ប័ណ្ណសារព័ត៌មាន
2022-12-31
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចដក លោក ភូ លិ ពីតំណែងជាអភិបាលរងខេត្តកែប និងបញ្ចប់តំណែងជាមន្ត្រីរាជការ ក្រោយពីរូបលោករងការចោទប្រកាន់ថា បានបៀតបៀនស្ត្រីជាប្រពន្ធអ្នកដទៃ និងរហូតឈានដល់ប្រើអំពើហិង្សាលើស្ត្រីម្នាក់។
2022-12-31
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ឆ្វៀលដីឧទ្យានជាតិគីរីរម្យជាង២រយហិកតារ (២២១.៩៤) ឱ្យទៅក្រុមហ៊ុនឯកជនមួយដែលមានមុខជំនួញស្និតនឹងគ្រួសារលោក។ មន្ត្រីសង្គមស៊ីវិលអំពាវនាវដល់រដ្ឋាភិបាលលុបចោលអនុក្រឹត្យនោះ ដើម្បីការពារធនធានធម្មជាតិនៅក្នុងការពារឱ្យបានគង់វង្សទុកសម្រាប់បម្រើផលប្រយោជន៍សាធារណៈ។
2022-12-31
អ្នកវិភាគនយោបាយលើកឡើងថា ប្រាក់កម្ចីរបស់ចិនដែលគ្មានលក្ខខណ្ឌឱ្យលើកកម្ពស់ការគោរពសិទ្ធិមនុស្ស មិនត្រឹមតែមិនបានលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏អាចនឹងនាំឱ្យប្រជាពលរដ្ឋកាន់តែធ្លាក់ខ្លួនក្រីក្របន្ថែមទៀតដែរ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន អះអាងថា កម្ចីរបស់ប្រទេសចិន (China) គឺមានភាពងាយស្រួលដើម្បីទទួលយក ព្រោះចិនបានផ្ដល់ប្រាក់កម្ចីទៅតាមផែនការដែលរដ្ឋាភិបាលចង់បាន។
2022-12-31
ក្រសួងយុត្តិធម៌ស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យលើកលែងទោស និងបន្ធូរបន្ថយទោស ទណ្ឌិត២៨៣នាក់ ក្នុងឱកាសទិវាជ័យជំនះ ៧មករា ឆ្នាំ២០២៣ ខាងមុខ។
2022-12-31
នេះជាព័ត៌មានសំខាន់ចំនួន ៨ ដែលលោកអ្នកគួរអាននៅថ្ងៃសៅរ៍ ទី៣១ ធ្នូ។
2022-12-31
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញ ៦ខែម្តង ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ ខណៈចិនកំពុងផ្ទុះជំងឺកូវីដ-១៩ ហើយបើកប្រទេសឲ្យពលរដ្ឋចិនធ្វើដំណើរចេញពីប្រទេស។ ប៉ុន្តែអ្នកជំនាញ និងសង្គមស៊ីវិលយល់ថាការវ៉ាក់សាំងជូនពលរដ្ឋតែមួយមុខមិនអាចទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពីក្រៅប្រទេសបានទេ ។ ពួកគេជំរុញដល់រដ្ឋាភិបាលរឹតបណ្តឹងប្រភពចំលងពីចិន និងបង្កើនការផ្សព្វផ្សាយការអប់រំអំពីសុខភាពបន្ថែមទៀត។
2022-12-30
ប៉ូលិសថៃនៅតែមិនទាន់ចាប់បានជនបរទេសពីរនាក់ ដែលបានធ្វើទារុណកម្ម និងជះទឹកអាស៊ីតលើស្ត្រីវិចិត្រករខ្មែរ កាលពីដើមខែវិច្ឆិកា កន្លងទៅ នៅខេត្តឈុនបុរី (Chhun Buri)នៅឡើយទេ។ មន្ត្រីសង្គមស៊ីវិលថា ស្ថានទូតខ្មែរនៅប្រទេសថៃ ត្រូវប្រឹងប្រែងសហការជាមួយប៉ូលិសថៃ ដើម្បីចាប់ជនដៃដល់រកយុត្តិធម៌ឲ្យស្ត្រីខ្មែររងគ្រោះនោះ។
2022-12-30
មេបក្សប្រឆាំងដែលកំពុងជាប់ក្ដីក្ដាំក្នុងតុលាការ លោក កឹម សុខា ឆ្លៀតផ្ញើសារក្នុងឱកាសឆ្នាំថ្មី លើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោក ដោយផ្ដើមចេញពីការបង្ហាញក្តីនឹករលឹកដល់ពលរដ្ឋ និង អរគុណចំពោះប្រជាពលរដ្ឋខ្មែរ ក៏ដូចជាសហគមន៍អន្តរជាតិ ដែលតែងតែគោរពរាប់អាន និងផ្តល់តម្លៃនូវគោលការណ៍ អហិង្សា មិនយកខ្មែរណាជាសត្រូវ ភាពស្អាតស្អំ និងភាពស្មោះត្រង់របស់លោក ចំពោះជាតិមាតុភូមិ និងពលរដ្ឋកម្ពុជា។
