុវជនម្នាក់ដែលឡើងទៅនៅលើបង្គោលអង់តែនកម្ពស់ប្រហែល ៦០ម៉ែត្រ ឲ្យមានសុវត្ថិភាពដែលអាចឲ្យជឿទុកចិត្តបានទេ។
2016-12-26
ប្រជាពលរដ្ឋនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលត្រូវបានអាជ្ញាធរបណ្ដេញចេញពីតំបន់បន្ទាយរងៀង កាលពីឆ្នាំ២០០៩ ត្អូញត្អែរពីបញ្ហាប្រឈមក្នុងជីវភាពរស់នៅ ដូចជាគ្មានមុខរបរ ជំពាក់បំណុលគេ និងចំណាកស្រុក ជាដើម។
2016-12-26
ជំនួយការមេធាវីការពារក្ដីឲ្យលោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ត្រៀមដាក់ពាក្យស្នើទៅតុលាការ ឲ្យកូនក្ដីនៅក្រៅឃុំបណ្ដោះអាសន្ននៅដើមសប្ដាហ៍ក្រោយ។ លោក ឌិន ពុទ្ធី ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៤ ធ្នូ ក្រោមបទចោទ បង្កហិង្សាដោយចេតនា។
2016-12-26
សេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះនៅថ្ងៃទី២៤ ធ្នូ បានសម្រេចកំណត់ពេលវេលាហាមឃាត់ការធ្វើចរាចរ និងការបញ្ឈររថយន្តបាញ់បេតុង សម្រាប់ផ្គត់ផ្គង់ឲ្យការដ្ឋានសំណង់នានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
2016-12-25
ទិន្នន័យរបស់ស្ថាប័នអន្តរជាតិ បង្ហាញថា ជំនួយថវិកាបរទេសសម្រាប់ប្រទេសកម្ពុជា នៅឆ្នាំ២០១៥ ថយចុះប្រហែល ១៤ភាគរយ។ អ្នកវិភាគសេដ្ឋកិច្ចនយោបាយយល់ថា ការកាត់បន្ថយជំនួយនេះ ទាក់ទងនឹងស្ថានការណ៍ធ្លាក់ចុះនៃសិទ្ធិមនុស្ស និងនយោបាយ។ ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជា អះអាងថា ការថយជំនួយនេះបង្ហាញពីការរីកចម្រើនផ្នែកសេដ្ឋកិច្ចកម្ពុជា។
2016-12-25
សាសនិកឥស្លាម អះអាងថា ការវាយកម្ទេចរបងបាំងធ្វើផ្លូវកាត់វិហារបឹងកក់ កាលពីថ្ងៃទី២៣ ធ្នូ នោះ មិនមានការញុះញង់របស់គណបក្សនយោបាយណាមួយនៅពីក្រោយឡើយ ប៉ុន្តែដោយសារពួកគេមិនពេញចិត្តនឹងគម្រោងរបស់សាលាក្រុងភ្នំពេញ ដែលមិនព្រមវាងតាមរបង។
2016-12-25
ស្ត្រីតំណាងសហគមន៍ដីធ្លីបឹងកក់ និងបុរីកីឡា នឹងមិនធ្វើយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» ទេ នៅថ្ងៃទី២៦ ធ្នូ ដែលជាសប្ដាហ៍ចុងក្រោយនៃខែធ្នូ។ ស្ត្រីទាំងនេះនិយាយថា យុទ្ធនាការនេះនឹងអាចចាប់ផ្ដើមធ្វើឡើងវិញនៅដើមខែមករា ឆ្នាំក្រោយ។
2016-12-25
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកនឹងអាចរស់បានដល់ ៩៩ឆ្នាំ បើអ្នកណាចង់បានអំណាចពីលោក កុំទាន់អាលសង្ឃឹម ហើយក៏កុំទាន់អាលគំរាមចង់បានអំណាចដែរ។ ការប្រកាសនេះ ក្រោយពីមេបក្សប្រឆាំងព្រមានកម្ចាត់ក្រុមណាដែលមិនព្រមទទួលយកលទ្ធផលបោះឆ្នោតនាពេលខាងមុខ។
2016-12-25
ឱកាសមួយខែពេញនៅអំឡុងខែធ្នូ ជារដូវបុណ្យគ្រីស្ទម៉ាស (Christmas) ឬបុណ្យណូអែល សម្រាប់ប្រទេសអឺរ៉ុប គេតែងឈប់សម្រាកពីការងារ ដែលគេហៅថាវ៉ាកង ឬហៅជាភាសាអង់គ្លេសថា ហូលីដេ (Holiday)។
2016-12-25
តុលាការកម្ពុជា ត្រូវបានមតិជាតិ និងអន្តរជាតិ រិះគន់ថាមិនបានបំពេញតួនាទីរបស់ខ្លួនក្នុងនាមជាស្ថាប័នឯករាជ្យ កំណត់ដោយរដ្ឋធម្មនុញ្ញ ដោយអនុវត្តគោលការណ៍ស្មើភាពគ្នាចំពោះមុខច្បាប់សម្រាប់បុគ្គលគ្រប់រូបឡើយ។