ប័ណ្ណសារព័ត៌មាន
2023-03-31
មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសន្យាឆ្លើយតបនៅដើមខែក្រោយនេះ ទៅនឹងសំណើសុំពន្លឿនដំណោះស្រាយបញ្ហាដីធ្លី របស់ក្រុមប្រជាពលរដ្ឋជាង ១ពាន់ ៥រយនាក់នៅខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដែលបានឡើងមកដាក់ញត្តិ និងតាមដានញត្តិដែលពួកគាត់បានដាក់នាពេលកន្លងមក។
2023-03-30
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ អះអាងថា ឧក្រិដ្ឋកម្មគប់គ្រាប់បែកសម្លាប់ជនស្លូតត្រង់ចំនួន ១៦នាក់ កាលពី ២៦ឆ្នាំមុន មានពន្លឺយុត្តិធម៌ខ្លះហើយ បើទោះជាអាជ្ញាធរកម្ពុជារកមុខឧក្រិដ្ឋជន និងអ្នកនៅពីក្រោយមិនទាន់ឃើញក្ដី។
2023-03-30
បណ្ដុំភ្នាក់ងារកិច្ចការសម្ងាត់របស់អាមេរិក វាយតម្លៃថា ចិននៅតែបន្តចិញ្ចឹមចិត្តចង់ដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅកម្ពុជាដដែល។ ស្ថាប័នដដែលនេះក៏វាយតម្លៃដែរថា សាធារណរដ្ឋប្រជាមានិតចិន ប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ក្នុងជួររដ្ឋាភិបាលរបស់ខ្លួនដើម្បីសម្ញែងអំណាច និងបង្ខំឱ្យប្រទេសជិតខាងធ្វើតាមការចង់បានរបស់ខ្លួន។
2023-03-29
អតីតមេបាតុកម្ម និងជាសកម្មជនបក្សប្រឆាំងដ៏លេចធ្លោម្នាក់ដែលនិយមខាងលោក កឹម សុខា គឺលោក យឹម ស៊ីណន ត្រូវបានតុលាការក្រុងភ្នំពេញដោះលែងកាលពីព្រលប់ថ្ងៃទី២៨ មីនា បន្ទាប់ពីលោក និងប្រពន្ធបានផ្ញើសារអង្វរផង និងសុំទោសផងដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
2023-03-29
មន្ត្រីគណបក្សភ្លើងទៀនស្នើរដ្ឋាភិបាលបញ្ឈប់ការបន្តចាប់ខ្លួនមន្ត្រី និងសកម្មជនរបស់ខ្លួន ព្រោះជាការគំរាមកំហែងមួយអាចធ្វើឱ្យប៉ះពាល់ស្មារតីមន្ត្រី និងសកម្មជនគណបក្សដទៃទៀត។ ការស្នើនេះបានធ្វើឡើង ខណៈមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសបន្តចាប់ខ្លួនមនុស្ស៩នាក់ទៀត ដែលពាក់ព័ន្ធនឹងការប្រមូលស្នាមមេដៃបង្កើតគណបក្សបេះដូងជាតិ ខណៈបច្ចុប្បន្នអ្នកទាំងនោះជាមន្ត្រី និងសកម្មជនរបស់គណបក្សភ្លើងទៀន។
2023-03-29
មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលថា ការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៧ អាចប្រព្រឹត្តទៅបានដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងផ្ដល់ជំនឿចិត្តទៅដល់ប្រជាពលរដ្ឋបាន លុះត្រាតែមានការចូលរួមពីអ្នកសង្កេតការណ៍អន្តរជាតិ និងអង្គការពាក់ព័ន្ធនានា មកពីប្រទេសប្រជាធិបតេយ្យ។ ពួកគាត់លើកថា ការបោះឆ្នោតកន្លងមក គ.ជ.ប នៅមិនទាន់បំពេញតួនាទីដោយរក្សាភាពឯករាជ្យ និងអព្យាក្រឹត្យរបស់ខ្លួនបាននៅឡើយ។
2023-03-29
រដ្ឋាភិបាលជប៉ុនប្រកាសមិនបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួន និងផ្តល់សម្ភារៈនានាសំរាប់ការបោះឆ្នោត ព្រមទាំងផ្តល់ជំនួយថវិកា សំរាប់ការបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះទេ។
2023-03-29