2022-12-30
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ រក្សាជំហរចូលបំភ្លឺនៅតុលាការកំពូលនាពេលខាងមុខ ក្នុងសវនាការលើបណ្ដឹងសាទុក្ខ ដែលតុលាការថ្នាក់ក្រោមបានកាត់ក្ដីឱ្យលោកចាញ់គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ មន្ត្រីសង្គមស៊ីវិលដែលតាមដានដំណើររឿងនេះ យល់ថា ប្រសិនបើស្ថានភាពនយោបាយដូចសព្វថ្ងៃនេះ លោក សុន ឆ័យ ពិបាកនឹងទទួលបានយុត្តិធម៌ពីតុលាការណាស់។
2022-12-30
នគរបាលជាតិចាប់បានឧក្រិដ្ឋជនជួញដូរគ្រឿងញៀនចំនួន ៣នាក់ ខណៈខ្មាន់កាំភ្លើងម្នាក់ទៀតបានរត់គេចខ្លួនភ្លាមៗ ក្រោយដកកាំភ្លើងបាញ់តដៃជាមួយសមត្ថកិច្ច បណ្ដាលឱ្យមន្ត្រីនគរបាលម្នាក់បានស្លាប់ក្នុងហេតុការណ៍ចុះបង្ក្រាបគ្រឿងញៀននៅរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ។ អ្នកជំនាញផ្នែកសិទ្ធិមនុស្សសោកស្ដាយកម្លាំងសមត្ថកិច្ចដែលបានស្លាប់ និងព្រួយបារម្ភពីស្ថានភាពគ្រឿងញៀនដោយសារអ្នកជួញដូរមានទាំងកំាំភ្លើងប្រើប្រាស់។
2022-12-30
ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ឆេះអគារកាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី (Grand Diamond City) នៅទីក្រុងប៉ោយប៉ែត បន្តកើនឡើងដល់ចំនួន២៥នាក់ និងជនរងគ្រោះជិត១រយ(១០០)នាក់ គិតត្រឹមរសៀលថ្ងៃទី៣០ ខែធ្នូ ខណៈក្រុមជួយសង្គ្រោះកម្ពុជា-ថៃ កំពុងបន្តរុករកជនរងគ្រោះ។
2022-12-30
មន្ត្រីសង្គមស៊ីវិល បារម្ភអំពីការអនុវត្តច្បាប់ចរាចរណ៍ ដោយពួកគាត់លើកឡើងថា ទោះមានសេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ល្អយ៉ាងណាក៏ដោយ ក៏ការអនុវត្តហាក់គ្មានប្រសិទ្ធភាពឡើយ ដរាបណាមន្ត្រីជំនាញនៅតែអនុវត្តច្បាប់ប្រព្រឹត្តអំពើពុករលួយ និងស្តង់ដារពីររវាងអ្នកមាន និងអ្នកក្រ។ ពួកគាត់ថា បើការអនុវត្តច្បាប់នៅតែមិនស្មើភាពគ្នាបែបនេះ នឹងធ្វើអោយប្រជាពលរដ្ឋអស់ជំនឿលើអ្នកអនុវត្តច្បាប់ ហើយការបំពានច្បាប់កាន់តែកើនឡើង។
2022-12-30
នេះជាព័ត៌មានសំខាន់ចំនួន ៨ ដែលអ្នកលោកគួរអាននៅថ្ងៃសុក្រនេះ
2022-12-30
ក្រុមអ្នកឃ្លាំមើលលើកឡើងថា ការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ គណបក្សប្រជាជនកម្ពុជា នឹងបាត់បង់ការគាំទ្រមួយចំនួនធំ ដែលមិនអាចធ្វើឱ្យគណបក្សកាន់អំណាចចាស់វស្សាមួយនេះ មិនអាចដឹកនាំប្រទេសដោយឯកបក្សបានទៀតទេ។ ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ស្របថា គណបក្សកាន់អំណាច អាចនឹងបាត់បង់កៅអីក្នុងសភាខ្លះ ប៉ុន្តែមិនប៉ះពាល់ដល់ការ ដឹកនាំរដ្ឋាភិបាលនោះទេ។
2022-12-29
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អតីតអ្នកទោសមនសិការ ក្រុមស្ត្រីថ្ងៃសុក្រ និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ប្រមាណ១០០នាក់ ដើរហែក្បួន ពីទីលានប្រជាធិបតេយ្យ ទៅសាលាដំបូងរាជធានីភ្នំពេញ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដាក់ញត្តិ ដើម្បីទាមទារដោះលែងគ្រូបង្រៀន និងអ្នកមនសិការដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។