ស្របពេលការបោះឆ្នោតជិតចូលមកដល់ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមជំរុញឱ្យតំណាងរាស្ត្របង្កើនការបំពេញតួនាទីរបស់ខ្លួនការពារផលប្រយោជន៍ម្ចាស់ឆ្នោត។ ចំណែកអ្នកនាំពាក្យព្រឹទ្ធសភាអះអាងថា អ្នកតំណាងរាស្ត្របានបំពេញតួនាទីខ្លួនបានល្អហើយ។
2023-03-29
មន្ត្រីគណបក្សភ្លើងទៀនខេត្តកំពង់ឆ្នាំង ចោទអាជ្ញាធរថា យឺតយ៉ាវក្នុងការទទួលសំណើសុំ ដោះដូរ ក្រុមប្រឹក្សាឃុំជាប់ឆ្នោត មកពីបក្សភ្លើងទៀននៅក្នុងឃុំចំនួន២។ ពួកគាត់ថា ទោះបីបេក្ខជនទាំងនោះបានលុបឈ្មោះចេញពីបញ្ជីសមាជិកបក្សភ្លើងទៀន ហើយក៏ដោយ ក៏ពុំមានអាជ្ញាធរណាអើពើនោះឡើយ។ រីឯអាជ្ញាធរឃុំ ឆ្លើយតបថា នៅចាំការសម្រេច ពីថ្នាក់លើជាមុនសិន។
2023-03-28
សាលាដំបូងរាជធានីភ្នំពេញ ដោះលែងសកម្មជនគណបក្សប្រឆាំង លោក យឹម ស៊ីណន ដែលនិយមលោក កឹម សុខា ឲ្យក្រៅឃុំបណ្ដោះអាសន្ន នៅល្ងាចថ្ងៃ ទី ២៨ ខែ មិនានេះ។
2023-03-27
គ្រួសារខកចិត្តចំពោះមន្ត្រីពន្ធនាគារត្រពាំងផ្លុងមិនអនុញ្ញាតឱ្យសកម្មជនបក្សប្រឆាំង លោក គង់ សំអាន ដែលកំពុងមានជំងឺធ្មេញធ្ងន់ធ្ងរអាចចេញព្យាបាលនៅមន្ទីរពេទ្យជំនាញនៅខាងក្រៅពន្ធនាគារ។ ពួកគេស្នើដល់អាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ ដើម្បីកុំឱ្យអាការៈជំងឺនេះកាន់តែធ្ងន់។
2023-03-27
ក្រុមយុវជនសកម្មការងារសង្គម ស្នើឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវតាមដានសកម្មភាពរបស់អ្នកនយោបាយ ដើម្បីអាចជ្រើសរើសបានអ្នកដឹកនាំល្អ ក្នុងការបោះឆ្នោតថ្នាក់ជាតិខែកក្កដាខាងមុខ។ដោយឡែកអ្នកនាំពាក្យគណបក្សនយោបាយបង្ហាញពីគោលនយោបាយផ្ដល់ការងារផ្ទុយពីគ្នា ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
2023-03-27
មន្ត្រីគណបក្សប្រឆាំង និងអ្នកវិភាគនយោបាយយល់ឃើញថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Awar Ibrahim) មកកម្ពុជានៅពេលនេះ នឹងជួយផ្ដល់កម្លាំងចិត្តទៅដល់អ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ខណៈមេដឹកនាំម៉ាឡេស៊ីរូបនេះ ត្រូវបានគេទទួលស្គាល់ថា ជាអ្នកនយោបាយម្នាក់ ដែលមានការតស៊ូ និងលះបង់ខ្ពស់ ដើម្បីលទ្ធិប្រជាធិបតេយ្យ។
2023-03-27
សង្គមស៊ីវិល និងអ្នកជំនាញជំរុញដល់រដ្ឋាភិបាលលោក ហ៊ុន សែន ពង្រឹងគុណភាពអប់រំ ទើបកម្ពុជា មានធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងរួមចំណែកជួយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមបាន។ សំណើនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន អះអាងថា ការបណ្តុះបណ្តាលសម្រាប់ធុរកិច្ចក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជាមានការរីកចម្រើន។
2023-03-27
ក្រុមមេដឹកនាំគណបក្សភ្លើងទៀនអំពាវនាវទៅមន្ត្រី និងសកម្មជនរបស់ខ្លួន មិនត្រូវចាញ់ការគំរាមកំហែង និងការបំភិតបំភ័យឡើយ ហើយត្រូវផ្សព្វផ្សាយសារនយោបាយណាដែលមានប្រយោជន៍ ចៀសវាងការជេរប្រមាថ។ ការអំពាវនាវនេះបានធ្វើឡើង ខណៈមន្ត្រីគណបក្សនេះ ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់ ស្របពេលការបោះឆ្នោតជាតិកាន់តែខិតជិតមកដល់។